បណ្តាញសង្គម

នគរបាល អន្តោប្រវេសន៍ បន្តចុះ​ត្រួ​ត​ពិ​និ​ត្រ កា​​រ​រស់​នៅខុ​ស​ច្បាប់ ​រ​​ប​ស់​ជន​ប​រទេ​ស​​ នៅសង្កាត់​ផ្សា​​រ​ ​ដើ​ម​ថ្កូវ ​និ​ង​សង្កាត់ បឹងត្របែក

ភ្នំពេញ៖ កម្លាំងនគរបាល នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយ ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា នៅម៉ោង ៦ព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ បានបន្តចុះប្រមូលជន បរទេស ដើម្បីត្រួតពិនិត្យ ទៅលើជនបរទេស ទាំងនោះ ដែលធ្វើការដោយ លិខិតស្នាមការងារ ពិសេសជនជាតិវៀតណាម ស្ថិតតាមបណ្តោយផ្លូវ៩៧ កែង៤៧៤ សង្កាត់បឹងត្របែក និងផ្លូវ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងនោះ កម្លាំងគរបាល បានត្រួតពិនិត្រលើឯកសារ របស់ក្រុមជនបរទេស ជាជនជាតិវៀតណាម ដែលមកផឹកកាហ្វេ នូនូ ដោយប្រមូលបាន ជនជាតិវៀតណាម ប្រុសស្រី ចំនួន ១៦នាក់ ស្រី៤នាក់ ដែលគ្មានឯកសារ បញ្ជាក់ត្រឹមត្រូវ ។ ដោយឡែកកម្លាំងនគរបាល បានចុះត្រួតពិនិត្យលើ ជនជាតិហ្វីលីពីន ២នាក់ រស់នៅក្នុងសហគមន៍ អភិវឌ្ឍន៍កសិកម្ម កម្ពុជា ផ្ទះលេខ០៧ ផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ក្រោយធ្វើការ ត្រួតពិនិត្យ កម្លាំងនគរបាល បានរកឃើញថា ជនជាតិវៀតណាម ចំនួន ១៦នាក់ ស្រី៤នាក់ និងជនជាតិហ្វីលីពីន ២នាក់ ជាប្តីប្រពន្ឋ ។ ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានអោយដឹងថា ក្រោយការ ត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិបរទេសទាំងនេះ ត្រូវបាននាំយកមកអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីអនុវត្តតាម នីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល