បណ្តាញសង្គម

ឈ្លោះទាស់ទែងគ្នា បណ្ដាលឲ្យភាគី ម្ខាងទាញកណ្ដៀវ កាប់ភាគីម្ខាងទៀត រយះក្បាល

ភ្នំពេញ ៖ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៨ ខែ០៨ ឆ្នាំ២០១៦ វេលាម៉ោង២០:៣០នាទី ការករណី ឈ្លោះទាស់ទែងគ្នាមួយ ដែលបណ្ដាលឲ្យភាគីម្ខាងបានទាញកណ្ដៀវខ្វាង កាប់ទៅលើភាគីម្ខាង ទៀតរយះក្បាល ដេរជាច្រើនថ្នេរ ដែលហេតុការណ៍នេះ បានកើឡើងនៅចំណុចភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

បើយោងតាមសមត្ថកិច្ចចុះទៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាងប្រុស ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិឃុំកើតហេតុខាងលើ ត្រូវជនសង្ស័យឈ្មោះ ដុល ដេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយគ្នា បានកាន់កណ្ដៀវខ្វាងកាប់ចំក្បាល ចំនួន ១កណ្ដៀវ បណ្ដាលឲ្យរបួសហូរឈាម បន្ទាប់ពីពួកគេមានការឈ្លោះទាស់ទែងគ្នា។

ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្វាយប្រទាល បានចុះទៅដល់កន្លែង កើតហេតុ ដើម្បីធ្វើការអន្ដរាគមន៍ និងបានធ្វើការឃាត់ខ្លួនឈ្មោះ ជនសង្ស័យ ។ ចំណែកជនរងគ្រោះបានបញ្ជូន មកព្យាបាលនៅមន្ទីរពេទ្យ ហើយករណីនេះសមត្ថកិច្ច កំពុងបន្តចាត់តាមនីតិវិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល