បណ្តាញសង្គម

បញ្ជូនខ្លួន៣នាក់ ទៅតុលាការ​ ខេត្តកំពង់ស្ពឺ​ ពាក់ព័ន្ធគ្រឿងញៀន ៩កញ្ចប់

កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១០ ខែសីហានេះ កម្លាំងនគរបាល ខេត្តកំពង់ស្ពឺ បានបញ្ជូនខ្លូនជនសង្ស័យ ៣នាក់ ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងការជួញដូរ ប្រើប្រាស់គ្រឿង ញៀនចំនួន៩កញ្ចប់។

បើតាមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ ខ្លួននៅម៉ោងប្រមាណ១៤៖៣០នាទី ថ្ងៃទី៩ ខែសីហា ស្ថិតនៅចំណុចផ្លូវរទេះភ្លើង ភូមិស្នោទី១ សង្កាត់ រការធំ ក្រុងច្បារមន។ ជនសង្ស័យទី១. ឈ្មោះ ខុន សុខឿន ភេទ ប្រុស អាយុ ៣១ឆ្នាំនៅភូមិស្នោទី១ សង្កាត់ រការធំ ក្រុង ច្បារមន, ទី២. ឈ្មោះ មាស ចាន់ណារ៉ា ប្រុស អាយុ៣៩ឆ្នាំ នៅភូមិ ចំបក់ ឃុំវល្លិស ស្រុកសំរោងទង និងទី៣. ឈ្មោះថន ថ្លោក ប្រុសអាយុ២៥ឆ្នាំ នៅភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង កំពង់ស្ពឺ ក្នុងប្រតិបត្តិ ការបង្ក្រាប សមត្ថកិច្ច ដកហូតគ្រឿងញៀន៩កញ្ចប់៕

ដកស្រង់ពី៖ ដើមអម្ពិល