បណ្តាញសង្គម

ថ្ងៃទី២៣សីហា បង្ក្រាបបទល្មើស​ គ្រឿងញៀន ៩ករណី ឃាត់ជនសង្ស័យ ១៤នាក់

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៩ករណី ឃាត់ មនុស្ស ១៤នាក់ (ប្រុស) ក្នុងនោះមុខសញ្ញាជួញដូរ ១១នាក់ និងមុខ សញ្ញាប្រើប្រាស់ ៣នាក់ និងរឹបអូសគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ៥,៨៧ក្រាម និង១០កញ្ចប់តូច មេតំហ្វេតាមីន (wy) ៣គ្រាប់ ថ្នាំគ្រាប់ ៣៤គ្រាប់ ។

យោងតាមរបាយការណ៍នគរបាលជាតិ បានឲ្យដឹងថា ទីតាំងបង្ក្រាប ទី១. ភ្នំពេញ បង្រា្កប ២ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៧កញ្ចប់តូច ថ្នាំគ្រាប់ ៣៤គ្រាប់, ទី២. កណ្ដាល បង្រា្កប ១ករណី (ដីការ) ឃាត់ខ្លួន ១នាក់ (ប្រុស), ទី៣. បន្ទាយមានជ័យ បង្រា្កប ២ករណី ឃាត់ខ្លួន ៥នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ០,៧៦ក្រាម មេតំហ្វេតាមីន (wy) ៣គ្រាប់, ទី៤. ព្រះសីហនុ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១,៧ក្រាម, ទី៥. រតនគិរី បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១,៧៨ក្រាម, ទី៦. កំពង់ស្ពឺ បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៣កញ្ចប់តូច និងទី៧. ព្រះវិហារ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់(ប្រុស) មេតំហ្វេតាមីន (ice) ១,៦៣ក្រាម ៕

ដកស្រង់ពី៖ ដើមអម្ពិល