បណ្តាញសង្គម

កម្មករទូកនេសាទ ៩នាក់ រួចរស់ជីវិត ក្រោយពីអាជ្ញាធរ ខេត្តជួយអន្តរាគមន៍ ទាន់ពេលវេលា ខណៈទូក របស់ពួកគេជិះលិច នៅមាត់ពាមប៉ាក់ខ្លង

កោះកុង៖ កម្មករនេសាទ៩នាក់ ដែលលិចទូកនៅ ល្ងាចថ្ងៃទី១១ ខែសីហានេះ ស្ថិតនៅចំណុច មាត់ពាមប៉ាក់ខ្លង បានរួចពីសេចក្តីស្លាប់ ខណៈដែល អាជ្ញាធរខេត្ត រួមនិងកម្លាំង នគរបាលវរៈ ព្រំដែនទឹក និងកម្លាំងកងទ័ពជើងទឹក ប្រចាំការ នៅកោះយ៉ បានចេញអូប័រ ជួយទាន់ពេលវេលា ។

បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុងចំណោមកម្មករ ទូកនេសាទទាំង ៩នាក់នោះ ៤នាក់ បានព្យាយាមហែល ដល់ច្រាំង ឯ ៥នាក់ ផ្សេងទៀតត្រូវ បានក្រុមអាជ្ញាធរ និងសមត្ថកិច្ច ចេញអូបប័រទៅអន្តរាគមន៍ បានទាន់ពេលវេលា ៕

ដកស្រង់ពី៖ដើមអម្ពិល