បណ្តាញសង្គម

ក្រសួងមហាផ្ទៃ ចាប់ខ្លួន ក្រុមចាប់ជំរិត តាមប្រព័ន្ធ Internet ជនជាតិចិន​ ៦៣នាក់ បញ្ជូនទៅស្រុកវិញ

ភ្នំពេញ៖ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី ២០ខែកញ្ញា ឆ្នាំ២០១៦ បានចាប់ជនជាតិចិន ចំនួន ៦៣នាក់ ក្នុងនោះស្រី ៩នាក់ បញ្ជូនទៅកាន់ប្រទេសចិនវិញ តាមជើងហោះហើរ sky Team ក្រោយពីក្រុមនេះ បានប្រព្រឹត្តបទល្មើស ជំរិតទារប្រាក់តាមប្រពន្ធ Internet ( VOIP)៕

 ដកស្រង់ពី៖ ដើមអម្ពិល

​២នាក់ មីងនិងក្មួយ ​ទៅបេះកញ្ឆែត រអិលជើង ធ្លាក់ប្រឡាយ លង់ស្លាប់ទាំងពីរ

ត្បូងឃ្មុំ ៖ ២នាក់មីង និងក្មួយ បានរអិលជើងធ្លាក់ ចូលប្រឡាយលង់ស្លាប់ទាំងពីរនាក់ ខណៈពេលចុះ បេះកញ្ឆែតកាលពីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹក ស្ថិតក្នុងភូមិគោល ឃុំរកាពប្រាំ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ​២នាក់ មីងនិងក្មួយ ​ទៅបេះកញ្ឆែត រអិលជើង ធ្លាក់ប្រឡាយ លង់ស្លាប់ទាំងពីរ

គ្រោះថ្នាក់ចរាចរណ៍ បង្កជាភ្លើងឆេះរថយន្ត បណ្ដាលឲ្យឆេះស្លាប់ មនុស្ស៣នាក់ យ៉ាងអណោចអាធ័ម

ភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ កាលពីវេលាម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ បានបង្កឲ្យរថយន្តឆេះ យ៉ាងសន្ធោសន្ធៅ និងបានបណ្ដាលឲ្យមនុស្សចំនួន ៣នាក់ ឆេះស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងរថយន្ត ដែលហេតុការនេះ កើតឡើងតាមបណ្ដោយផ្លូវជាតិ លេខ៦ ត្រង់ចំណុចភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។

អាន​បន្ត៖ គ្រោះថ្នាក់ចរាចរណ៍ បង្កជាភ្លើងឆេះរថយន្ត បណ្ដាលឲ្យឆេះស្លាប់ មនុស្ស៣នាក់...

គ្រឿងចក្រក្រសួង ធនធានទឹកជីកស្ដារ ប្រឡាយប៉ះគ្រាប់បណ្តាល ឲ្យផ្ទុះតែពុំមានគ្រោះថ្នាក់

ភ្នំពេញ៖ គ្រឿងចក្រ ក្រសួងធនធានទឹក និងឧតុនិយម ដែលកំពុងជីកប្រឡាយ មួយ ខ្សែ នៅភូមិ អណ្តូងក្រសាំង ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានកាយត្រូវគ្រាប់ មិនទាន់ផ្ទុះមួយគ្រាប់ ដែលកប់ក្នុងដី បណ្តាលឲ្យផ្ទុះ ប៉ុន្តែសំណាងល្អពុំមាន មន្ត្រីរបស់ក្រសួងណាម្នាក់ រងរបួសឡើយ គ្រាន់តែខូចខាតគ្រឿងចក្រប៉ុណ្ណោះ ។

អាន​បន្ត៖ គ្រឿងចក្រក្រសួង ធនធានទឹកជីកស្ដារ ប្រឡាយប៉ះគ្រាប់បណ្តាល...

នគរបាលស្រុកស្អាង ឃាត់ខ្លួនជន សង្ស័យ ២នាក់និងថ្នាំញៀន ១៦កញ្ចប់

កណ្ដាល ៖ ជនសង្ស័័យ២នាក់ត្រូវ នគរបាលស្រុកស្អាង សហការជាមួយប៉ុស្តិ៍រការខ្ពស់ ធ្វើការស្រាវជ្រាវតាមបង្គ្រាបបាន រួមនិងថ្នាំញៀន១៦កញ្ចប់តូច កាលពីម៉ោង ៩និង៤៥នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅចំណុចភូមិ ចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

អាន​បន្ត៖ នគរបាលស្រុកស្អាង ឃាត់ខ្លួនជន សង្ស័យ ២នាក់និងថ្នាំញៀន ១៦កញ្ចប់

កម្លាំងនគរបាល ច្បារអំពៅ២ ចាប់ខ្លួននារី ជើងឆើតម្នាក់ ពីបទលួចម៉ូតូមិត្តភក្តិ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នគរបាល ច្បារអំពៅ២ កាលពីនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បានឃាត់ខ្លួននារី ជើងឆើតម្នាក់ ពីបទបានលួចម៉ូតូ មិត្តភក្តិរបស់ខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

អាន​បន្ត៖ កម្លាំងនគរបាល ច្បារអំពៅ២ ចាប់ខ្លួននារី ជើងឆើតម្នាក់ ពីបទលួចម៉ូតូមិត្តភក្តិ

កម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគិរី ប្រដេញចាប់មន្ត្រី អាវុធហត្ថលើផ្ទៃប្រទេស រឿងកាងឈើ

មណ្ឌលគីរី៖ នៅព្រឹកថ្ងៃទី៦ សីហាម្សិលមិញនេះ រថយន្តជាច្រើនគ្រឿង របស់សមត្ថកិច្ចជំនាញ និងរថយន្តកម្លាំង អាវុធហត្ថខេត្ត មណ្ឌលគិរី បានដាក់ពង្រាយគ្នា តាមផ្លូវជាតិលេខ៧៦ ចាប់ពីចំនុច មុខអភិរក្ស ជីវចម្រុះសីមា ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ដើម្បីស្ទាក់ចាប់ រថយន្តដឹក បទល្មើសព្រៃឈើ។

អាន​បន្ត៖ កម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគិរី ប្រដេញចាប់មន្ត្រី អាវុធហត្ថលើផ្ទៃប្រទេស រឿងកាងឈើ

​ឃុំ​ខ្លួន​ប្តី​ប្រពន្ធ​​ពីរ​នាក់​ ឆបោក​ប្រាក់​ ៣ម៉ឺន​ដុល្លារ​ លេច​ករណី​នាំ​ពលករ ​ខុសច្បាប់ ​ទៅ​កូរ៉េ​មួយ​ទៀត

ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ ពាក់ព័ន្ធករណី ឆបោកប្រាក់ ចំនួន៣ម៉ឺនដុល្លារ តាមរូបភាពរៀបការ ក្លែងក្លាយទៅប្រទេសអូស្រ្តាលី ដោយលួងលោមនារីម្នាក់ថា បានប្តីនៅប្រទេសអូស្រ្តាលី ជាថ្នូរនឹងការបង់ប្រាក់៣ម៉ឺនដុល្លារ តែពុំបានសម្រេច ត្រូវបានលោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

អាន​បន្ត៖ ​ឃុំ​ខ្លួន​ប្តី​ប្រពន្ធ​​ពីរ​នាក់​ ឆបោក​ប្រាក់​ ៣ម៉ឺន​ដុល្លារ​...

ចូលរំលោភដល់ផ្ទះ វាយប្អូនជនរងគ្រោះបែកក្បាល រួចរត់គេចស្រាប់តែ ព្រឹកឡើងឃើញដេកស្លាប់ កណ្តាលវាលស្រែ

ព្រៃវែង៖យុវជនម្នាក់ ត្រូវបានប្រទះឃើញ ដេកស្លាប់នៅក្នុងស្រូវ ក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ដោយមានស្នាមរបួសពេញខ្លួន ហើយការស្លាប់នេះគឺកើតឡើង ក្រោយពីយុវជនរូបនេះបានព្យាយាម ចាប់រំលោភលើនារីដែលមានវ័យ លើសខ្លួនប្រមាណ១០ឆ្នាំ មិនបានសម្រេចនៅថ្ងៃទី៦ កញ្ញា ។

អាន​បន្ត៖ ចូលរំលោភដល់ផ្ទះ វាយប្អូនជនរងគ្រោះបែកក្បាល រួចរត់គេចស្រាប់តែ...

ជនសង្ស័យ ២នាក់ លួចបេះផ្លែស្វាយគេ ម្ចាស់តាមទាន់ ចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច

កណ្តាល៖ ជនសង្ស័យ ២នាក់ លួចបេះផ្លែស្វាយគេ ត្រូវម្ចាស់តាមទាន់ ចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ២ៈ៣០នាទី ស្ថិតនៅចំណុច ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

អាន​បន្ត៖ ជនសង្ស័យ ២នាក់ លួចបេះផ្លែស្វាយគេ ម្ចាស់តាមទាន់ ចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច

ឃាត់ខ្លួនមុខសញ្ញា ចែកចាយថ្នាំញៀន ៣នាក់ រួមនឹងថ្នាំញៀន ២២កញ្ចប់

កំពង់ស្ពឺ៖ កម្លាំងនគរបាល ស្រុកគងពិសី នៅម៉ោង ៣៖៤៥នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ រួមនឹងថ្នាំញៀនចំនួន ២២កញ្ចប់ នៅចំណុចភូមិព្រៃកែស ឃុំព្រៃវិហារ ។

អាន​បន្ត៖ ឃាត់ខ្លួនមុខសញ្ញា ចែកចាយថ្នាំញៀន ៣នាក់ រួមនឹងថ្នាំញៀន ២២កញ្ចប់

ថ្ងៃទី៤សីហា បង្ក្រាបបទល្មើសគ្រឿងញៀន ១១ករណី ឃាត់ជនសង្ស័យ ៣១នាក់

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នគរបាលជាតិ បានបង្ក្រាប បទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ១១ករណី ឃាត់ មនុស្ស ៣១នាក់ (ស្រី១នាក់) ក្នុងនោះមុខ សញ្ញាជួញដូរ ១៦នាក់ និងមុខសញ្ញា ប្រើប្រាស់ ១៥នាក់ និងរឹបអូស គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ១៥,៥៩ក្រាម, ៤កញ្ចប់ធំ និង១០កញ្ចប់តូច មេតំហ្វេតាមីន (wy) ៥គ្រាប់ ។

អាន​បន្ត៖ ថ្ងៃទី៤សីហា បង្ក្រាបបទល្មើសគ្រឿងញៀន ១១ករណី ឃាត់ជនសង្ស័យ ៣១នាក់

ក្រសួងសុខាភិបាល​ ប្រកាសលេខទូរស័ព្ទបន្ទាន់ ឬ Hotline «115» សម្រាប់សួរនាំអំពីជំងឺឆ្លង និងបញ្ហាសុខាភិបាលផ្សេងៗ

(ភ្នំពេញ)៖ ឆ្លើយតបនឹងការ រីករាលដាល វិរ៉ុសហ្ស៊ីកា (Zika) នៅតំបន់អាស៊ីនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានប្រកាសដាក់ លេខទូរស័ព្ទបន្ទាន់ ឬ Hotline  «115» សម្រាប់បងប្អូន ប្រជាពលរដ្ឋ អាចសួរនាំអំពី ជំងឺឆ្លង និងបញ្ហាសុខាភិបាល ផ្សេងៗ ២៤ម៉ោង លើ២៤ម៉ោង ។

អាន​បន្ត៖ ក្រសួងសុខាភិបាល​ ប្រកាសលេខទូរស័ព្ទបន្ទាន់ ឬ Hotline «115»...

បុរសជា ជាងក្រឡឹងម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់

កំពង់ស្ពឺ៖ បុរសជា ជាងក្រឡឹងម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ បន្ទាប់ពីគាត់បានកាន់ហ្វ្រីភ្លើង របូតដៃធ្លាក់ចូលទឹក នៅម៉ោង ៥៖០០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិតាដែស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។

អាន​បន្ត៖ បុរសជា ជាងក្រឡឹងម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់

CNRPគ្រោងដង្ហែរញត្តិ ទៅដាក់នៅស្ថានទូត ចំនួន១២

ភ្នំពេញ៖ គណបក្ស សង្គ្រោះជាតិ នៅថ្ងៃទី៥ ខែកញ្ញានេះ នឹងដាក់ញត្ដិ ទៅកាន់ប្រទេស ជាម្ចាស់ ហត្ថលេខី នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីសចំនួន ១២ស្ថានទូត ដើម្បីប្រាប់ពីស្ថានភាព នយោបាយ នៅកម្ពុជា ដំណើរការបោះឆ្នោត ជាដើម ។

អាន​បន្ត៖ CNRPគ្រោងដង្ហែរញត្តិ ទៅដាក់នៅស្ថានទូត ចំនួន១២

គ្រឿងញៀនបំផ្លាញអនាគតអ្នក! មនុស្ស១១នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ថ្ងៃទី៣១ ខែសីហា

(ភ្នំពេញ)៖ របាយការណ៍ បូកសរុបលទ្ធផល បង្ក្រាបបទល្មើស គ្រឿងញៀន ប្រចាំថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ១៦រសៀលបរបស់ អគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាប បទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៦ករណី ឃាត់មនុស្ស ១១នាក់ ក្នុងនោះ មុខសញ្ញាជួញដូរ ៩នាក់ និងមុខសញ្ញា ប្រើប្រាស់ម្នាក់ និងដកហូត ថ្នាំញៀន មេតំហ្វេតាមីន (ice) ៥.០ក្រាមពីកញ្ជប់ធំ និង៦កញ្ចប់តូច ។

អាន​បន្ត៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក! មនុស្ស១១នាក់ត្រូវបានឃាត់ខ្លួន...

ទីតាំងហ្គេម អនឡាញ ខុសច្បាប់២កន្លែង នៅប៉ោយប៉ែត ត្រូវបាននគរបាល ចុះបង្ក្រាប បន្ទាប់ពីមានការរិះគន់

បន្ទាយមានជ័យ៖ ក្រោយពីមានការរិះគន់ តាមកាសែត និងហ្វេសប៊ុក ទីតាំងហ្កេមតាម អនឡាញភ្នាល់ តាមអុិនធើណេត ២កន្លែង១/យីហោ ENJOY និងមួយកន្លែង ទៀតនៅផ្សារ ដើមពុទ្ទ្រា មានម្ចាស់ឈ្មោះប៊ុយ ក្នុងភូមិក្បាលស្ពាន១ ក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំង នគរបាល កម្រិតស្រាល នៃស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ សហការណ៍ជាមួយ នគរបាល ក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបហើយ កាលពីរសៀលម៉ោង ២រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ។

អាន​បន្ត៖ ទីតាំងហ្គេម អនឡាញ ខុសច្បាប់២កន្លែង នៅប៉ោយប៉ែត ត្រូវបាននគរបាល ចុះបង្ក្រាប...

ស្លាប់ ៦នាក់ និងរបួស ១៥នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៣១សីហា

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៩លើក (យប់ ២លើក) បណ្តាលឲ្យ មនុស្សស្លាប់ ៦នាក់ ( ស្រី ៦នាក់ ) រងរបួសធ្ងន់ ៩នាក់ ( ស្រី ៤នាក់ ) និងរងរបួសស្រាល ៦នាក់ ( ស្រី១នាក់ ) ។

អាន​បន្ត៖ ស្លាប់ ៦នាក់ និងរបួស ១៥នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៣១សីហា

ថ្ងៃទី៣១សីហា បង្ក្រាបបទល្មើស គ្រឿងញៀន ៦ករណី ឃាត់ជនសង្ស័យ ១១នាក់

ភ្នំពេញ ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នគរបាលជាតិ បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៦ករណី ឃាត់ មនុស្ស ១១នាក់ (ប្រុស) ក្នុងនោះមុខសញ្ញាជួញដូរ ៩នាក់ និងមុខសញ្ញាប្រើប្រាស់ ២នាក់ និងរឹបអូសគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ៥,០ក្រាម, ២កញ្ចប់ធំ និង៦កញ្ចប់តូច ។

អាន​បន្ត៖ ថ្ងៃទី៣១សីហា បង្ក្រាបបទល្មើស គ្រឿងញៀន ៦ករណី ឃាត់ជនសង្ស័យ ១១នាក់

នគរបាលខណ្ឌឫស្សីកែវ បង្ហាញមុខ ក្រុមចោរប្លន់ និងផលចោរកម្ម ៧នាក់ ក្រោយបង្ក្រាបបាន មុនបញ្ជូនទៅកាន់តុលាការ

ភ្នំពេញ ៖ ក្រោមការដឹកនាំ ចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍លោក ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាល រាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើការបង្ហាញមុខសញ្ញា ក្រុមចោរ៧នាក់ ដែលតែងតែធ្វើសកម្មភាព ប្រើកាំបិតដាវសាំម៉ូរ៉ៃ កាប់ប្លន់យ៉ាងសកម្ម ដើម្បីយកម៉ូតូ ទូរស័ព្ទ និងគ្រឿងអលង្ការផ្សេងៗ ពីបងប្អូនប្រជាពលរដ្ឋ តាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសមត្ថកិច្ច បានសហការ បង្ក្រាបបានមួយសំបុកធំ នាពេលកន្លងមក មុនបញ្ជូនខ្លួនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

អាន​បន្ត៖ នគរបាលខណ្ឌឫស្សីកែវ បង្ហាញមុខ ក្រុមចោរប្លន់ និងផលចោរកម្ម ៧នាក់...

ក្មេងស្រីអាយុ៥ឆ្នាំ ត្រូវរថយន្តបុកស្លាប់ នៅស្រុកសំពៅលូន ជនបង្កជិះរត់បាត់

បាត់ដំបង ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានរថយន្តបុកស្លាប់ ខណៈរត់ឆ្លងផ្លូវ ដើម្បីវិលត្រឡប់ទៅផ្ទះ របស់ខ្លួនវិញ នៅម៉ោង១២៖១៦នាទី រសៀលថ្ងៃទី២៩ ខែសីហានេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៥៩ ក្នុងភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

អាន​បន្ត៖ ក្មេងស្រីអាយុ៥ឆ្នាំ ត្រូវរថយន្តបុកស្លាប់ នៅស្រុកសំពៅលូន ជនបង្កជិះរត់បាត់