បណ្តាញសង្គម

ឃាត់ខ្លួនមុខសញ្ញា ចែកចាយថ្នាំញៀន ៣នាក់ រួមនឹងថ្នាំញៀន ២២កញ្ចប់

កំពង់ស្ពឺ៖ កម្លាំងនគរបាល ស្រុកគងពិសី នៅម៉ោង ៣៖៤៥នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ រួមនឹងថ្នាំញៀនចំនួន ២២កញ្ចប់ នៅចំណុចភូមិព្រៃកែស ឃុំព្រៃវិហារ ។

បើតាមមន្ត្រី នគរបាល បានឲ្យដឹងថា ជនសង្ស័យ ដែលជាមុខសញ្ញា ចែកចាយ ថ្នាំញៀនទាំង ៣នាក់ នោះមានឈ្មោះ ១.ឈ្មោះ ង៉ែត ណន ប្រុស ២៣ឆ្នាំ នៅភូមិព្រៃកែស ឃុំព្រៃវិហារ, ២.ឈ្មោះ ម៉ូត លែល ប្រុស ១៩ឆ្នាំ នៅភូមិត្រពាំងធ្នង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ, ៣. ឈ្មោះ ប៉េង ណាង ប្រុស ២៦ឆ្នាំ នៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាល ដដែលបានបន្តថា ក្នុងប្រតិបត្តិការនេះរឹបអូស បានវត្ថុតាងមួយ ចំនួនរួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាសារ ធាតុញាណចំនួន ២២កញ្ចប់ តូច១២ មធ្យម ១០, ទូរស័ព្ទ ៣គ្រឿង ។ សូមបញ្ជាក់ថា ជនសង្ស័យទាំងទាំង ៣នាក់ ត្រូវបានកម្លាំង នគរបាល កំពុងក សាងសំណុំរឿង ដើម្បីបញ្ជូន ទៅសាលាដំបូង ចាត់ការបន្ត តាមផ្លូវច្បាប់ ៕

ដកស្រងពី៖ដើមអម្ពិល