បណ្តាញសង្គម

នគរបាលខេត្តព្រះសីហនុ បើកយុទ្ធនាការ ក្តៅគគុក ប្រយុទ្ធប្រឆាំងអំពើជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ព្រះសីហនុ៖ នៅយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានបើកយុទ្ធនាការជាបន្តបន្ទាប់ បង្ក្រាបអំពើជួញដូរគ្រឿងញៀន ក្នុងមួយយប់ បង្ក្រាបបាន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់។

អាន​បន្ត៖ នគរបាលខេត្តព្រះសីហនុ បើកយុទ្ធនាការ ក្តៅគគុក ប្រយុទ្ធប្រឆាំងអំពើជួញដូរ...

បង្ក្រាបបទល្មើស គ្រឿងញៀន ១ករណី ឃាត់ជនសង្ស័យ ៨នាក់

កោះកុង៖ កម្លាំងនគរបាល ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ បានចុះល្បាត នៅតាមទីសាធារណៈ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយបានឃាត់ជន សង្ស័យបានចំនួន ៨នាក់ នៅពាក់ព័ន្ធនឹងករណី ប្រើប្រាស់គ្រឿងញៀន ។

អាន​បន្ត៖ បង្ក្រាបបទល្មើស គ្រឿងញៀន ១ករណី ឃាត់ជនសង្ស័យ ៨នាក់

ឧកញ៉ា ម៉ុង ឫទ្ធី ប្រាប់សាធារណជនប្រយ័ត្នចាញ់បោក ជនបោកប្រាស​ដើរបំផុស​លក់ដីឡូត៍ ដោយអះ​អាង​ថា​ជា​គម្រោង​របស់​លោក

(ភ្នំពេញ)៖ ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប បានប្រកាសប្រាប់ សាធារណជនឲ្យ ប្រយ័ត្នចាញ់បោក ជនឆបោកមួយចំនួន ដែលកំពុងដើរបំផុសលក់ដីឡូតិ៍ ដោយបានអះអាថា ជាគម្រោងរបស់ក្រុមហ៊ុនរបស់លោកឧកញ៉ា។ 

អាន​បន្ត៖ ឧកញ៉ា ម៉ុង ឫទ្ធី ប្រាប់សាធារណជនប្រយ័ត្នចាញ់បោក ជនបោកប្រាស​ដើរបំផុស​លក់ដីឡូត៍...

កក្រើកហ្វីលីពីន! ក្រុមឧទ្ទាមប្រដាប់អាវុធ ១០០នាក់វាយប្រហារគុក និងរំដោះអ្នកទោសជាង ១៥០នាក់ នៅភាគខាងត្បូងប្រទេស

(ម៉ានីល)៖ ក្រុមសកម្មប្រយុទ្ធ ប្រដាប់ដោយអាវុធ ដែលគេជឿជាក់ថា ជាសមាជិក ក្រុមឧទ្ទាមរណសិរ្ស រំដោះអ៊ីស្លាមមូរ៉ូ (Moro Islamic Liberation Front) បានបើកការវាយ ប្រហារទ្រង់ទ្រាយ ធំនៅព្រឹក ថ្ងៃពុធនេះទៅលើ ពន្ធនាគារមួយ កន្លែងស្ថិតនៅ ភាគខាងត្បូង នៃប្រទេសហ្វីលីពីន ដោយសម្លាប់ឆ្មាំពន្ធនាគារម្នាក់ ព្រមទំាងបានរំដោះ អ្នកទោសជាង ១៥០នាក់។

អាន​បន្ត៖ កក្រើកហ្វីលីពីន! ក្រុមឧទ្ទាមប្រដាប់អាវុធ ១០០នាក់វាយប្រហារគុក...

សាលាឧទ្ធរណ៍​ នឹងបើក​សវនាការ​សំណុំ​រឿង​ លោក​ ហុង​ សុខហួរ​ នៅព្រឹកស្អែក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ ទី៥ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការ សំណុំរឿង លោក ហុង សុខហួរ អតីតសមាជិក ព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដែលបានប្តឹងជំទាស់ នឹងសាលក្រម សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ ពន្ធនាគារ៧ឆ្នាំ ពាក់ព័ន្ធបទល្មើស ក្លែងសន្ធិសញ្ញាព្រំ ដែនកម្ពុជាវៀតណាម ។ នេះបើតាមការអះអាងរបស់មេធាវី លោក ហុង សុខហួរ។

អាន​បន្ត៖ សាលាឧទ្ធរណ៍​ នឹងបើក​សវនាការ​សំណុំ​រឿង​ លោក​ ហុង​ សុខហួរ​ នៅព្រឹកស្អែក

ឆ្នាំ២០១៦ មនុស្ស៥៨នាក់ស្លាប់ ជាង៦០០នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចណ៍ នៅខេត្តស្វាយរៀង

ស្វាយរៀង៖ក្នុងរយៈពេល ១ឆ្នាំ នៅឆ្នាំ២០១៦ ខេត្តស្វាយរៀង គ្រោះ ថ្នាក់ចរាចរណ៍ មានការកើនឡើង ជាងឆ្នាំ២០១៥ ចំនួន៣២លើក បណ្តាលឲ្យមនុស្ស ៥៨នាក់ស្លាប់ និងរបួស ជាង៦០០នាក់ នេះបើយោងតាម មន្ត្រីនគរបាល ចរាចរណ៍ បានឲ្យ ដឹងកាលពេលថ្មីៗនេះ។

អាន​បន្ត៖ ឆ្នាំ២០១៦ មនុស្ស៥៨នាក់ស្លាប់ ជាង៦០០នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល...

តាមស្ទាក់ប្លន់ដល់ផ្ទះ​ ភ្ជង់វាយបែក្បាល​ យកប្រាក់​ និងទ្រព្យសម្បត្តិរាប់ពាន់ដុល្លារ

ភ្នំពេញ ៖ ក្រុមចោរប្រដាប់ដោយ អាវុធខ្លីពីរដើម បានស្ទាក់ប្លន់ជន រងគ្រោះដល់ផ្ទះ ខណៈជិះរថយន្ត មកផ្ទះវិញ នៅរំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅត្រង់មុខ ផ្ទះជនរងគ្រោះ តាមបណ្តោយផ្លូវ ១៦៣កែង៤២៦ ស្ថិតក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌខំការមនភ្នំពេញ ។

អាន​បន្ត៖ តាមស្ទាក់ប្លន់ដល់ផ្ទះ​ ភ្ជង់វាយបែក្បាល​ យកប្រាក់​...

សូមកុំចង់សាកល្បងគ្រឿងញៀន សូម្បីម្តង! ឃាត់ខ្លួនមនុស្ស១៥នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃមិ្សលមិញ

(ភ្នំពេញ)៖ របាយការណ៍បូក សរុបលទ្ធផល  បង្ក្រាបបទល្មើស គ្រឿងញៀន ប្រចាំថ្ងៃ ទី០១ ខែមករា ឆ្នាំ២០១៧ គិតត្រឹមម៉ោង១៦ រសៀល របស់អគ្គស្នងការ នគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញកម្លាំង នគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿង ញៀន៩ ករណី ឃាត់ខ្លួនមុខសញាជួញដូរ៨នាក់ មុខសញ្ញាប្រើប្រាស់៧នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ០.៤៧ក្រាម និង២៦កញ្ចប់តូច។

អាន​បន្ត៖ សូមកុំចង់សាកល្បងគ្រឿងញៀន សូម្បីម្តង! ឃាត់ខ្លួនមនុស្ស១៥នាក់...

បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន មួយសម្បុកធំ ឃាត់ជនសង្ស័យ១២នាក់ រួមនិងថ្នាំញៀន ជាច្រើនកញ្ចប់

ភ្នំពេញ៖ នរគបាលខណ្ឌឫស្សកែវ បានបើកប្រតិបត្តិការ បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយសម្បុកធំ ចំនួនដែលប្រើរយៈពេល ៣យប់ ៣ថ្ងៃ មានចំនួន២លើក ហើយឃាត់ខ្លួនមនុស្សចំនួន ១២នាក់ (ស្រី៨នាក់) ។

អាន​បន្ត៖ បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន មួយសម្បុកធំ ឃាត់ជនសង្ស័យ១២នាក់ រួមនិងថ្នាំញៀន...

ចាប់ខ្លួនបុរសម្នាក់តាមដីកា ក្នុងករណីផ្តល់ទីតាំង ឲ្យប្រើប្រាស់គ្រឿងញៀន

កំពង់ស្ពឺ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមដីកាដែលពាក់ព័ន្ធនិងករណីផ្តល់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀន និងជួញដូរគ្រឿងញៀន ក្នុងក្រុងច្បារមន ។

អាន​បន្ត៖ ចាប់ខ្លួនបុរសម្នាក់តាមដីកា ក្នុងករណីផ្តល់ទីតាំង ឲ្យប្រើប្រាស់គ្រឿងញៀន

រថយន្តដឹកកម្មករ បើកវ៉ាគ្នាក្រឡាប់ ចាក់កម្មករចោល លើចិញ្ចើមថ្នល រងរបួសធ្ងន់-ស្រាល៤៥នាក់ នៅក្រុងបាវិត

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំង២០១៦នេះ យ៉ាងហោចមានកម្មករកម្មការនីជាង ៤៥នាក់ បានរងរបួសធ្ងន់-ស្រាល បណ្តាលមកពីគ្រោះថ្នាក់ ចរាចរណ៍ដ៏អាក្រក់ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មូលហេតុបើកវ៉ាជែងគ្នា ជ្រុលចង្កូតក្រឡាប់ផ្ងា ជើងឡើងលើ ចាក់កម្មករកម្មការនីចោល លើចិញ្ចើមថ្នល់ រងរបួសធ្ងន់ ១៥នាក់ ក្នុងនោះមានស្រ្តី មានផ្ទៃពោះម្នាក់ និងស្រាល ៣០នាក់ ។

អាន​បន្ត៖ រថយន្តដឹកកម្មករ បើកវ៉ាគ្នាក្រឡាប់ ចាក់កម្មករចោល លើចិញ្ចើមថ្នល...

ចាប់ខ្លួនអនុប្រធានមណ្ឌលសុខភាព តាកែនកោះស្លា និងជនសង្ស័យ ២នាក់ទៀត ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន

កំពត៖ កម្លាំងអន្តរាគមន៍ ស្នងការដ្ឋាន នគរបាលខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ត្រី លោក ញ៉ាវ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលខេត្ត ក្រោមការណែនាំនីតិវិធី ពីលោក ឧត្តមសេនីយ៍ ស្នងការនគរបាល ខេត្តកំពត ម៉ៅ ច័ន្ទមធុរិទ្ធ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ បានចុះបង្ក្រាប មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងភូមិសាស្ត្រស្រុកឈូក ដោយឃាត់ខ្លួន បានជាបន្តបន្ទាប់ នូវជនសង្ស័យ ៣នាក់ និងដកហូតវត្ថុតាង ថ្នាំញៀន ៤កញ្ចប់ ។

អាន​បន្ត៖ ចាប់ខ្លួនអនុប្រធានមណ្ឌលសុខភាព តាកែនកោះស្លា និងជនសង្ស័យ ២នាក់ទៀត...

កម្មករម្នាក់ស្លាប់ ក្នុងរោងចក្រ កែច្នៃកៅស៊ូ ដោយសារជាប់ដៃ នឹងម៉ាស៊ីនចិញ្ច្រាំ

រតនគិរី ៖ ដោយសារតែមាន ការធ្វេសប្រហែស កម្មករម្នាក់បានស្លាប់ យ៉ាងអណោចអាធ័ម នៅក្នុង រោងចក្រកែច្នៃកៅស៊ូ ព្រោះតែដៃរបស់ គេបានជាប់នឹង ម៉ាស៊ីនចិញ្ច្រាំ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរនគិរី ។

អាន​បន្ត៖ កម្មករម្នាក់ស្លាប់ ក្នុងរោងចក្រ កែច្នៃកៅស៊ូ ដោយសារជាប់ដៃ នឹងម៉ាស៊ីនចិញ្ច្រាំ

ឃុំខ្លួនជនជាតិវៀតណាម​ ល្បួងក្មេងអាយុ១៣ឆ្នាំ​ រួមភេទសន្យាចូលដណ្តឹង

ភ្នំពេញ: យុវជនវៀតណាមម្នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីស៊ើបអង្កេត ករណីរួមភេទ ជាមួយអនីតិជន អាយុក្រោម ១៥ឆ្នាំ ករណីនេះ ជាការ ព្រមព្រៀងរួមភេទ តែដោយសារជនរងគ្រោះ ជាអនីតិជន អាយុក្រោម១៥ឆ្នាំ ច្បាប់កំណត់ថា ទោះព្រមព្រៀង ក៏មានទោសដែរ ។

អាន​បន្ត៖ ឃុំខ្លួនជនជាតិវៀតណាម​ ល្បួងក្មេងអាយុ១៣ឆ្នាំ​ រួមភេទសន្យាចូលដណ្តឹង

កម្លាំងសមត្ថកិច្ច ចម្រុះខេត្តកំពង់ឆ្នាំង កំពុងចុះប្រតិបត្តការ បង្ក្រាប របាំងចាច់ញឹក

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមបទបញ្ជាផ្ទាល់ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ដែល មានកម្លាំងសរុប៦នាក់ ដឹកនាំដោយ លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើស ជលផលក្នុង ដែននេសាទទឹក សាបស្រុកកំពង់លែងខេត្ត កំពង់ឆ្នាំង ។

អាន​បន្ត៖ កម្លាំងសមត្ថកិច្ច ចម្រុះខេត្តកំពង់ឆ្នាំង កំពុងចុះប្រតិបត្តការ បង្ក្រាប...

ធ្លាប់តែជក់ បែជាបែកគំនិតទៅជួញដូរគ្រឿងញៀន ត្រូវកម្លាំងនគរបាលបង្ក្រាបម្នាក់ ដកហូតបានថ្នាំញៀន២១កញ្ចប់

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ដែលតែងតែ សង្ងំស្ងាត់ៗលប លួចប្រើប្រាស់នូវ សារធាតុញៀន ស្រាប់ តែបែកគំនិតទៅ  ចែកចាយគ្រឿងញៀន ត្រូវកម្លាំងនគរ បាលប៉ុស្ដិ៍ស្វាយប៉ាក ខណ្ឌឫស្សីកែវ ស៉ើបអង្កេតបង្ក្រាបឃាត់ខ្លួនបាន ដកហូតថ្នាំញៀន២១កញ្ចប់ និងសម្ភារប្រើប្រាស់មួយចំនួន។

អាន​បន្ត៖ ធ្លាប់តែជក់ បែជាបែកគំនិតទៅជួញដូរគ្រឿងញៀន ត្រូវកម្លាំងនគរបាលបង្ក្រាបម្នាក់...

តុលាការសម្រេច ផ្តន្ទាទោស យុវជនម្នាក់ដាក់ពន្ធនាគារ មួយជីវិត ពីបទចាក់សម្លាប់ស្ត្រី ជាមន្ត្រីយោធា

ភ្នំពេញ: លោក ជា សុខចាន់ដេត ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះ ប្រកាសសាលក្រមផ្តន្ទាទោសយុវជនម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និង សងសំណងជំងឺ ចិត្ត ចំនួន៨០លានរៀល ករណីចាក់សម្លាប់ស្ត្រីជាមន្ត្រីយោធា យ៉ាងសហាវឃោរឃៅ កណ្ដាលថ្ងៃត្រង់ នៅជិត ផ្សារដេប៉ូ ។

អាន​បន្ត៖ តុលាការសម្រេច ផ្តន្ទាទោស យុវជនម្នាក់ដាក់ពន្ធនាគារ មួយជីវិត...

រថយន្តធំបុកម៉ូតូវ៉េវ ស្លាប់ម្នាក់ ក្នុងស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ យ៉ាងហោចណាស់ មានមនុស្សម្នាក់ បានស្លាប់ក្នុងករណីគ្រោះ ថ្នាក់ចរាចរ រវាងរថយន្តធំ បុកម៉ូតូវ៉េវ ពេញទំហឹង ក្នុងដំណើរ បញ្ជ្រាស់ទិសគ្នាពីកើត ទៅលិច ក្រោយពេល កើតហេតុរថយន្តធំ មិនស្គាល់អត្តសញ្ញាណ បើករត់គេចស្រមោល បាត់តែម្តងទៅ ។

អាន​បន្ត៖ រថយន្តធំបុកម៉ូតូវ៉េវ ស្លាប់ម្នាក់ ក្នុងស្រុកត្បូងឃ្មុំ

កម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លូនបុរសម្នាក់ ជាមួយនឹងថ្នាំញៀនចំនួន២០កញ្ចប់

(ព្រះសីហនុ)៖ កម្លាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀន សហការជាមួយ អធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងទទួល ផែនប្រឆាំង បទល្មើស នៅវេលា ម៉ោង៣ជិតភ្លឺ ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះស៊ើប អង្កេតបង្ក្រាប ជាក់ស្តែង ករណីជួញដូរថ្នាំញៀន១ករណី នៅចំណុចក្រុម ១៨ភូមិ២សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនមុខសញ្ញា ម្នាក់ឈ្មោះម៉ម វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ព្រមទាំងចាប់ យកបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន សថ្លា ចំនួន២០កញ្ចប់។

អាន​បន្ត៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លូនបុរសម្នាក់ ជាមួយនឹងថ្នាំញៀនចំនួន២០កញ្ចប់

ស្លាប់ ៣នាក់ និងរបួស១៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៩ធ្នូ

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើត ឡើងចំនួន ១០លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ១នាក់) រងរបួសធ្ងន់ ១០នាក់ (ស្រី ១នាក់) និងរងរបួសស្រាល ៩នាក់ (ស្រី ៣នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៧នាក់ (យប់ ១១នាក់) ។

អាន​បន្ត៖ ស្លាប់ ៣នាក់ និងរបួស១៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៩ធ្នូ

បុរសម្នាក់ត្រូវ នគរបាលចាប់ខ្លួន ជាមួយនឹងគ្រឿងញៀនចំនួន ២០កញ្ចប់

ព្រះសីហនុ៖ កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស នៅវេលាម៉ោង៣ជិតភ្លឺ ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះស៊ើបអង្កេតបង្ក្រាបជាក់ស្តែង ករណីជួញដូរថ្នាំញៀន១ករណី នៅចំណុចក្រុម១៨ភូមិ២សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនមុខសញ្ញា ជួញដូរគ្រឿងញៀនម្នាក់ រួមនឹងគ្រឿងញៀន ២០កញ្ចប់ ។

អាន​បន្ត៖ បុរសម្នាក់ត្រូវ នគរបាលចាប់ខ្លួន ជាមួយនឹងគ្រឿងញៀនចំនួន ២០កញ្ចប់