បណ្តាញសង្គម

តាមស្ទាក់ប្លន់ដល់ផ្ទះ​ ភ្ជង់វាយបែក្បាល​ យកប្រាក់​ និងទ្រព្យសម្បត្តិរាប់ពាន់ដុល្លារ

ភ្នំពេញ ៖ ក្រុមចោរប្រដាប់ដោយ អាវុធខ្លីពីរដើម បានស្ទាក់ប្លន់ជន រងគ្រោះដល់ផ្ទះ ខណៈជិះរថយន្ត មកផ្ទះវិញ នៅរំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅត្រង់មុខ ផ្ទះជនរងគ្រោះ តាមបណ្តោយផ្លូវ ១៦៣កែង៤២៦ ស្ថិតក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌខំការមនភ្នំពេញ ។

 បើតាមសាក្សី បានឲ្យដឹងថា ជនរងគ្រោះដែលជាប្តី  ត្រូវក្រុមចោរវាយ បែកក្បាល ហើយមុនកើត ហេតុរូបគាត់  និងប្រពន្ធ រួមជាមួយប្អូន ប្រុសម្នាក់ទៀត ទើបត្រលប់មកពីសៀមរាប មកផ្ទះ លុះបើកមកដល់ភ្នំពេញ ប្រពន្ធបាន បបួលចូលទៅ ហូបអីនៅកោះ ពេជ្រ រួចមកក៏នាំគ្នា ចេញទៅផ្ទះ ដោយជិះ រថយន្តLexus មកផ្ទះ លុះដល់មុខផ្ទះ ក៏លេចមុខ ជនល្មើសមួយក្រុុម មានគ្នា៣ទៅ៤នាក់ ជិះម៉ូតូ២គ្រឿងប្រដាប់ ដោយកាំភ្លើង ខ្លីបានមកស្ទាក់រថយន្ត ដល់មុខផ្ទះ រួចដកកាំភ្លើងខ្លីភ្ចង់ ហើយវាយក្បាល បន្ទាប់បានភ្ចង់ ប្រពន្ធនិង ប្អូនប្រុសគាត់ទៀត ដើម្បីយកកាបូប លុយ ។

បើតាមសមត្ថ កិច្ចបនឲ្យដឹងថា ក្នុងកាបូបដែល ក្រុមចោរប្លន់យកទៅ នោះមានលុយជិត ៣០០០ដុល្លារ ខ្សែក ក្រវិល រួមជាមួយនិង ទូរសព្ទ័សេរីទំនើប ២គ្រឿងទៀតផងដែរ  បន្ទាប់ពីប្លន់រួច ក្រុមចោរ បានជិះម៉ូតូគេចចេញ ទៅដោយសុវត្ថិភាព ឯជនរងគ្រោះបាននាំគ្នា ទៅលាងរបួសនៅពេទ្យ៕

ដកស្រង់ពី៖ដើមអម្ពិល