បណ្តាញសង្គម

ឡើងដើមត្នោតចាប់កូន​ សារិកាកែវ​ ក្នុងសំបុកបណ្ដាល ឲ្យភ្លាត់ស្នៀតធ្លាក់ស្លាប់

(ព្រៃវែង)៖ បុរសវ័យ កណ្ដាលម្នាក់ បានស្លាប់បាត់ បង់ជីវិតភ្លាមៗ នៅនិងកន្លែង កើតហេតុ បន្ទាប់ពីខ្លួន ឃើញ សត្វសារិកាកែវ ក្នុងសំបុកនៅចុងត្នោត ដែលមានកំពស់ជាង១០ម៉ែត្រ ហើយបាន ព្យាយាមឡើង ទៅយក កូនបណ្ដាលឲ្យ ធ្លាក់មកដី ស្លាប់នៅម៉ោង១០ព្រឹក ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចវាលស្រែក្រោយ ភូមិក្រាំង ដែលស្ថិតនៅក្នុងភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

អាន​បន្ត៖ ឡើងដើមត្នោតចាប់កូន​ សារិកាកែវ​ ក្នុងសំបុកបណ្ដាល ឲ្យភ្លាត់ស្នៀតធ្លាក់ស្លាប់

កម្លាំងនគរបាលខេត្តកែប ចុះត្រួតពិនិត្យអ្នកបើកបររថយន្តធំ ឃាត់ខ្លួនមនុស្ស៩នាក់ ក្នុងនោះ៥នាក់ មានសារ​ធាតុញៀន

ខេត្តកែប ៖ កម្លាំងនគរបាល ចម្រុះខេត្តកែប នៅយប់ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧ បានត្រួតពិនិត្យចរាចរណ៍ នៅរង្វង់មូលសេះស ក្រុងកែប ហើយបានត្រួត ពិនិត្យអ្នកបើករថយន្ត ធំចំនួន៣គ្រឿង ហើយមានមនុស្ស៩នាក់ ក្នុងនោះរកឃើញ៥នាក់ (អ្នកបើកបរ៣និងព្រូ២នាក់) ជាប់សារធាតុញៀន ។

អាន​បន្ត៖ កម្លាំងនគរបាលខេត្តកែប ចុះត្រួតពិនិត្យអ្នកបើកបររថយន្តធំ ឃាត់ខ្លួនមនុស្ស៩នាក់...

កម្លាំងចម្រុះបង្ក្រាប ការដឹកជញ្ជូនឈើប្រណិត តាមរទេះក្របី នៅស្រុកភ្នំក្រវាញ

(ពោធិ៍សាត់)៖ កម្លាំងចម្រុះរួម មានកម្លាំង នគរបាល កម្លាំងអាវុធ ហត្ថខេត្ត កម្លាំងមូលដ្ឋាន អាវុធហត្ថស្រុក និងកម្លាំងរដ្ឋ បាលព្រៃឈើ បានចុះបង្ក្រាបការ ដឹកជញ្ជូន ឈើប្រណិតដោយ ខុសច្បាប់ តាមរទេះបាន ចំនួន៩រទេះ។ 

អាន​បន្ត៖ កម្លាំងចម្រុះបង្ក្រាប ការដឹកជញ្ជូនឈើប្រណិត តាមរទេះក្របី នៅស្រុកភ្នំក្រវាញ

ស៊ីម៉ាក់ ជីកយកគ្រាប់បែក សល់ពីសម័យសង្គ្រាម មានទម្ងន់ ២២៧គីឡូក្រាម នៅស្រុកស្វាយជ្រុំ

ស្វាយរៀង៖ ស៊ីម៉ាក់ ប្រចាំភូមិភាគ កំពង់ចាម នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧នេះ បានចុះជីកយក គ្រាប់មិនទាន់ផ្ទុះ ដែលទម្លាក់ពី យន្តហោះ ប្រភេទ GPLD 500LP MK  82 មានទម្ងន់ ២២៧គីឡូក្រាម បូកទាំងជាតិផ្ទុះ នៅក្នុងភូមិ អូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ។

អាន​បន្ត៖ ស៊ីម៉ាក់ ជីកយកគ្រាប់បែក សល់ពីសម័យសង្គ្រាម មានទម្ងន់ ២២៧គីឡូក្រាម...

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ «វិទ្យុ ABC មានកំហុសវិជ្ជាជីវៈ (ជេរបញ្ចោរមហាជន) ដែលមិនអាចអនុគ្រោះបាន» (Video inside)

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានថ្លែង ប្រាប់ក្រុមអ្នក សារព័ត៌មាន នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៧ថា ករណីបញ្ឈប់ការជួល ម៉ោងរបស់វិទ្យុ ABC នៅក្នុងទូរទស្សន៍ ប៉ុស្តិ៍លេខ៣ កាលពីម្សិលមិញនេះ ដោយហេតុថា វិទ្យុ ABC មានកំហុសឆ្គង ចំនួន២រួមមាន ទី១៖ កំហុសឆ្គងធម្មតា(ការផ្លោះតុ) ទី២៖ កំហុសវិជ្ជាជីវៈ(ជេរ បញ្ជោរ សាធារណជន) ដែលមិនអាចអនុគ្រោះបាន។

អាន​បន្ត៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ «វិទ្យុ ABC មានកំហុសវិជ្ជាជីវៈ (ជេរបញ្ចោរមហាជន)...

រថយន្តឡង់គ្រីស័រ ព្យាយាមបត់ចូលក្លឹប ត្រូវរថយន្តព្រូសចាប់ហ្រ្វាំង មិនទាន់បុកគេពីក្រោយខ្ទេចខ្លួនឯង

ភ្នំពេញ៖ ទំនងជាចេញ ពីកន្លែងផឹកស៊ី ហើយបន្តរក កន្លែងរំាំកម្សាន្ត បន្តទៀត បែរជាជួបគ្រោះ ថ្នាក់ចរាចណ៍ ក្នុងមួយពព្រិចភ្នែក ខណៈរថយន្តឡង់ គ្រីស័រព្យាយាម បើកបតចូលក្លឹប តែត្រូវរថយន្តព្រូស ប្រហែលមើលមិនទាន់ និងចាប់ហ្រ្វាំងមិនទាន់ បុកគេពីក្រោយ ខ្ទេចទាំងសងខាង ហេតុការណ៍នេះ បានកើតឡើងនៅចំណុច ទល់មុខធនាគារប្រាសាក់ នៅម៉ោង២ និង៣០នាទី រំលង់អាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទួលទំពួង២ ខណ្ឌចំការមន ។

អាន​បន្ត៖ រថយន្តឡង់គ្រីស័រ ព្យាយាមបត់ចូលក្លឹប ត្រូវរថយន្តព្រូសចាប់ហ្រ្វាំង...

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ពិធីការិនីរបស់វិទ្យុ ABC បានចូលក្នុងបញ្ជីខ្មៅ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ  បានថ្លែងថា ចំពោះពិធីករ-ពិធីការិនី រូបណាដែល ជាប់ជំពាក់ លើការជេរបញ្ចោ មកទស្សនិកជន ដែលបានរិះគន់ ចំពោះកាយ វិកាមិនសមរម្យ របស់ខ្លួនពេល កំពុងផ្សាយផ្ទាល់ មិនអនុញ្ញាតឲ្យ ឡើងប៉ុស្តិ៍ទូរទស្សន៍ ហើយចំណែក ពិធីការិនី របស់វិទ្យុABC ដែលមានកាយ វិការមិនសមរម្យ និងខ្វះ សីលធម៌នោះ បានចូលក្នុងបញ្ជីខ្មៅហើយ ។

អាន​បន្ត៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ពិធីការិនីរបស់វិទ្យុ ABC បានចូលក្នុងបញ្ជីខ្មៅ

ឃាត់ខ្លួនមុខសញ្ញាចោរម្នាក់ បញ្ជូនទៅតុលាការ

កម្លាំងនគរបាល ស្រុកភ្នំស្រួច សហការជាមួយ នគរបាលបុស្តិ៍ ឃុំត្រែងត្រយឹង កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧ បានស្រាវជ្រាវវែក ជនសង្ស័យ ជាមុខសញ្ញាចោរ កម្មដ៏សកម្មម្នាក់ នៅចំណុចផ្សារ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បញ្ជូនមកតុលាការ ដើម្បីចាត់ការ តាមនីតិវិធី។

អាន​បន្ត៖ ឃាត់ខ្លួនមុខសញ្ញាចោរម្នាក់ បញ្ជូនទៅតុលាការ

អ.ហ ស្រុកស្អាង ឃាត់មុខជួញដូរ​ គ្រឿងញៀនម្នាក់ និងដកហូតថ្នាំញៀន ៥កញ្ចប់

ដើម្បីរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អាវុធហត្ថ ស្រុកស្អាង បានចេញល្បាត នៅក្នុង ភូមិសាស្ត្រ របស់ខ្លួន ប្រទះឃើញ មុខសញ្ញាសង្ស័យ ហៅមកត្រួតពិនិត្យ រកឃើញ ថ្នាំញៀនចំនួន ៥កញ្ចប់ រួចក៏ឃាត់ខ្លួន តែម្តងទៅ ការឃាត់ខ្លួន នេះធ្វើឡើង កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ លេខ១ក ឃុំស្វាយ រលំស្រុកស្អាង ខេត្កណ្ដាល ។

អាន​បន្ត៖ អ.ហ ស្រុកស្អាង ឃាត់មុខជួញដូរ​ គ្រឿងញៀនម្នាក់ និងដកហូតថ្នាំញៀន ៥កញ្ចប់

ថ្ងៃទី១៧មករា បង្ក្រាបបទល្មើស គ្រឿងញៀន ៣០ករណី ឃាត់ជនសង្ស័យ ៩២នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ច បានបង្ក្រាប បទលើ្មស ជួញដូរ រក្សាទុក និងប្រើប្រាស់ គ្រឿងញៀន ចំនួន ៣០ករណីុ៕

ឃាត់មនុស្ស ៩២នាក់ (ស្រី១០នាក់) ក្នុងនោះ មានមុខសញ្ញាជួញដូរ ៣៩នាក់ (ស្រី៣) មុខសញ្ញាប្រើប្រាស់ ៥៣នាក់ (ស្រី៧) សហការជាមួយ កម្លាំងអាវុធហត្ថ ៤ករណី ឃាត់ ១០នាក់ រួមនិងវត្ថុតាង ចាប់យកសរុបមាន មេតំហ្វេតាមីន (ice) ១៣,០៧ក្រាម និង២៨កញ្ចប់តូច មេតំហ្វេតាមីន (wy) ១៨គ្រាប់ កញ្ឆាក្រៀម ៣,៥គីឡូ។

យោងតាមរបាយ ការណ៍នគរបាលជាតិ បានឲ្យដឹងថា ក្នុងប្រតិបត្តិកាខាងលើ ដោយមានការចូលរួម ពីសមត្ថកិច្ច ទី១.បន្ទាយមានជ័យ ទី២.កំពង់ធំ ទី៣.កំពត ទី៤.កណ្ដាល ទី៥.ឧត្តរមានជ័យ ទី៦.សៀមរាប ទី៧.រាជធានីភ្នំពេញ៕

 

តុលាការ​កំពូល​ សវនាការ​រឿង​ក្ដី​លោក​ស្រី​ ទេព​ វន្នី​ ចំពោះ​​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

តុលាការកំពូលនៅ ព្រឹកថ្ងៃទី១៨ ខែមករានេះ បើកសវនាការ ជំនុំជម្រះសំណុំ រឿងលោកស្រី ទេព វន្នី តំណាង សហគមន៍ បឹងកក់ ចំពោះការសុំនៅក្រៅឃុំបណ្តោះអាសន្ន។

អាន​បន្ត៖ តុលាការ​កំពូល​ សវនាការ​រឿង​ក្ដី​លោក​ស្រី​ ទេព​ វន្នី​...

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បន្តប្រតិបត្តិការ​បង្ក្រាបការជួញដូរ​គ្រឿងញៀន ចាប់ខ្លួន៦នាក់ ដកហូត​ថ្នាំ២២កញ្ចប់ និងម៉ូតូ២គ្រឿង

(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថ ខេត្តព្រះសីហនុ បានបន្តប្រតិបត្តិការ របស់ខ្លួនបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ជាបន្តបន្ទាប់ នៅយប់ថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០១៧ ដោយធ្វើការ ចាប់ខ្លួនជន សង្ស័យ៦នាក់ ដកហូតថ្នាំញៀន ២២កញ្ចប់ ម៉ូតូ២គ្រឿង ព្រមទាំងសម្ភារ ជាច្រើនផ្សេងទៀត។

អាន​បន្ត៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បន្តប្រតិបត្តិការ​បង្ក្រាបការជួញដូរ​គ្រឿងញៀន...

កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីបទល្មើសគ្រឿងញៀន

ត្បូងឃ្មុំ៖ ជនសង្ស័យចំនួន០៨នាក់ និងម្សៅក្រាមពណ៌សរសង្ស័យ ថ្នាំញៀន១៦កញ្ចប់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ឃាត់ខ្លួន និងចាប់យកវត្ថុតាង ទាំងនោះដើម្បីចាត់ការតាមច្បាប់។

អាន​បន្ត៖ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់...

សាំយ៉ុងដឹកអ្នកដំណេីរវាហុីយ៉ានន់ដាយដឹកដំលូងមិនប្រយត្ន័ប៉ះគ្នាក្រឡាប់ស្លាប់5របួសធ្ងន់ស្រាល2នាក់

ព្រៃវែង÷គ្រោះថ្នាក់ចរាចរណ៍ ដ៏គួឲ្យរន្ធត់មួុយ បណ្តាលឲ្យមនុស្ស ចំនួន6នាក់ បានស្លាប់នៅនឹងកន្លែង និង រងរបួសធ្ងន់ និង ស្រាលចំនួន3នាក់ ដោយសារតែរថយន្តសាំយ៉ុង ដឹកអ្នកដំណេីរ បេីកវ៉ា រថយន្តធន់ធំ ដឹកដំឡូង ហេីយកៀរបណ្តាលឲ្យក្រឡាប់។

អាន​បន្ត៖ សាំយ៉ុងដឹកអ្នកដំណេីរវាហុីយ៉ានន់ដាយដឹកដំលូងមិនប្រយត្ន័ប៉ះគ្នាក្រឡាប់ស្លាប់5របួសធ្...

គោរពច្បាប់ចរាចរណ៍ បើកមិនត្រូវសេពគ្រឿងស្រវឹងជាដាច់ខាត ! ស្លាប់៧នាក់ និងរងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាម របាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិបាន ឲ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១២លើក (យប់៨លើក) បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់៤នាក់ និងរបួសស្រាល៥នាក់។

អាន​បន្ត៖ គោរពច្បាប់ចរាចរណ៍ បើកមិនត្រូវសេពគ្រឿងស្រវឹងជាដាច់ខាត ! ស្លាប់៧នាក់...

នគរបាលការពារព្រំដែនលេខ៧៩៣ និងនារីស្នេហ៍ ត្រូវអាវុធហត្ថស្រុកជាំក្សាន្ដចាប់ខ្លួនព្រោះជួញដូរគ្រឿងញៀន

(ព្រះវិហារ)៖ មន្រ្តីនគរបាលនៅ អង្គភាពការពារព្រំ ដែនលេខ៧៩៣ និងនារីស្នេហ៍ ត្រូវកម្លាំងកង រាជអាវុធហត្ថចាប់ខ្លួន ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

អាន​បន្ត៖ នគរបាលការពារព្រំដែនលេខ៧៩៣ និងនារីស្នេហ៍...

ចាប់ខ្លួនយុវចាស់ល្មោមកាមម្នាក់ ដែលចាប់រំលោភ​ក្មេងស្រីអាយុ​១៤ឆ្នាំ នៅស្រុកស្នួល​

(ក្រចេះ)៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះ បញ្ជូនជនសង្ស័យ១នាក់ ទៅតុលាការនៅព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំនេះ ក្រោយកម្លាំង នគរបាលស្រុកស្នូល ឃាត់ខ្លួនពាក់ព័ន្ធករណី រំលោភសេពសន្ថវៈលើក្មេង ស្រីវ័យអនីតជន អាយុ១៤ឆ្នាំម្នាក់ បានសម្រេចរហូតដល់ ទៅ៣ដង ក្នុងរយៈពេលជាង១ម៉ោង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅភូមិក្រញូង សែនជ័យ ឃុំក្រញូង ស្រុកស្នួល។

អាន​បន្ត៖ ចាប់ខ្លួនយុវចាស់ល្មោមកាមម្នាក់ ដែលចាប់រំលោភ​ក្មេងស្រីអាយុ​១៤ឆ្នាំ នៅស្រុកស្នួល​

ប្រហែសមែន ! រថយន្តយីឌុបធន់យក្ស បើកមិនបាន​ទំលាក់បែនចុះ ទាក់ខ្សែ​ភ្លើងកាត់​ទទឹងផ្លូវ ធ្វើឲ្យបាក់​បង្គោលភ្លើង​អស់ចំនួន​១០ដើម

(ភ្នំពេញ)៖ រថយន្តយីឌុបធន់ យក្សមួយគ្រឿង បើកបរដោយមិនបាន ទំលាក់បែនចុះ បណ្តាលឲ្យទាក់និង ខ្សែភ្លើងកាត់ទទឹងផ្លូវ ធ្វើឲ្យបាក់បង្គោល ភ្លើងអស់ចំនួន១០ដើម បង្កឱ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតតាមផ្លូវ ទំនប់កប់ស្រូវ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

អាន​បន្ត៖ ប្រហែសមែន ! រថយន្តយីឌុបធន់យក្ស បើកមិនបាន​ទំលាក់បែនចុះ...

ប្រកាសមុខងារ​ និងបំពាក់ ឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ទោ​៤នាក់​ និងវរសេនីយ៍ត្រី ៨នាក់ជូន​ អ-ហខេត្តរតនគិរី

រតនគិរី៖ ក្នុងសាលប្រជុំទី បញ្ជាការអ-ហ នៅវេលាម៉ោង ២៖00រសៀលថ្ងៃទី៩ ខែមករាឆ្នាំ២០១៧ នេះបានរៀប ចំពិធីប្រកាស មុខងារនិងបំពាក់ ឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ទោ៤នាក់ និងថ្នាក់ត្រី៨នាក់ជូននាយ ទាហាននៃអ-ហ ខេត្តរតនគិរី។

អាន​បន្ត៖ ប្រកាសមុខងារ​ និងបំពាក់ ឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ទោ​៤នាក់​ និងវរសេនីយ៍ត្រី...

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងថ្នាំញៀន ២៨កញ្ចប់

ភ្នំពេញ៖ កម្លាំងនគបាល ខណ្ឌមានជ័យ សហការជាមួយ នគបាលប៉ុស្តិទួលទំពូងទី១ ដោយមានការ សម្របសម្រួលពី ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានឆ្មក់ចូលទៅ ទីតាំងសណ្ឋាគារ (តាន់ថាវ័រ) បានឃាត់ខ្លួនមនុស្ស ពាក់ពន្ធ័និងករណី ជួញដូរនិងប្រើប្រាស់ ថ្នាំញៀនចំនួន៥នាក់  កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្រុម៧ភូមិ២ សង្កាត់ទួលទំពូទី១ ខណ្ឌចំការមនរាជធានីភ្នំពេញ ។

អាន​បន្ត៖ នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងថ្នាំញៀន ២៨កញ្ចប់