បណ្តាញសង្គម

អ.ហ ស្រុកស្អាង ឃាត់មុខជួញដូរ​ គ្រឿងញៀនម្នាក់ និងដកហូតថ្នាំញៀន ៥កញ្ចប់

ដើម្បីរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អាវុធហត្ថ ស្រុកស្អាង បានចេញល្បាត នៅក្នុង ភូមិសាស្ត្រ របស់ខ្លួន ប្រទះឃើញ មុខសញ្ញាសង្ស័យ ហៅមកត្រួតពិនិត្យ រកឃើញ ថ្នាំញៀនចំនួន ៥កញ្ចប់ រួចក៏ឃាត់ខ្លួន តែម្តងទៅ ការឃាត់ខ្លួន នេះធ្វើឡើង កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ លេខ១ក ឃុំស្វាយ រលំស្រុកស្អាង ខេត្កណ្ដាល ។

 មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង សេងមុយភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។

លោកបានបន្តថា នៅមុនពេល ឃាត់ខ្លួន ជនសង្ស័យ ដោយលោកទទួលការ ណែនាំ ពីលោកមេបញ្ជាការ ខេត្តកណ្តាល ឲ្យកម្លាំងនៅតាម បណ្តាស្រុកខិតខំ យកចិត្តទុកដាក់ ពង្រឹង សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ទើបលោកបាន ដឹកនាំកម្លាំង តែងតែ ចុះល្បាតជាប្រចាំ មិនថាថ្ងៃ ឬយប់នោះទេ លុះល្បាត់ ដល់ចំណុចកើតហេតុ បានប្រទះឃើញ មុខសញ្ញាខាងលើ កំពុងតែធ្វើ សកម្មភាព ចែកចាយ គ្រឿងញៀន កម្លាំងហៅដើម្បី ត្រួតពិនិត្យ ពេលនោះជនសង្ស័យ បានដឹងខ្លួនស្ទុះ ជិះម៉ូតូរត់គេច និងបោះថ្នាំចោល ពេលនោះកម្លាំង បានដេញរួចក៏ឃាត់ខ្លួន ជនសង្ស័យព្រមទាំង ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ២កញ្ចប់ធំ ទំលាក់ចោលនៅដី ។

មេបញ្ជាការអាវុធហត្ថ ស្រុកស្អាងរូបនេះ បានបន្ថែមថា ដោយមាន ការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការ សម្របសម្រួល ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកណ្ដាល និងដោយមានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន និងមានការសហការ ពីម្ចាស់ផ្ទះជួលផងដែរ បានធ្វើការឆែកឆេរ បន្ទប់ផ្ទះជួល របស់ជនសង្ស័យ ក្នុងភូមិកើតហេតុ រកឃើញវត្ថុតាង ឧបករណ៍ប្រើប្រាស់ គ្រឿងមួយចំនួនផងដែរ រួចនាំខ្លួនជនសង្ស័យ មកកាន់ទីបញ្ជាការ កងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសាកសួរបន្ត ។

លោកបញ្ជាក់ថា នៅចំពោះមុខកម្លាំង អ.ហ ជនសង្ស័យបានសារភាពថា ខ្លួនបានលាក់គ្រឿងញៀន ក្នុងក្បាលម៉ូតូរបស់ខ្លួន ៣កញ្ចប់តូចទៀត រួចពិនិត្យក្នុងក្បាលម៉ូតូ ជនសង្ស័យរកឃើញ ជាក់ស្តែងចំនួន ៣កញ្ចប់ទៀតមែន រួចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖ដើមអម្ពិល