បណ្តាញសង្គម

ប្រហែសមែន ! រថយន្តយីឌុបធន់យក្ស បើកមិនបាន​ទំលាក់បែនចុះ ទាក់ខ្សែ​ភ្លើងកាត់​ទទឹងផ្លូវ ធ្វើឲ្យបាក់​បង្គោលភ្លើង​អស់ចំនួន​១០ដើម

(ភ្នំពេញ)៖ រថយន្តយីឌុបធន់ យក្សមួយគ្រឿង បើកបរដោយមិនបាន ទំលាក់បែនចុះ បណ្តាលឲ្យទាក់និង ខ្សែភ្លើងកាត់ទទឹងផ្លូវ ធ្វើឲ្យបាក់បង្គោល ភ្លើងអស់ចំនួន១០ដើម បង្កឱ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតតាមផ្លូវ ទំនប់កប់ស្រូវ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

 សមត្ថកិច្ចបាន ឱ្យដឹងថា រថយន្តដឹកដី ធន់យក្សបង្កខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ យីឌុកប្រភេទដឹកដី មានក្បាលពណ៌ស ទ្រុងដាក់ដីពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ3C1753
បើកបរក្នុងទិសដៅ ពីត្បូងទៅជើង។

សមត្ថកិច្ចដដែល បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត បង្ករខាងលើ បានបើកបរក្នុងទិស ដៅពីត្បូងទៅជើង តាមផ្លូវទំនប់កប់ស្រូវ ដោយមិនបានទំលាក់ បែនចុះស្រាប់ តែមកដល់ ចំណុចកើតហេតុ រថយន្តនោះបើកក្នុង ល្បឿនលឿនផងនោះ ក៏បណ្តាលឲ្យទាក់ទៅ និងខ្សែភ្លើងដែល កាត់ទទឹង ផ្លូវបណ្តាលឲ្យបាក់បង្គោល ភ្លើងអស់ចំនួន១០ដើម ទាំងព្រលឹមអុលតែម្តង ផ្អើលសមត្ថកិច្ច ដេញចាប់ព្រោងព្រាត តែតៃកុងបើករថយន្ត បង្ករនោះបានព្យាយាម បើកទ្វារត់បាត់ស្រមោល សូន្យឈឹងតែម្តង។

ក្រោយកើត ហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ ជើងគោកនៃ ស្នងការរាជធានីភ្នំពេញ ចុះមកវាស់វែងនិង នាំយករថយន្ត បង្កទៅរក្សាទុក នៅការយាល័យ ចរាចរណ៍ជើង គោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនដោះស្រាយ ទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖FRESH NEWS