បណ្តាញសង្គម

សាំយ៉ុងដឹកអ្នកដំណេីរវាហុីយ៉ានន់ដាយដឹកដំលូងមិនប្រយត្ន័ប៉ះគ្នាក្រឡាប់ស្លាប់5របួសធ្ងន់ស្រាល2នាក់

ព្រៃវែង÷គ្រោះថ្នាក់ចរាចរណ៍ ដ៏គួឲ្យរន្ធត់មួុយ បណ្តាលឲ្យមនុស្ស ចំនួន6នាក់ បានស្លាប់នៅនឹងកន្លែង និង រងរបួសធ្ងន់ និង ស្រាលចំនួន3នាក់ ដោយសារតែរថយន្តសាំយ៉ុង ដឹកអ្នកដំណេីរ បេីកវ៉ា រថយន្តធន់ធំ ដឹកដំឡូង ហេីយកៀរបណ្តាលឲ្យក្រឡាប់។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលេី បានកេីតឡេីង កាល់ពីព្រឹកព្រលឹម ថ្ងៃទី13 ខែ មករា ឆ្នាំ2017 វេលាម៉ោង7នឹង45នាទី នៅលេីកំណាត់ផ្លូវជាតិលេខ8 ស្ថិតក្នុង ភូមិដំបូកធំ ឃំុកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ពាក់ពន្ធ័នឹងករណីខាងលេីនេះដែរ លោកឧត្តមសេនីយទោ ស្រេង ជា ស្នងការនគបាលខេត្តព្រៃវែង បានឲ្យអ្នកយកព័ត៌មានយេីងដឹងថា ក្រោយពេលកេីតហេតុលោក និង ស្នងការង បានចុះដល់កន្លែងកេីតហេតុផ្ទាល់ ហេីយតាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកេីតហេតុនិយាយថា នៅមុនពេលកេីតហេតុ ពួកគាត់បានឃេីញរថយន្តម៉ាក់សាំយ៉ុង ពណ័សំបកឱឡឹក ពាក់ស្លាកលេខកំពង់ចាម2A.5970 មានទិសដៅពីលិចទៅកេីត ហេីយពេលដែលមកដល់ចំណុចកេីតហេតុ រថយន្តសាំយ៉ុង បានបេីកវ៉ា រថយន្ត1មួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ធន់ធំគ្មានស្លាកលេខ ដឹកដំឡូងពេញមិនផុត បានខោក និង រថយន្តហុីយ៉ាន់ដាយផ្នែកខាងឆ្វេង បណ្តាលឲ្យរថយន្តសាំយ៉ុង រេចង្កូតក្រឡាប់នឹងបណ្តាលឲ្យមាន ជនរងគ្រោះចំនួន6នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកេីតហេតុ និង3នាក់ទៀត រងរបួលស្រាល។

លោកស្នងការក៏ បានឲ្យដឹងដែរថា ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ទាំង6នាក់ខាងលេីទី1.ឈ្មោះ ពែក ចាន់ថន ភេទស្រី អាយុ28ឆ្នាំ រស់នៅភូមិឬស្សទ្វា ឃំុព្រៃឃ្នេស ស្រុកមេសា ខេត្តព្រៃវែងទី2.ឈ្មោះ យ៉ា រឹក ភេទស្រី អាយុ25ឆ្នាំ  រស់នៅភូមិស្លាភ្នំ ឃុំត្រលូង ស្រុកមេម៉ត ខេត្តត្បូងឃ្មំុុ ទី3.ឈ្មោះសុក សៀកគាង ភេទ ស្រីអាយុ43ឆ្នាំ មានទីលំនៅ ភូមិព្រែកកាំភ្លេីង ឃំុកំពង់ពពឹល ស្រុកពារាំង ខេត្តព្រៃវែង ទី4.ឈ្មោះចាន់ បញ្ញា ភេទប្រុស អាយុ6ឆ្នាំ និង2នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ។

ចំណែកឯអ្នករងរបួសទី1.ឈ្មោះ ចាន់ សុីវមី ភេទស្រី អាយុ12 ឆ្នាំទី2.ឈ្មោះ ពែក ស្រីមុំ ភេទស្រីអាយុ25ឆ្នាំ និង ទី3.ឈ្មោះ ពៅចន្ថា ភេទស្រី អាយុ35ឆ្នាំ អ្នកទាំង3 រស់នៅ ភូមិឬស្សីទ្វា ឃំុព្រៃឃ្នេស ស្រុកមេសាង។

លោកបានបន្តទៀតថា អ្នកបេីកបររថយន្តសាំយ៉ុរង របួសបាក់ដៃ ហេីយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននឹងបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យ ចំណែកឯអ្នកបេីករយន្តហុីយ៉ាន់ដាយ ក្រោយពេលកេីតហេតុ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នរថយន្តទាំងពីរ យកទៅរក្សាទុកនៅ អធិការដ្ឋាននគបាលស្រុកពារាំង រងចាំដោះស្រាយតាមច្បាប់៕ដោយ យឺត ភារ៉ា