បណ្តាញសង្គម

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងថ្នាំញៀន ២៨កញ្ចប់

ភ្នំពេញ៖ កម្លាំងនគបាល ខណ្ឌមានជ័យ សហការជាមួយ នគបាលប៉ុស្តិទួលទំពូងទី១ ដោយមានការ សម្របសម្រួលពី ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានឆ្មក់ចូលទៅ ទីតាំងសណ្ឋាគារ (តាន់ថាវ័រ) បានឃាត់ខ្លួនមនុស្ស ពាក់ពន្ធ័និងករណី ជួញដូរនិងប្រើប្រាស់ ថ្នាំញៀនចំនួន៥នាក់  កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្រុម៧ភូមិ២ សង្កាត់ទួលទំពូទី១ ខណ្ឌចំការមនរាជធានីភ្នំពេញ ។

 លោក តេង ស៊ីណូ បានឲ្យដឹងថា ការចុះ បង្ក្រាបនិង ត្រួតពិនិត្យ សណ្ឋាគារតាន់ថាវ័រ នៅក្នុងទឹកដីខណ្ឌ ចំកាមន ខណៈនគរបាល ខណ្ឌមានជ័យ ចាប់ឃាត់ខ្លួន អ្នកជួញ ថ្នាំញៀន ម្នាក់នៅម្តុំ ស្ទឹងមានជ័យ និងក្រោយពីធ្វើ ការសាកសួរ និងដោយមានការឯកភាព ពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ។

កម្លាំងបានបន្តមកត្រួតពិនិត្យ និងឆែក ទីតាំងសណ្ឋាគារ ដោយឃាត់ខ្លួនបាន មនុស្សចំនួន ៥នាក់ទៀត (ស្រីខ្មែរ៣នាក់ និងបុរសជនជាតិ នីហ្សេរីយ៉ាម្នាក់ និងខ្មែរម្នាក់) ដកហូតថ្នាំញៀនចំនួន ២៨កញ្ចប់(ធំ៣ តូច២៥) មានថ្នាំក្រវីមួយគ្រាប់ ជញ្ជីងថ្លឹង១ រួមទាំងឧបករណ៍ ប្រើប្រាស់មួយចំនួនទៀត និងម៉ូតូ២គ្រឿង រថយន្តកូរូឡា១គឿង។

ជនសង្ស័យទាំង៥ នាក់ទី១ឈ្មោះ អែម លក្ខិណា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរជាមេកានៅក្លឹប ស្នាក់នៅកន្លែងកើតហេតុខាងលើ ជាអ្នកជួញដូរ។ ទី២ឈ្មោះ ម៉ៅ សាទុំ ភេទស្រីអាយុ៣៤ឆ្នាំ មុខរបរអ្នករត់តុក នៅមជ្ឈមណ្ឌលរ៉ុក ជាអ្នកយកទៅចែកចាយ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត នៅភូមិអូរចារ ឃុំអូរចារ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។

ទី៣ឈ្មោះសុខ ស្រីនិច ភេទស្រីអាយុ២៣ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួល ម្តុំផ្សារដើមថ្កូវ ស្រុកកំណើតភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។  ទី៤ឈ្មោះ ollkeze obiomakingsley ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិនិហ្សេរីយ៉ា។ ទី៥ឈ្មោះ នៅ សម្បត្តិ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅ ផ្ទះលេខNW100 ផ្លូវ២១ ភូមិ បាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ (ជាអ្នកទិញមកប្រើប្រាស់ ពីស្រ្តីជាអ្នកលក់ខាងលើ)។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូត វត្ថុតាំងថ្នាំញៀន មួយចំនួនធំ បញ្ជួនទៅអធិការដ្ឋាន គបាលខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖ដើមអម្ពិល