បណ្តាញសង្គម

ប្រកាសមុខងារ​ និងបំពាក់ ឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ទោ​៤នាក់​ និងវរសេនីយ៍ត្រី ៨នាក់ជូន​ អ-ហខេត្តរតនគិរី

រតនគិរី៖ ក្នុងសាលប្រជុំទី បញ្ជាការអ-ហ នៅវេលាម៉ោង ២៖00រសៀលថ្ងៃទី៩ ខែមករាឆ្នាំ២០១៧ នេះបានរៀប ចំពិធីប្រកាស មុខងារនិងបំពាក់ ឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ទោ៤នាក់ និងថ្នាក់ត្រី៨នាក់ជូននាយ ទាហាននៃអ-ហ ខេត្តរតនគិរី។

 ដោយមានការ អញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រីគឹម រស្មីមេបញ្ជាការអ-ហ , លោកមេបញ្ជាការរង ព្រមទាំងនាយ-នាយរង - ពលអ-ហចំណុះឲ្យទីបញ្ជាការផងដែរ។ មន្ត្រីអ-ហត្រូវបាន ប្រកាសមុខងារនិង បំពាក់ឋានន្តរស័ក្តិរួម មានលោកវរសេនីយ៍ ឯកទី ណាដែនមេបញ្ជាការ រងអ-ហខេត្ត,លោកវរសេនីយ៍ ឯកកង សារ៉េតមេបញ្ជាការរងទទួលបន្ទុក យុត្តិធ៌មនិងលោក វរសេនីយ៍ឯកឡោក ថា មេបញ្ជាការរងអ-ហខេត្តទទួលបន្ទុក កសាងកម្លាំង។

រីឯមន្ត្រីអ-ហត្រូវប្រកាសឡើង វរសេនីយ៍ទោមាន៤នាក់ រួមមានលោក វរសេនីយ៍ទោមួន សុវណ្ណជាមេបញ្ជាការ រងនិងជាប្រធានមន្ទីរភស្តុភារ, លោក ចាន់ សារិនមេបញ្ជាការរងនិងជា ប្រធានមន្ទីរបច្ចេកទេស, លោកវរសេនីយ៍ទោ ហុង សេងហួរ ប្រធានមន្ទីរកសាងកម្លាំង និងលោកវរសេនីយ៍ទោ គិន វណ្ណាប្រធានមន្ទីរ យុត្តធ៌ម។

ចំណែកឯថ្នាក់ វរសេនីយ៍ត្រីមាន៨រូប រួមមានលោក វរសេនីយ៍ត្រីនាង បូណា នាយការិយាល័យ គ្រឿងញៀន,លោកវរសេនីយ៍ត្រីគឹង ស៊ាងលី អនុប្រធានមន្ទីរ បច្ចេកទេស, លោក វរសេនីយ៍ត្រី ប៉ែន រតនា នាយកការិយាល័យសរុប , លោកវរសេនីយ៍ត្រីនី គឹមស៊ន់នាយការិយាល័យបច្ចេកទេស, លោកវរសេនីយ៍ត្រីណាប់ វណ្ណះនាយឃ្លាំង, លោកវរសេនីយ៍ត្រី ហាក់ប៊ុន្នី មេបញ្ជាការអ-ហមូលដ្ឋានស្រុកអណ្តូងមាស, លោកវរសេនីយ៍ត្រីរស់ វណ្ណាមេបញ្ជាការអ-ហមូលដ្ឋានស្រុកកូនមុំ និងលោកវរសេនីយ៍ត្រីវ៉ន ឃានមេបញ្ជាការអ-ហមូលដ្ឋានស្រុកអូរជុំ។

ថ្លែងក្នុងពិធីខាងលើនេះលោកឧត្តមសេនីយ៍ត្រីគឹម រស្មីមេបញ្ជាការអ-ហខេត្តរតនគិរីមានប្រសាសន៍ថាការប្រកាសមុខងារនិងបំពាក់ឋានន្តរស័ក្តិនាពេលនេះដោយសារថ្នាក់មើលឃើញពីការខិតខំបំពេញការងារ របស់អស់លោក។

លោកបន្តថាដើម្បីប្រសិទ្ធភាពការងារបន្ថែម ទៀតអង្គភាពបានប្រកាសមុខងារផ្តល់ជូន នាយអ-ហឲ្យមានការទទួលខុសត្រូវខ្ពស់។លោកឧត្តមសេនីយ៍ត្រីគឹម រស្មីបន្ថែមថាបន្ទាប់ពីទទួលបានមុខងារ និងឡើងស័ក្តិ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនគោរពវិន័យកម្លាំងអ-ហធ្វើការបំរើប្រទេសជាតិ បំរើប្រជាពលរដ្ឋជាពិសេសនោះការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់បោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ៕

ដកស្រងើពី៖ដើមអម្ពិល