បណ្តាញសង្គម

សមត្ថកិច្ច រកឃើញព្រៃសហគមន៍ជាំតាម៉ឺនរងការកាប់បំផ្លាញរយៈពេល​៦ថ្ងៃ ក្រោយ​ល្បាតឃើញ​ឈើកាត់ទុក​កែច្នៃ១៣៧ដើម

 សមត្ថកិច្ច បានរកឃើញថា ព្រៃសហគមន៍ ជាំតាម៉ឺនរងការ កាប់បំផ្លាញ រយៈពេល៦ថ្ងៃ ក្រោយល្បាតឃើញ ឈើកាត់ទុកកែ ច្នៃ១៣៧ដើម។

ព្រៃសហគមន៍ជាំ តាម៉ឺន មានទីតាំងស្ថិត នៅក្នុងភូមិខ្ទមស្រែ ឃុំយាង ស្រុកគូលែន បានរងការកាប់ បំផ្លាញយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ជនខិលខូច មួយចំនួនតូច។

សមត្ថកិច្ច អះអាងថា ត្រឹមរយៈពេល៦ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចល្បាតឃើញ ឈើដែលគេកាត់ ទុកចោលមាន ចំនួន១៣៧ដើម។

គួរបញ្ជាក់ថា មួយរយៈពេល ចុងក្រោយនេះ ព្រៃឈើក្នុងដែន ជំរកសត្វ ព្រៃអភិរក្សក៏ ដូចជាព្រៃឈើ សហគមន៍នានា តាមបណ្តា ខេត្តក្រុងផ្សេងៗបានរង ការកាប់បំផ្លាញ យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីព្រក្នុងដី សម្បទានសេដ្ឋកិច្ចនានា ត្រូវបានកាប់ឈូស ឆាយដាំ ដំណាំផ្សេងៗ អស់ក៏ដោយ ក៏មានឈ្មួញខ្លះជ្រកក្រោម ស្លាកដីសម្បទាន សេដ្ឋកិច្ច នៅតែបន្តធ្វើ អាជីវកម្មឈើដោយ គេប្រមូល ឈើពីខាងក្រៅយក មកដាក់ក្នុងក្រុមហ៊ុន ដើម្បីបានភាពស្របច្បាប់ ធ្វើការកែឆ្នៃ រួចយកទៅលក់ តាមដេប៉ូនានា។

យ៉ាងណា ម៉ិញដូចជា ក្រុមហ៊ុន ហុង សុភាព គណៈកម្មាការបង្ក្រាប បទល្មើសព្រៃឈើ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបង្ក្រាបកាលពីខែមុន ព្រមទាំងដាក់ទោស មនុស្ស ចំនួន៤នាក់នោះ គឺក្រុមហ៊ុន នេះមិនមានឈើធ្វើ អាជីវកម្មដែល ជាឈើយកចេញពី ដីសម្បទានសេដ្ឋកិច្ចនោះទេ ផ្ទុយទៅវិញ ក្រុមហ៊ុននេះ បានប្រមូលឈើ ពីក្រៅដែលជា ឈើខុសច្បាប់យកមក ធ្វើអាជីវកម្ម។

ក្រៅពីក្រុមហ៊ុនហុង សុភាពដែលបាន បង្ក្រាបរួចក៏នៅមាន ក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចផ្សេងៗ ក៏នៅប្រើរូបភាពនេះដែរ។

ករណីឈើ១៣៧ដើមដែល សមត្ថកិច្ចល្បាតប្រទះ ឃើញក្នុងព្រៃសហគមន៏ ជាំតាម៉ឺនគេសង្សយ័ថា ឈើជាច្រើនដើមនេះ ប្រហែលជាគេប្រុងដឹក ជញ្ជូនចូលក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច ណាមួយហើយ ទើបគេកាត់ទុក ចោលបែបនេះបើសិន ជាប្រជាពលរដ្ឋ ធម្មតាគាត់ច្បាស់ ជាកាត់រលំហើយ គាត់ជ្រៀក ជាគ្រឿងផ្សេងៗ ដឹកចេញបាត់ទៅហើយ។

ប៉ុន្តែទោះជាយ៉ាង ណាឈើទាំង១៣៧ដើម ត្រូវបានកំលាំងកង រាជអាវុធហត្ថ ស្រុកគូលែនបានប្រគល់ ជូនមន្ត្រីដែនជំរក សត្វគូលែនព្រហ្មទេព ដើម្បីរក្សា ទុកនិងចាត់ការ តាមច្បាប់។

យ៉ាងណាក៏ដោយ ក៏មានការអំពាវ នាវឲ្យអជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗ គួរធ្វើការស្រាវជ្រាវ និងធ្វើការ បង្ក្រាបឲ្យបាន ប្រយោជន៍ដើម្បីឲ្យព្រៃឈើ យើងនៅដែន ការពារនិង ព្រៃសហគមន៏នៅគង់វង់៕

ដកស្រង់ពី៖FRESH NEWS