បណ្តាញសង្គម

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ពិធីការិនីរបស់វិទ្យុ ABC បានចូលក្នុងបញ្ជីខ្មៅ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ  បានថ្លែងថា ចំពោះពិធីករ-ពិធីការិនី រូបណាដែល ជាប់ជំពាក់ លើការជេរបញ្ចោ មកទស្សនិកជន ដែលបានរិះគន់ ចំពោះកាយ វិកាមិនសមរម្យ របស់ខ្លួនពេល កំពុងផ្សាយផ្ទាល់ មិនអនុញ្ញាតឲ្យ ឡើងប៉ុស្តិ៍ទូរទស្សន៍ ហើយចំណែក ពិធីការិនី របស់វិទ្យុABC ដែលមានកាយ វិការមិនសមរម្យ និងខ្វះ សីលធម៌នោះ បានចូលក្នុងបញ្ជីខ្មៅហើយ ។

 ការលើកឡើង របស់លោករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ ពីក្រុមពិធីករ-ពិធីកា រិនីរបស់វិទ្យុ ABCបានជួលម៉ោង ទូរទស្សន៍ប៉ុស្តិ៍ លេខ៣ផ្សាយពី កម្មវិធីចម្រុះ ABC 3 Spring ដែលបាន ប្រព្រឹត្តនូវអំពើពុំ គួរគប្បីដោយសម្ដែង កាយវិការ មិនសមរម្យ ប្រើសំដីខ្វះ សីលធម៌វិជ្ជាជីវៈ ជាអ្នកសារ ព័ត៌មាន និងបានប្រមាថ មាក់ងាយអ្នកស្ដាប់ ក៏ដូចជាទស្សនិជន ។

ក្នុងពិធីសំណេះ សំណាលជា ភាតរភាពជាមួយនិវត្តជន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ថា “ខ្ញុំបាននិយាយហើយពិធីករ-ពិធីការិនីណាដែល ជាប់ជំពាក់លើបញ្ហា ជេរបញ្ចោគេ គឺមិនអនុញ្ញាតឲ្យឡើងប៉ុស្តិ៍នោះទេ លើកលែងតែ៣ទៅ៤ឆ្នាំទៀត ។ ប៉ុន្តែគាត់បានចូលក្នុងបញ្ជីខ្មៅ” ។

លោកបន្តថា កំហុងខុសឆ្គងរបស់ពិធីការិនីរូបនោះ ជារឿងធម្មតាទេ ចំពោះអ្នកដែលមិនធ្លាប់បានធ្វើការងារ ប្រភេទនេះ ប៉ុន្តែពិធីការិនីរូបនោះ ក្រោយពីមានការរិះគន់មិនព្រមទទួលយកទេ បែរជាមកបកស្រាយហើយ ជេរអ្នករិះគន់ទៅវិញ នេះជាចំណុចដែលមិនសម ជាពិធីករ-ពិធិការិនីទេ ។ 

លោកថា កំហុសជេរសាធារណជន គឺជាកំហុសវិជ្ជាជីវៈ ដែលជាកំហុសមិនអាច លើកលែងឲ្យបាន ។ កំហុសមាន២គឺ កំហុសធម្មតានិងកំហុសវិជ្ជាជីវៈ ដែលកំហុសនេះ មិនអាចលើកលែងឲ្យបាននោះទេ ៕

ដកស្រង់ពី៖ដើមអម្ពិល