បណ្តាញសង្គម

៩ខែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជាង៤០០នាក់ ខណៈពិន័យអ្នកល្មើសច្បាប់ ជាង៣៨២លានរៀល

ភ្នំពេញ៖ របាយការណ៍របស់គណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងរយៈ៣ត្រីមាស(៩ខែ) បានបង្ហាញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៨២៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន៤២៦នាក់ និងរបួសចំនួន ១.២១៦នាក់ ក្នុងនោះប្រាក់ពិន័យពីការបើកបរល្មើសច្បាប់ចរាចរណ៍ទទួលបានចំនួន ៣៨២.១៩០.០០០រៀល។

អាន​បន្ត៖ ៩ខែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជាង៤០០នាក់ ខណៈពិន័យអ្នកល្មើសច្បាប់...

ស្លាប់ ២នាក់ និងរបួស៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៨តុលា

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ៥លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ប្រុស) រងរបួសធ្ងន់ ៥នាក់ (ប្រុស) និងរងរបួសស្រាល ១នាក់ (ប្រុស) ។

អាន​បន្ត៖ ស្លាប់ ២នាក់ និងរបួស៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៨តុលា

​ស្នងការខេត្តកំពង់ចាម បញ្ជាឲ្យកម្លាំងនគរបាលបង្ក្រាប រថយន្ដដឹកឈើប្រណិតធ្នង់មួយគ្រឿង នៅស្រុកជើងព្រៃ ដកហូតបានឈើ៣៤ដុំ

(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាបរថយន្ដដឹកឈើប្រណិតធ្នង់មួយគ្រឿង នៅចំណុចផ្លូវជាតិលេខ៦A ភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ។

អាន​បន្ត៖ ​ស្នងការខេត្តកំពង់ចាម បញ្ជាឲ្យកម្លាំងនគរបាលបង្ក្រាប...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៧ ខែតុលានេះ លទ្ធផល៖ បង្ក្រាប១៩ករណី ឃាត់ខ្លួន៤៦នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

អាន​បន្ត៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៧...

មហាជនថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអសីលធម៌ជាទីបំផុតរបស់មន្ត្រីនគរបាលកោសល្យវិច័យមួយចំនួន ដែលថតរូបអាក្រាតសពតារាចម្រៀង សាន ស្រីឡៃ បង្ហោះពេញ Facebook

(ភ្នំពេញ)៖ មហាជនបានសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំង និងបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអសីលធម៌ជាទីបំផុតរបស់មន្ត្រីនគរបាលកោសល្យវិច័យមួយចំនួន ដែលបានថតរូបអាក្រាតសពតារាចម្រៀង សាន ស្រីឡៃ ចែកចាយពេញគ្រុប និងបណ្ដាញទំនាក់ទំនងសង្គម Facebook ក្រោយពេលធ្វើកោសល្យវិច័យរួច។

អាន​បន្ត៖ មហាជនថ្កោលទោសយ៉ាងដាច់អហង្ការ...

សូមបើកបរប្រកាន់ស្ដាំជានិច្ច! ស្លាប់៤នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល៥នាក់ និងរបួសធ្ងន់៧នាក់។

អាន​បន្ត៖ សូមបើកបរប្រកាន់ស្ដាំជានិច្ច! ស្លាប់៤នាក់ និងរបួស១២នាក់...

សមត្ថកិច្ចជំនាញ សន្និដ្ឋានជំហ៊ានដំបូងថា ករណីឆេះហាងកុំព្យូទ័រ STC បណ្តាលឲ្យមនុស្ស ឆេះខ្លោចស្លាប់៤នាក់ មកពីឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ ក្រុមមន្រ្តីពន្លត់អគ្គិភ័យ ក៏ដូចជាមន្រ្តីជំនាញ បានដាក់ការសន្និដ្ឋាន ជំហ៊ានដំបូងចំពោះករណី ឆេះហាងកុំព្យូទ័រ មួយមានស្លាកយីហោ «អេស ធី ស៊ី កុំព្យូទ័រ STC computer» ស្ថិតនៅម្ដុំផ្សារតូច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យមនុស្សស្លាប់៤នាក់នោះ គឺមកពីបញ្ហាឆ្លងចរន្តអគ្គិសនី។

អាន​បន្ត៖ សមត្ថកិច្ចជំនាញ សន្និដ្ឋានជំហ៊ានដំបូងថា ករណីឆេះហាងកុំព្យូទ័រ STC...

ឃាត់ខ្លួនមេឆ្នោត អ្នកកត់ ២នាក់ នៅស្រុកភ្នំព្រឹក

បាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួនស្ត្រី ២នាក់ ជាមេឆ្នោតខុសច្បាប់ និងជាអ្នកកត់ឆ្នោត ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចឃុំពេជ្រចិន្ត ស្រុកភ្នំព្រឹក ខេត្តបាតដំបង ។

អាន​បន្ត៖ ឃាត់ខ្លួនមេឆ្នោត អ្នកកត់ ២នាក់ នៅស្រុកភ្នំព្រឹក

ហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉កដឹកធ្យូងថ្ម ក្រុមហ៊ុន RS រេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យដាច់កង់មុខទាំងពីរ

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉កដឹកធ្យូងថ្ម ១គ្រឿង របស់ក្រុមហ៊ុន RS បានរេចង្កូត ធ្លាក់ផ្លូវ បណ្ដាលឲ្យដាច់កង់មុខទាំងពីរ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ កាលពីវេលា២និង៣៥នាទី រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ 178-179 ស្ថិតនៅក្នុងភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អាន​បន្ត៖ ហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉កដឹកធ្យូងថ្ម ក្រុមហ៊ុន RS រេចង្កូតធ្លាក់ផ្លូវ...

រថយន្តបុកម៉ូតូ រួចជ្រុលទៅបុកបង្កាន់ដៃស្ពាន បាក់ ២ផ្ទាំង និងរបួសមនុស្ស ២នាក់

កំពង់ស្ពឺ៖ រថយន្តធុនធំ ១គ្រឿង បានបុកម៉ូតូ ១គ្រឿង ខណៈកំពុងបើកបរបញ្ច្រាសទិសគ្នាលើស្ពាន ហើយជ្រុលទៅបុកបង្កានដៃស្ពាន បាក់អស់២ផ្ទាំង និងបណ្ដាលឲ្យមនុស្ស ចំនួន ២នាក់ បានរងរបួសធ្ងន់-ស្រាល គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទី ល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចស្ពានព្រែកដៃស្ទឹងអាលាំងជ្រៃ ស្ថិតក្នុងភូមិខោប សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

អាន​បន្ត៖ រថយន្តបុកម៉ូតូ រួចជ្រុលទៅបុកបង្កាន់ដៃស្ពាន បាក់ ២ផ្ទាំង និងរបួសមនុស្ស ២នាក់

ស្លាប់ទៀតហើយ គ្រោះថ្នាក់ចរាចរណ៍ នៅមុខផ្សារព្រែកព្នៅ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងផ្លូវជាតិលេខ៥ ទល់មុខផ្សារព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជនរងគ្រោះបានបុកគូថឡានកុងតឺន័រ ផ្លោងបណ្តាលឲ្យអង្គុយពីក្រោយ បានស្លាប់បាត់បងជីវិត កាលពីវេលាម៉ោង ៤និង៥០នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

អាន​បន្ត៖ ស្លាប់ទៀតហើយ គ្រោះថ្នាក់ចរាចរណ៍ នៅមុខផ្សារព្រែកព្នៅ

ស្លាប់៣នាក់ និងរបួស៦នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១១តុលា

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ៦លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ប្រុស) រងរបួសធ្ងន់ ៤នាក់ (ប្រុស) និងរងរបួសស្រាល ២នាក់ (ស្រី១នាក់) ។

អាន​បន្ត៖ ស្លាប់៣នាក់ និងរបួស៦នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១១តុលា

បើកបរមិនត្រូវលើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់៤នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់៥នាក់។

អាន​បន្ត៖ បើកបរមិនត្រូវលើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់៤នាក់ និងរបួស៨នាក់...

សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង! ស្លាប់៦នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩  ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់១៤នាក់។

អាន​បន្ត៖ សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង! ស្លាប់៦នាក់ និងរបួស១៧នាក់...

កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងលួចម៉ូតូ ដកហូតបានវត្ថុតាងមួយចំនួន

(ព្រះសីហនុ)៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក អនុសេនីយ៍ឯក តាក រៀម អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាប់ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន និងករណីចោរកម្ម (លួចម៉ូតូ) ដកហូតបានវត្ថុតាងមួយចំនួន។

អាន​បន្ត៖ កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់...

នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បង្ក្រាបទីតាំង កែច្នៃម៉ូតូដែលទិញ ពីចោរលួចចោរប្លន់ នៅស្រុកពញាឮ

(ភ្នំពេញ)៖ ទីតាំងកែច្នៃម៉ូតូដែលទទួលបាន មកពីបទល្មើសមួយកន្លែង ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបបាន នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ នៅភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

អាន​បន្ត៖ នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បង្ក្រាបទីតាំង កែច្នៃម៉ូតូដែលទិញ...

រថយន្តដឹកប្រេងក្រុមហ៊ុន សូគីមិច មួយគ្រឿងឆេះកណ្តាលផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ រថយន្តដឹកប្រេងរបស់ក្រុមហ៊ុន សូគីមិច មួយគ្រឿងបានឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ ស្ថិតនៅទួលអូរកំបុតខាងកើតស្ពានទឹកសាប ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អាន​បន្ត៖ រថយន្តដឹកប្រេងក្រុមហ៊ុន សូគីមិច មួយគ្រឿងឆេះកណ្តាលផ្លូវ...

កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់រថយន្ដដឹកភ្ញៀវមួយគ្រឿង បង្កប់ឈើប្រណិតតម្លៃរាប់ពាន់ដុល្លារ នៅក្រុងក្រចេះ

(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឃាត់រថយន្ដដឹកភ្ញៀវមួយគ្រឿង ដែលលួចបង្កប់សុទ្ធតែឈើប្រណិតមានតម្លៃរាប់ពាន់ដុល្លារ។ ប្រតិបត្តការបង្ក្រាបរថយន្ដដឹកភ្ញៀវបង្កប់ឈើប្រណិតនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចផ្លូវបំបែកខ្លាស្ទុះ សង្កាត់អូរឫស្សី ក្រុង-ខេត្តក្រចេះ។

អាន​បន្ត៖ កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់រថយន្ដដឹកភ្ញៀវមួយគ្រឿង...

បុរសជើងខ្លាំង២នាក់ បើកឆាកប្រយុទ្ធគ្នាមួយប្រាវ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកភ្នំព្រឹក

(បាត់ដំបង)៖ បុរសជើងខ្លាំង២នាក់ បើកឆាកប្រយុទ្ធគ្នាមួយប្រាវ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ នារសៀលម៉ោង២ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចភូមិថ្នល់បត់ ឃុំអូរំដួល ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

អាន​បន្ត៖ បុរសជើងខ្លាំង២នាក់ បើកឆាកប្រយុទ្ធគ្នាមួយប្រាវ បណ្តាលឲ្យស្លាប់ម្នាក់...

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ នៅក្នុងផ្ទះសំណាក់៧ពណ៌ខណ្ឌទួលគោក ដកហូតថ្នាំញៀនជាង១៤៥ក្រាម

(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យ (ក៤) បានបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចបន្ទប់ផ្ទះសំណាក់៧ពណ៌ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកគ្រឿងញៀនទម្ងន់១៤៥.៩៣ក្រាម។

អាន​បន្ត៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់...

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនពីបទលួចម៉ូតូ នៅក្រុងប៉ោយប៉ែត ជារឿងយល់ច្រឡំនោះទេ ដោយសារមានទំនាស់ជាមួយប្រពន្ធទើបជិះចេញទៅ

(បន្ទាយមានជ័យ)៖ ជនស្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ ជារឿងយល់ច្រឡំនោះទេ តាមការពិតជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ស្តី្រម្នាក់ជាប្រពន្ធ ដោយសង្ស័យថាចោរលួច។

អាន​បន្ត៖ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនពីបទលួចម៉ូតូ នៅក្រុងប៉ោយប៉ែត ជារឿងយល់ច្រឡំនោះទេ...