បណ្តាញសង្គម

ឃាត់ខ្លួនមេឆ្នោត អ្នកកត់ ២នាក់ នៅស្រុកភ្នំព្រឹក

បាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួនស្ត្រី ២នាក់ ជាមេឆ្នោតខុសច្បាប់ និងជាអ្នកកត់ឆ្នោត ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចឃុំពេជ្រចិន្ត ស្រុកភ្នំព្រឹក ខេត្តបាតដំបង ។

 មន្ត្រីនគរបាលស្រុក បានឲ្យដឹងថា ស្ត្រីទាំង ២នាក់ ទី១. ឈ្មោះ យិន សុគន្ធា អាយុ២៨ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក និងទី២. ឈ្មោះ ខាន់ ស៊ីវ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំពួកគេទៅអប់រំ និងធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តិបន្តទៀត  បើមិនរាងចាល ហើយនៅតែបន្តប្រព្រឹត្តិនោះ នឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីអនុវត្តទៅតាមច្បាប់ ។ បន្ទាប់ពីធ្វើកិច្ច សន្យាអប់រំរួចហើយបានឲ្យពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញក្នុងថ្ងៃដដែល ៕

ដកស្រង់ពិ៖ដើមអម្ពិល