បណ្តាញសង្គម

ហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉កដឹកធ្យូងថ្ម ក្រុមហ៊ុន RS រេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យដាច់កង់មុខទាំងពីរ

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉កដឹកធ្យូងថ្ម ១គ្រឿង របស់ក្រុមហ៊ុន RS បានរេចង្កូត ធ្លាក់ផ្លូវ បណ្ដាលឲ្យដាច់កង់មុខទាំងពីរ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ កាលពីវេលា២និង៣៥នាទី រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ 178-179 ស្ថិតនៅក្នុងភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2998 សណ្តោងរ៉ឺម៉កដឹកធ្យូងថ្ម ជាកម្មសិទ្ធរបស់ក្រុមហ៊ុន RS បើកបរដោយឈ្មោះ ឈឿន ទួនហៀង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅស្រុកស្រែអំបិល ខេត្តកោះកុង បានធ្វើដំណើរមានទិសដៅពីស្ទឹងហាវ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើផ្លូវបំបែកលោកសង្ឃកាន់ដៃក្មេងប្រុស រថយន្តបានរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យដាច់កង់មុខទាំងពីរ។

គ្រោះថ្នាក់នេះ ពុំបណ្ដាលឲ្យមានរងរបួសដល់មនុស្សឡើយ។

ក្រោយកើតហេតុ រថយន្តខាងលើត្រូវសមត្ថកិច្ច ចាត់ចែងស្ទូចយកចេញពីកន្លែងកើតហេតុ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍៕

ដកស្រង់ពី៖ដើមអម្ពិល