បណ្តាញសង្គម

ស្លាប់ទៀតហើយ គ្រោះថ្នាក់ចរាចរណ៍ នៅមុខផ្សារព្រែកព្នៅ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងផ្លូវជាតិលេខ៥ ទល់មុខផ្សារព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជនរងគ្រោះបានបុកគូថឡានកុងតឺន័រ ផ្លោងបណ្តាលឲ្យអង្គុយពីក្រោយ បានស្លាប់បាត់បងជីវិត កាលពីវេលាម៉ោង ៤និង៥០នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

 ម៉ូតូជនរងគ្រោះម៉ាក និច ពាក់ស្លាកលេខកំពង់ឆ្នាំង 1G-4596 បានបើកបរជើងទៅត្បូង លុះដល់ចំណុច មុខផ្សារព្រែកព្នៅ ខណៈដែល រថយន្ត កុងតឺន័រ បានបត់ចូលផ្សារព្រែកព្នៅ ត្រូវបានម៉ូតូបើកលឿន ចាប់ហ្វាំងមិនទាន់បាន បុកគូទរថយន្តកុងតឺន័ ពាក់ស្លាកលេខ4A-1726 ចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់អ្នកអង្គុយពីក្រោយ រីឯអ្នកបើកបររងរបួសធ្ងន់ ដឹកទៅសង្គ្រោះបន្ទន់ នៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសព ត្រូវបានរថយន្តសាមុយដឹកយក ទៅដំកល់ទុកនៅវត្តទឹកថ្លារង់ចាំគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដកស្រង់ពី៖ដើមអម្ពិល