បណ្តាញសង្គម

៩ខែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជាង៤០០នាក់ ខណៈពិន័យអ្នកល្មើសច្បាប់ ជាង៣៨២លានរៀល

ភ្នំពេញ៖ របាយការណ៍របស់គណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងរយៈ៣ត្រីមាស(៩ខែ) បានបង្ហាញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៨២៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន៤២៦នាក់ និងរបួសចំនួន ១.២១៦នាក់ ក្នុងនោះប្រាក់ពិន័យពីការបើកបរល្មើសច្បាប់ចរាចរណ៍ទទួលបានចំនួន ៣៨២.១៩០.០០០រៀល។

 របាយការណ៍បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបន្តទៀតថា ការត្រួតពិនិត្យល្បឿនក្នុង៣ត្រីមាស ឆ្នាំ២០១៧ រថយន្តបើកបរល្មើសល្បឿនចំនួន៥.០៦៣គ្រឿង បានមកបង់ប្រាក់ពិន័យចំនួន ៣.៦៦០គ្រឿង ក្នុងនោះបង់រួចចំនួន ៩៥៩គ្រឿង ស្មើ២៦ភាគរយ ចំពោះម្ចាស់រថយន្តមិនទាន់មកបង់ប្រាក់ ពិន័យមានចំនួន ១.៤០៣គ្រឿង។

ក្នុងរបាយការណ៍បង្ហាញទៀតថា ខេត្តដែលគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេរួមមាន៖ ខេត្តកណ្ដាលអ្នកស្លាប់៥០នាក់ , កំពង់ធំ អ្នកស្លាប់៣៥នាក់  និងរាជធានីភ្នំពេញអ្នកសា្លប់ចំនួន៣១នាក់ ដូច្នេះចំនួនអ្នកសា្លប់មធ្យមក្នុងមួយថ្ងៃ ស្លាប់ចំនួន៤.៧នាក់និងរបួស ចំនួន១៣.៥នាក់។

សូមជម្រាបថា បើប្រៀបធៀបនឹងត្រីមាសទី២ ក្នុងឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន៩៤លើក ស្មើ១០ភាគរយ ស្លាប់ថយចំនួន ១៣នាក់ ស្មើ៣ភាគរយ និងរបួសថយ ចំនួន៣២២នាក់ ស្មើ២១ភាគរយ។

បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៦ គ្រោះថ្នាក់កើនចំនួន ៤លើក ស្មើ០.៥ភាគរយ ស្លាប់កើនចំនួន៤៤នាក់ ស្មើ១១ភាគរយ និងរបួសថយចំនួន១៧២នាក់ ស្មើ១២ភាគរយ៕

ដកស្រង់ពី៖ដើមអម្ពិល