បណ្តាញសង្គម

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៧ ខែកក្កដានេះ លទ្ធផល៖ បង្ក្រាប១៦ករណី ឃាត់ខ្លួន១៩នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

អាន​បន្ត៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៧...

បើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ជានិច្ច! ស្លាប់១២នាក់ និងរបួស២៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់ របួសស្រាល៥នាក់ និងរបួសធ្ងន់១៩នាក់។

អាន​បន្ត៖ បើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ជានិច្ច! ស្លាប់១២នាក់ និងរបួស២៤នាក់...

បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅស្រុករលាប្អៀរ, សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងដុតដៃដុតជើង

(កំពង់ឆ្នាំង)៖ មានករណីភ្ញាក់ផ្អើលមួយកើតឡើង ខណៈដោយបុរសម្នាក់ ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់ អត្តសញ្ញាណបាញ់សម្លាប់រួចអូសទម្លាក់ចោលនៅលើដងផ្លូវ។

អាន​បន្ត៖ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅស្រុករលាប្អៀរ,...

BREAKING NEWS: ​ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ បានចូលសារភាពនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ

(ភ្នំពេញ)៖ នៅមុននេះបន្តិចនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ បានចូលសារភាពហើយ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើងនោះមានឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ ដែលបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ កាលពីវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។

អាន​បន្ត៖ BREAKING NEWS: ​ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ...

សេចក្តីជូនដំណឹងបន្ទាន់! នាយកដ្ឋានកណ្ដាលសន្ដិសុខ ក្រសួងមហាផ្ទៃ ប្រកាសលេខទូរស័ព្ទ២ខ្សែ​ ដល់ប្រជាពលរដ្ឋទាំងអស់ រាយការណ៍បើមានករណីបាត់ក្មេង ដូចការផ្សព្វផ្សាយតាម Facebook

(ភ្នំពេញ)៖ ជាសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស! នាយកដ្ឋានកណ្ដាលសន្ដិសុខ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសលេខទូរស័ព្ទចំនួន២ខ្សែ សម្រាប់បងប្អូនប្រជាពលរដ្ឋណាដែលដឹងរឿង ឬក៏ជនរងគ្រោះជាមាតាបិតា អាណាព្យាបាលផ្ទាល់ ក្នុងករណីបាត់ក្មេង សូមរាយការណ៍ជាបន្ទាន់ ទៅលេខទូរស័ព្ទរបស់នាយកដ្ឋានគឺ 031 201 2345, 031 601 2345។

អាន​បន្ត៖ សេចក្តីជូនដំណឹងបន្ទាន់! នាយកដ្ឋានកណ្ដាលសន្ដិសុខ ក្រសួងមហាផ្ទៃ...

BREAKING NEWS (Update): សមត្ថកិច្ចបញ្ចប់ការសួរនាំ ស្រ្តីដែលចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារជាអ្នកសម្លាប់លោក កែម ឡី, ស្រ្តីសង្ស័យរស់នៅប៉ោយប៉ែត និងបញ្ជូនទៅតុលាការនៅល្ងាចនេះ

(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលបាននិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី នោះ ត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងភេវរកម្ម និងឧក្រិដ្ឋឆ្លងដែន បញ្ចប់ការសួរនាំហើយ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីត្រូវចាប់ខ្លូន កាលពីព្រឹកមិញ។

អាន​បន្ត៖ BREAKING NEWS (Update): សមត្ថកិច្ចបញ្ចប់ការសួរនាំ ស្រ្តីដែលចោទសម្តេចតេជោ ហ៊ុន...

BREAKING NEWS: ព្រះរាជអាជ្ញាចេញដីកាបញ្ជាឲ្យ ​ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ ចូលបង្ហាញខ្លួននៅមុខសមត្ថកិច្ច ឲ្យបានមុនថ្ងៃទី២២ ខែសីហា

(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញដីកាបញ្ជាឲ្យឈ្មោះ ទូច បូភាព ដែលខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ ចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង សៀង សុខ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច បានបញ្ជាក់ថា ឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ១០០Eo ផ្លូវ២១៤ ក្រុមទី៧២ ភូមិទី១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ចូលទៅសាកសួរបំភ្លឺលើករណី «កាន់កាប់អាវុធដោយគ្មាន ការអនុញ្ញាតិ (ផ្ទះអាវុធជាច្រើនគ្រាប់ដោយអនាធិបតេយ្យ តាមផ្លូវសាធារណៈ) នៅចំណុចបណ្ដោយផ្លូវលេខ២៤២ ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧»

នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងប្រាប់បណ្ដាញសារព័ត៌មាន Fresh Newsថា សាវតាជាតិរបស់ខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចរបស់លោក មានគ្រប់គ្រាន់នៅក្នុងដៃអស់ហើយ និងកំពុងតាមចាប់ខ្លួនជននេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ មិនអាចអត់ឱនឲ្យបាននោះឡើយ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែខិតខំ យើងមានសាវតាជាតិគ្រប់គ្រាន់ហើយ ប៉ុន្តែការស្រាវជ្រាវរកមនុស្សមិនទាន់ឃើញ។ ដើម្បីឲ្យត្រឹមត្រូវ តាមនីតិវិធី យើងបានកសាងសំណុំរឿងបញ្ជូន ទៅស្ថាប័នតុលាការហើយ ដើម្បីស្នើសុំដីកាបញ្ជាឲ្យចូលខ្លួនព្រោះពេលណាផុតបទល្មើសជាក់ស្តែង យើងមិនអាចស្វែងរកចាប់ខ្លួន ទេបើសិនគ្មានដីកា»។

មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមា្នក់ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh Newsថា ជនសង្ស័យជាម្ចាស់រថយន្ដដែលបាញ់ប្រហារ ជិត១០គ្រាប់ ឈ្មោះ ទូច បូភាព មានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានោះ ពីមុនជាអតីតមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ផ្នែកមជ្ឈឹម២ បន្ទាប់មកជននេះ បានលាឈប់ពីក្របខ័ណ្ឌនគរបាលជាតិ ទៅបម្រើការងារជាមន្ដ្រីយោធាវិញម្ដង ប៉ុន្ដែមិនដឹងថាបម្រើនៅអង្គភាពណាមួយ។

តាមមន្ដ្រីនគរបាលជាន់ខ្ពស់រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីកើតករណីនេះភ្លាម នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានបញ្ជាឲ្យកម្លាំងនគរបាល ចុះទៅផ្ទះរបស់ជនសង្ស័យ ស្ថិតនៅសង្កាត់វាលវង់ ប៉ុន្ដែពេលទៅដល់ត្រូវបានប្រជាពលរដ្ឋនៅក្បែរខាងបានប្រាប់ថា ជននេះបានដូរទីលំនៅទៅកន្លែងផ្សេងបាត់ហើយ។

យោងតាមកាតគ្រីរថយន្ដបង្កដែលបង្ហាញ ដោយសមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រថយន្ដឈ្មោះ ទូច បូភាព មានទីលំនៅភូមិលេខ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្តទៀតថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបន្ដធ្វើការស្រាវជ្រាវយកចិត្តទុកដាក់ ស្វែងរកទីលំនៅរបស់ជនបង្កថ្មី ដើម្បីឈានទៅដល់ការចាប់ខ្លួន។

ជាមួយគ្នានេះនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាដ៏តឹងរឹង ដល់កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាល ខេត្តពាក់ព័ន្ធទាំងអស់ តាមចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់ជិត១០គ្រាប់ ទាំងកណ្ដាលយប់ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់មិញ យកមកផ្តន្ទាទោស ឲ្យខានតែបាន មិនឲ្យរួចខ្លួនជាដាច់ខាត។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្នូរគ្រាប់កាំភ្លើងជិត១០គ្រាប់ បានបន្លើឡើងនូវចំណុចផ្លូវ២៤២ កែងផ្លូវលេខ៥៥ ទល់មុខក្លឹបកំសាន្ដ៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលបង្កឡើងដោយខ្មាន់កាំភ្លើងម្នាក់ បើករថយន្ដ Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981 ដោយមិនដឹងមូលហេតុ រួចបើកគេចខ្លួនដោយសុវត្ថិភាព៕

ដកស្រង់ពី៖FRESH NEW

ប.ស.ស៖ ពាក់កណ្តាលឆ្នាំ២០១៧ ចំនួនកម្មកររងគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ ខណៈចំនួនសមាជិក ប.ស.ស កើនឡើង

(ភ្នំពេញ)៖ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ ចំនួនកម្មករទទួលរងគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ ក្នុងនោះកម្មករស្លាប់ថយចុះចំនួន ១៧នាក់ ស្មើនឹង ៤០% របួសធ្ងន់ថយចុះចំនួន ២០៤នាក់ ស្មើនឹង៥០% និងរបួសស្រាលថយចុះចំនួន១០២៥នាក់ ស្មើនឹង៤៣%។

អាន​បន្ត៖ ប.ស.ស៖ ពាក់កណ្តាលឆ្នាំ២០១៧ ចំនួនកម្មកររងគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ...

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់​ ដែលចូលស្នាក់នៅ និងធ្វើការខុសច្បាប់ ក្នុងខណ្ឌឬស្សីកែវ

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ដប្រតិបត្តិឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់។

អាន​បន្ត៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់​ ដែលចូលស្នាក់នៅ...

ដាក់មន្រ្តីតាមដានកាមេរ៉ាសុវត្ថិភាព ២៤ម៉ោង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស ក្រោយអភិបាលរាជធានីយកបញ្ហារក្សាសន្តិសុខជាកត្តាចម្បង

(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សមភាពចម្រុះមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្រ្តីជំនាញ ក្រុមហ៊ុន ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សារិះរកវិធីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសក្នុងរាជធានីភ្នំពេញ។

អាន​បន្ត៖ ដាក់មន្រ្តីតាមដានកាមេរ៉ាសុវត្ថិភាព ២៤ម៉ោង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស...

បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាជោគ ​បើករថយន្ដបុករះចូលផ្ទះពលរដ្ឋ បណ្ដាលឲ្យ​ខ្ទេចម៉ូតូ៩គ្រឿង និងរថយន្ដ១គ្រឿង នៅក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ បុរសជនជាតិចិនម្នាក់ ចេញពីខារ៉ាអូខេស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំ បានបើករថយន្ដបុករះចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសមនុស្ស២នាក់ និងខ្ទេចម៉ូតូ៩គ្រឿង រថយន្ដ១គ្រឿង។

អាន​បន្ត៖ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាជោគ ​បើករថយន្ដបុករះចូលផ្ទះពលរដ្ឋ...

នគរបាលខណ្ឌពោធិ៍ឃាត់ ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀន ៨កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយ គ្រឿងញៀន ដ៏សកម្ម នៅក្នុងមូលដ្ឋានត្រូវកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានរឹបអូសថ្នាំញៀន ៨កញ្ចប់  និងឧបករណ៍ប្រើប្រាស់ មួយចំនួនទៀត  កាលពីម៉ោង១១ និង៣០នាទី យប់ថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ សែនជ័យ ។

អាន​បន្ត៖ នគរបាលខណ្ឌពោធិ៍ឃាត់ ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀន ៨កញ្ចប់

«ប្រេងសាំង ប្រែជាឈើក្រញូង» ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្រ្កាប (Video inside)

(ភ្នំពេញ)៖ រថយន្តដឹកប្រេងសាំងមួយគ្រឿង បែរជាលួចដឹកឈើក្រញូង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្រ្កាបបាន បន្ទាប់ពីបានធ្វើការស្រាវជ្រាវតាមដាន ស្វែងរករថយន្តដឹកប្រេង០១គ្រឿង ដែលប្រជាពលរដ្ឋបានរាយការណ៍ថា ជារថយន្តគួរឲ្យសង្ស័យខុសប្រក្រតី។

អាន​បន្ត៖ «ប្រេងសាំង ប្រែជាឈើក្រញូង» ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្រ្កាប (Video...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៩ ខែកក្កដានេះ លទ្ធផល៖ បង្ក្រាប១៧ ករណី ឃាត់ខ្លួន៥៥នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

អាន​បន្ត៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៩...

បើកបរត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច! ស្លាប់៤នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល៥នាក់ និងរបួសធ្ងន់៧នាក់។

អាន​បន្ត៖ បើកបរត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច! ស្លាប់៤នាក់ និងរបួស១២នាក់...

សូមប្រុងប្រយ័ត្ន! យកមើមដំឡូងមីស្ងោ ហូបពុលស្លាប់កុមារីម្នាក់ ខណៈ៤នាក់ទៀតពុលធ្ងន់៤នាក់ នៅស្រុកអន្លង់វែង ​

(ឧត្តរមានជ័យ)៖ មនុស្សម្នាក់បានស្លាប់ និង៤នាក់ទៀតពុលធ្ងន់ធ្ងរ ក្នុងករណីយកដំឡូងមីមកស្ងោហូប ដែលករណីនេះបានកើតឡើង ស្ថិតនៅភូមិអូរតាមែង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ។

អាន​បន្ត៖ សូមប្រុងប្រយ័ត្ន! យកមើមដំឡូងមីស្ងោ ហូបពុលស្លាប់កុមារីម្នាក់...

នាយឧត្តមសេនីយ៍ នេត សាវឿន ព្រមានដកស័ក្តិ និង​ដកតួនាទីមន្ដ្រីនគរបាលទាំងឡាយណាដែលប្រព្រឹត្តខុស ដោយគ្មានការអត់ឱនទៀតឡើយ​

(តាកែវ)៖ ថ្លែងនៅក្នុងពិធីប្រកាសតែងតាំង ស្នងការខេត្តតាកែវថ្មី នៅព្រឹកថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បានព្រមានមន្រ្តីនគបាលទាំងអស់ ពង្រឹងវិន័យឲ្យបានម៉ឹងម៉ាត់ ជៀសវាងប្រព្រឹត្តបទល្មើសផ្សេងៗ ហើយបើមានមន្រ្តីណា ដែលប្រព្រឹត្តខុសពីវិន័យរបស់កងកម្លាំងនគបាលជាតិ នឹងត្រូវដកស័ក្ដិ និងដកតួនាទីភ្លាម។

អាន​បន្ត៖ នាយឧត្តមសេនីយ៍ នេត សាវឿន ព្រមានដកស័ក្តិ...

នៅព្រឹកនេះ សាលាឧទ្ធរណ៍ បើកសវនាការជំនុំជម្រះរឿងក្តី លោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្សប្រឆាំង១០នាក់

(ភ្នំពេញ)៖ តាមការគ្រោងទុក នៅវេលាម៉ៅង៨៖០០ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះ រឿងក្តីរបស់ លោក មាជ សុវណ្ណារ៉ា និង សកម្មជនគណបក្សប្រឆាំងចំនួន១០នាក់ទៀត ដែលពាក់ព័ន្ធនឹងអំពើហិង្សា នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤។

អាន​បន្ត៖ នៅព្រឹកនេះ សាលាឧទ្ធរណ៍ បើកសវនាការជំនុំជម្រះរឿងក្តី លោក មាជ សុវណ្ណារ៉ា...

សម្ដេច ស ខេង និងឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍យុទ្ធនាការបង្ក្រាបគ្រឿងញៀន លើកទី១

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ បូកសរុបលទ្ធផលអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ។

អាន​បន្ត៖ សម្ដេច ស ខេង និងឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ...