បណ្តាញសង្គម

ស្លាប់៣នាក់ និងរបួស៦នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១១តុលា

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ៦លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ប្រុស) រងរបួសធ្ងន់ ៤នាក់ (ប្រុស) និងរងរបួសស្រាល ២នាក់ (ស្រី១នាក់) ។

 យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ទាំង៦លើកនេះ បានបង្កឲ្យមានការខូចខាត យានយន្តសរុប ១២គ្រឿង ក្នុងនោះមានម៉ូតូ ៦គ្រឿង រថយន្តតូច ៥គ្រឿង និងរថយន្តធំ ១គ្រឿង ។

មូលហេតុដែលបណ្តាលឲ្យកើតមាន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីមិនគោរពសិទ្ធិ ៣លើក ល្បឿន ១លើក (ស្លាប់១នាក់) មិនប្រកាន់ស្តាំ ២លើក (ស្លាប់២នាក់) ។

ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ភ្នំពេញ ៣លើក ស្លាប់១នាក់ របួស៤នាក់, ស្វាយរៀង ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តកំពង់ឆ្នាំង ១លើក ស្លាប់១នាក់ ៕

ដកស្រង់ពី៖ដើមអម្ពិល