បណ្តាញសង្គម

កម្លាំងចម្រុះបង្ក្រាប ការដឹកជញ្ជូនឈើប្រណិត តាមរទេះក្របី នៅស្រុកភ្នំក្រវាញ

(ពោធិ៍សាត់)៖ កម្លាំងចម្រុះរួម មានកម្លាំង នគរបាល កម្លាំងអាវុធ ហត្ថខេត្ត កម្លាំងមូលដ្ឋាន អាវុធហត្ថស្រុក និងកម្លាំងរដ្ឋ បាលព្រៃឈើ បានចុះបង្ក្រាបការ ដឹកជញ្ជូន ឈើប្រណិតដោយ ខុសច្បាប់ តាមរទេះបាន ចំនួន៩រទេះ។ 

 ប្រតិបត្តិការ បង្ក្រាបខាងលើនេះ ធ្វើឡើងនៅពីវេលា ម៉ោង១១យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពពីកម្លាំង មូលដ្ឋានអាវុធ ហត្ថស្រុក បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ឈើប្រណិតប្រភេទធ្នង់ ដែលកម្លាំងចម្រុះ បង្ក្រាបបាន មានចំនួន៥១ដុំ ដឹកលើរទះចំនួន៩ ម្ចាស់បានរត់ គេចខ្លួនអស់ ៤នាក់ នៅសល់តែ ៥នាក់ប៉ុណ្ណោះ ដែលក្នុងនោះរួមមាន៖ ១-ឈ្មោះ ង៉ុយ ហំ ភេទប្រុស អាយុ៣៥ឆ្នាំ ២-ឈ្មោះ ឡឹម ហ៊ុ ភេទប្រុស អាយុ៣៨ឆ្នាំ ៣-ឈ្មោះ ផែក ភឿន ភេទប្រុស អាយុ ៥៣ឆ្នាំ ៤-ឈ្មោះ ហ៊ុ ង៉ា ភេទប្រុស អាយុ១៥ឆ្នាំ ៥-ឈ្មោះ ហ៊ុ ហាន ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង៥ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពបានបន្តថា វត្ថុតាង និងម្ចាស់ក្របីទាំង៥នាក់ យើងបានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពីFRESH NEW