បណ្តាញសង្គម

កម្លាំងនគរបាលខេត្តកែប ចុះត្រួតពិនិត្យអ្នកបើកបររថយន្តធំ ឃាត់ខ្លួនមនុស្ស៩នាក់ ក្នុងនោះ៥នាក់ មានសារ​ធាតុញៀន

ខេត្តកែប ៖ កម្លាំងនគរបាល ចម្រុះខេត្តកែប នៅយប់ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧ បានត្រួតពិនិត្យចរាចរណ៍ នៅរង្វង់មូលសេះស ក្រុងកែប ហើយបានត្រួត ពិនិត្យអ្នកបើករថយន្ត ធំចំនួន៣គ្រឿង ហើយមានមនុស្ស៩នាក់ ក្នុងនោះរកឃើញ៥នាក់ (អ្នកបើកបរ៣និងព្រូ២នាក់) ជាប់សារធាតុញៀន ។

 មន្រ្តីនគរបាល បានឲ្យដឹងថា រថយន្តទាំង៣គ្រឿងនឹង មុខសញ្ញាទាំង៣នាក់ខាងលើ ត្រូវបានកម្លាំង នាំយកមកស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីកោះហៅម្ចាស់ក្រុមហ៊ុនមកធានា យកឡានទៅវិញ រីឯអ្នកបើកបរនឹងព្រូ យើងនឹងឲ្យបំពេញ បែបបទធានា យកទៅអប់រំបន្សាប ជាតិញៀននៅមូលដ្ឋានវិញ ៕

ដកស្រង់ពី៖ដើមអម្ពិល