បណ្តាញសង្គម

ឡើងដើមត្នោតចាប់កូន​ សារិកាកែវ​ ក្នុងសំបុកបណ្ដាល ឲ្យភ្លាត់ស្នៀតធ្លាក់ស្លាប់

(ព្រៃវែង)៖ បុរសវ័យ កណ្ដាលម្នាក់ បានស្លាប់បាត់ បង់ជីវិតភ្លាមៗ នៅនិងកន្លែង កើតហេតុ បន្ទាប់ពីខ្លួន ឃើញ សត្វសារិកាកែវ ក្នុងសំបុកនៅចុងត្នោត ដែលមានកំពស់ជាង១០ម៉ែត្រ ហើយបាន ព្យាយាមឡើង ទៅយក កូនបណ្ដាលឲ្យ ធ្លាក់មកដី ស្លាប់នៅម៉ោង១០ព្រឹក ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចវាលស្រែក្រោយ ភូមិក្រាំង ដែលស្ថិតនៅក្នុងភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

 លោក ពៅ ជីវី ស្នងការរងខេត្ត ព្រៃវែងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អិត ផានិត អាយុ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិព្រៃផ្ចិត ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានស្លាប់នៅ និងកន្លែងកើតហេតុ បន្ទាប់ពីធ្វើសកម្មភាព ឡើងដើមត្នោតដល់ចុង បំណងយកសត្វបណ្តាលឲ្យធ្លាក់មកក្រោម។

ប្រភពពីកន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេលកើត ហេតុជនរងគ្រោះ បានតាមមើលឃើញសត្វ សារិកាកែវមានកូនក្នុង សំបុកនៅនិងចុងត្នោតនោះ ហើយខ្លួនក៏បានព្យាយាម ឡើងដើម្បីចាប់សត្វ សារិកាកែវ លុះពេលឡើង ដល់ចុងត្នោត ដែលមានកំពស់ ជាង១០ម៉ែត្រ ក៏ស្រាប់តែរបូត ដៃធ្លាក់មកក្រោមបណ្ដាលឲ្យ ស្លាប់ បែបនេះទៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យឃើញថា ជនរងគ្រោះពិត ជាធ្លាក់ពី លើដើមត្នោតដោយខ្លួនឯងបណ្ដាលឲ្យស្លាប់ប្រាកដមែន បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់សពឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖ដើមអម្ពិល