បណ្តាញសង្គម

កម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លូនបុរសម្នាក់ ជាមួយនឹងថ្នាំញៀនចំនួន២០កញ្ចប់

(ព្រះសីហនុ)៖ កម្លាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀន សហការជាមួយ អធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងទទួល ផែនប្រឆាំង បទល្មើស នៅវេលា ម៉ោង៣ជិតភ្លឺ ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះស៊ើប អង្កេតបង្ក្រាប ជាក់ស្តែង ករណីជួញដូរថ្នាំញៀន១ករណី នៅចំណុចក្រុម ១៨ភូមិ២សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនមុខសញ្ញា ម្នាក់ឈ្មោះម៉ម វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ព្រមទាំងចាប់ យកបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន សថ្លា ចំនួន២០កញ្ចប់។

 លោកវរសេនី យ៍ឯកស៊ុន សុផាតស្នងការរង បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ មានការបញ្ជា ណែនាំផ្ទាល់ ពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នង ការនគរបាលខេត្តព្រះសីហនុ ហើយមុខសញ្ញាឈ្មោះម៉ម វុទ្ធីនេះក៏មាន ដីកាបង្គាប់ឲ្យចាប់ ខ្លួនពីស្ថាប័នតុលាការផងដែរ។

ក្រោយការ ចាប់ខ្លួន ជនសង្ស័យត្រូវបាន យកទៅសួរនាំ និងកំពុងរៀប ចំសំណុំរឿងបញ្ជូនទៅ កាន់តុលាការ ចាត់ការបន្តទៀត៕

ដកស្រង់ពី៖FRESH NEWS