បណ្តាញសង្គម

CNRPគ្រោងដង្ហែរញត្តិ ទៅដាក់នៅស្ថានទូត ចំនួន១២

ភ្នំពេញ៖ គណបក្ស សង្គ្រោះជាតិ នៅថ្ងៃទី៥ ខែកញ្ញានេះ នឹងដាក់ញត្ដិ ទៅកាន់ប្រទេស ជាម្ចាស់ ហត្ថលេខី នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីសចំនួន ១២ស្ថានទូត ដើម្បីប្រាប់ពីស្ថានភាព នយោបាយ នៅកម្ពុជា ដំណើរការបោះឆ្នោត ជាដើម ។

បណ្ដាស្ថានទូត ទាំង១២ ដែលតំណាងរាស្ត្រ CNRP នឹងដាក់ញត្តិ រួមមានមាន ៖ ខណ្ឌចំការមន មាន៧ទូត១. ឥណ្ឌូណេស៊ី, ២. ម៉ាឡេស៊ី, ៣. ថៃ,៤. ជប៉ុន,៥. រុស្ស៊ី, ៦. អូស្ត្រាលី,៧. ចិន ។ ខណ្ឌដូនពេញ មាន៤ទូត: , ១. បារាំង, ២. អង្គគ្លេស,៣. អាមេរិក,៤. សឹង្ហបុរី ។និងខណ្ឌ ៧មករា មាន១ទូតគឺទូត អាល្លឺម៉ង់ ។

គួរបញ្ជាក់ថា សមត្ថកិច្ច រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបិទដាក់ បារ៉ាស់បិទផ្លូវ ជាតិលេខ២ ដើម្បីរារាំងមិនឲ្យ គណបក្សសង្គ្រោះជាតិ (CNRP) ដង្ហែរញត្តិ ទៅដាក់នៅ តាមបណ្ដាស្ថានទូត ប្រទេសជាម្ចាស់ ហត្ថលេខី នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ។ ចាប់ពីស្ពាន អាកាសក្បាលថ្នល់ មកដល់ស្នាក់ការ (៥៧៦) មានដាក់ប៉ារ៉ាស ដែកចំនួន ៣កន្លែង ក្នុងនោះរួមមាន ៖ គោលដៅទី.ស្ពានអាកាស ក្បាលថ្នល់ ត្រូវបានបិទ , គោលដៅទី២ .បិទប៉ារ៉ាសសទល់ មុខរោងចក្រ ស៊ីម៉ង់រូបសញ្ញារូបដំរី គោលដៅទី៣ .បិទប៉ារ៉ាស់ទល់មុខ នឹងប៉ុស្តិ៍ប៉ូលីស ចាក់អង្រែរលើ ៕

 

ដកស្រង់ពី៖ដើមអម្ពិល