បណ្តាញសង្គម

នគរបាលខណ្ឌឫស្សីកែវ បង្ហាញមុខ ក្រុមចោរប្លន់ និងផលចោរកម្ម ៧នាក់ ក្រោយបង្ក្រាបបាន មុនបញ្ជូនទៅកាន់តុលាការ

ភ្នំពេញ ៖ ក្រោមការដឹកនាំ ចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍លោក ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាល រាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើការបង្ហាញមុខសញ្ញា ក្រុមចោរ៧នាក់ ដែលតែងតែធ្វើសកម្មភាព ប្រើកាំបិតដាវសាំម៉ូរ៉ៃ កាប់ប្លន់យ៉ាងសកម្ម ដើម្បីយកម៉ូតូ ទូរស័ព្ទ និងគ្រឿងអលង្ការផ្សេងៗ ពីបងប្អូនប្រជាពលរដ្ឋ តាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសមត្ថកិច្ច បានសហការ បង្ក្រាបបានមួយសំបុកធំ នាពេលកន្លងមក មុនបញ្ជូនខ្លួនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

លោកវិរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌឫស្សីកែវ បានបញ្ជាក់ថា មុនឈានទៅបង្ក្រាប និងក្រោយបង្ក្រាប ក្រុមចោរទាំងនេះ បានធ្វើសកម្មភាព គ្រប់រូបភាព និងជាច្រើនករណី ដោយប្រើកាំបិត ដាវសាំម៉ូរ៉ៃ កាប់ភ្ជង់ ដើម្បីប្លន់យកទ្រព្យសម្បត្តិ របស់ ប្រជាពលរដ្ឋ យ៉ាងសកម្ម។ ក្រោយបង្ហាញមុខ ក្រុមជនត្រូវសង្ស័យ ទាំង៧នាក់ ពាក់ព័ន្ធបទល្មើស ប្រើកាំបិតដាវសាំម៉ូរ៉ៃ កាប់ប្លន់យ៉ាងសកម្ម នៅរាជធានីភ្នំពេញ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាល ខណ្ឌឫស្សីកែវ បញ្ជូនខ្លួនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ហើយ ៕

ដកស្រង់ពី៖ ដើមអម្ពិល