បណ្តាញសង្គម

ទីតាំងហ្គេម អនឡាញ ខុសច្បាប់២កន្លែង នៅប៉ោយប៉ែត ត្រូវបាននគរបាល ចុះបង្ក្រាប បន្ទាប់ពីមានការរិះគន់

បន្ទាយមានជ័យ៖ ក្រោយពីមានការរិះគន់ តាមកាសែត និងហ្វេសប៊ុក ទីតាំងហ្កេមតាម អនឡាញភ្នាល់ តាមអុិនធើណេត ២កន្លែង១/យីហោ ENJOY និងមួយកន្លែង ទៀតនៅផ្សារ ដើមពុទ្ទ្រា មានម្ចាស់ឈ្មោះប៊ុយ ក្នុងភូមិក្បាលស្ពាន១ ក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំង នគរបាល កម្រិតស្រាល នៃស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ សហការណ៍ជាមួយ នគរបាល ក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបហើយ កាលពីរសៀលម៉ោង ២រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ។

ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោក ព្រហ្ម ប៊ុនធឿន នាយរងការិយាល័យ ព្រហ្មទ័ណ្ឌ កម្រិតស្រាល លោក ព្រហ្ម ពិសិទ្ធ អធិការរង នគរបាលក្រុង ប៉ោយប៉ែត ដោយមានលោក តេង សាម័យ ព្រះរាជអជ្ញារង អមសាលាដំបូងខេត្ត សម្របសម្រួល និតិវីធីច្បាប់ ។ លោក ព្រហ្ម ពិសិដ្ឋ អធិការរងនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ទីតាំងហ្គេមអនឡាញ ខាងលើមាន ម្ចាស់ឈ្មោះ វិត សំណាង បានបើកលេងល្បែង សុីសងខុសច្បាប់( ភ្នាល់បាល់តាមអនឡាញ ) ។

ក្នុងការបង្ក្រាបនោះ សមត្ថកិច្ច បានដកហូតបាន កុំព្យូទ័រ ១៥ឈុត កៅអី១៤ កង្ហា២គ្រឿង ទូរទស្សន៍ខ្នាតធំ សម្រាបបញាំង បាល់ចំនួន ០២គ្រឿង ក្រដាស់ភ្នាល់បាល់ ឬសម្រាប់ចាក់បាល់ មួយចំនួន និងទីតាំងមួយ កន្លែងទៀត នៅផ្សារដើមពុទ្រ្ទា ដកហូតបានកុំព្យូរទ័រ ចំនួន ៧ឈុត សរុបទាំង២ កន្លែង ២២ឈុត ឃាត់ខ្លួនបុក្គលិក បម្រើការក្នុងទីតាំង ទាំងនេះចំនួន ០៦នាក់ ។ បច្ចុប្បន្ន ក្រោយរកឃើញ ភស្តុតាងជាក់ស្តែង សមត្ថកិច្ច បាននាំយកសម្ភារះ និងឃាត់ខ្លួនមនុស្សចំនួន ០៦នាក់ យកទៅសួរនាំនៅ ស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីកសាងសំណុំ រឿងបញ្ជូន ទៅតុលាការចាត់ការ បន្តតាមនិតិវីច្បាប់ ៕

ដកស្រងពី៖ ដើមអម្ពិល