បណ្តាញសង្គម

នគរបាលស្រុកឧដុង្គ ឃាត់ខ្លួនស្ត្រីម្នាក់ រួមនឹងគ្រឿងញៀន មួយចំនួន

កំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាល ស្រុកឧដុង្គ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឃាត់ខ្លួនស្ត្រីម្នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវ៤៤ ស្ថិតក្នុងភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រួមនឹងគ្រឿងញៀនមួយចំនួន។

យោងតាមនគរបាល បានឲ្យដឹងថា សង្ស័យខាងលើមានឈ្មោះ មិត្ត ស្រីខួច (ហៅផល្លា) ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ដកហូតបានគ្រឿងញៀន ម្សៅក្រាមពណ៌សរ ចំនួន ៨កញ្ចប់ គ្រឿងញៀនប្រភេទ ម៉ាទឹកកក ពណ៌ផ្កាឈូក (wy) ១គ្រាប់ និងទូរសព្ទ័ ១គ្រឿង (ដែលជនសង្ស័យខាងលើ លាក់ទុកក្នុងប្រដាប់ភេទ)។ នគរបាលដដែល បានបន្ថែមថា បើតាមចម្លើយជនសង្ស័យ បានឆ្លើយថា ខ្លួនបានទិញគ្រឿងញៀនទាំងនេះ ពីឈ្មោះ ថេត ភេទប្រុស អាយុប្រហែលជាង ៤០ឆ្នាំ និងប្រពន្ធមិនស្គាល់ឈ្មោះ មុខពេទ្យលោកសង្ឃ ស្ថិតនៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យបន្តថា គ្រឿងញៀនទាំងអស់នេះ ទិញយកមកលក់បាន ចំនួន ៣លើកហើយ រីឯទិញយកប្រើប្រាស់ច្រើនលើក មិនចាំអស់។ យកមកលក់ឲ្យអ្នកប្រើប្រាស់ នៅផ្សារឧដុង្គ ពេលយកមកតាមផ្លូវ ខ្លាចសមត្ថកិច្ចឆែក ក៏លាក់ទុកក្នុងប្រដាប់ភេទចំនួន ២ដង។ សូមបញ្ជាក់ថា នៅកន្លែងលក់នោះ និយាយគ្នាសុទ្ធតែជាសមត្ថកិច្ច ពេលមានការចុះចាប់ គឺមានអ្នកផ្តល់ព័ត៌មាន មុនជារាងរហូត៕

 

ដកស្រង់ពី៖ ដើមអម្ពិល