បណ្តាញសង្គម

ជនសង្ស័យប្រើប្រាស់ និងជួញដូគ្រឿងញៀន2នាក់ត្រូវកម្លាំនគរបាលឃាត់បញ្ជូនទៅតុលាការ

ត្បូងឃ្មុំ៖ កម្លាំនគរបាលស្រុកមេមត់ ផ្នែកប្រឆាំងគ្រឿងញៀន នៅថ្ងៃទី22 វិច្ឆិកាបានចុះ ប្រតិបត្តិការណ៍បង្ក្រាប និងឃាត់មុខសញ្ញា ជួញដូរថ្នាំញៀន ចំនួន២នាក់ នៅចំនុចឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បើតាមការបញ្ជាក់ របស់លោក ហុង គឹមហឿន អធិការនគរបាល ស្រុកមេមត់ បានអោយដឹងថា ជនសង្ស័យទាំង2 ទី១.ឈ្មោះ ភី វុទ្ធី ភេទប្រុស អាយុ ២៥ ឆ្នាំ និង ២.ឈ្មោះ សុខ សុផា ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងប្រតិបត្តិការណ៍ នោះសមត្ថកិច្ចដកហូត វត្ថុតាងម្សៅក្រាម ពណ៍សសង្ស័យថាថ្នាំញៀន ចំនួន ៤ កញ្ចប់ ( ធំ១កញ្ចប់ ) បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ សាក់សួបន្ថែម។

យោងតាមវត្ថុតាង និងចម្លើយសារភាព របស់ជនសង្ស័យទាំង2 សមត្ថកិច្ចបាន កសាងសំនុំរឿង តាមនីតិវិធីបញ្ចូន ទៅតុលាការចាត់ការបន្ត ៕