បណ្តាញសង្គម

បំបែកសម្បុក ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ២១នាក់ នៅទួលសង្កែ

ភ្នំពេញ៖ កម្លាំងនគរ បាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ បើកប្រតិបត្តិការ បង្ក្រាបករណី ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ដោយបានចាប់ខ្លួន ជនសង្ស័យ ២១នាក់ ព្រមទាំងដកហូត ថ្នាំចំនួន៧កញ្ចប់ នៅក្នុងសង្កាត់ ទួលសង្កែ កាលពីល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងមានការ សម្របសម្រួល ពីតំណាងអយ្យការ ។

លោក អ៊ីវ ភារិទ្ធ នាយការិយាល័យ ប្រឆាំង គ្រឿងញៀន បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាប ករណីគ្រឿងញៀននេះ បានធ្វើឡើង ស្ថិតនៅ ចំណុចសំណង់ មិនរៀបរយ ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យចំនួន ២១នាក់ (ស្រី៦នាក់) ត្រូវបានចាប់ ខ្លួនជាក់ស្តែង ហើយដកហូត ក្រាមពណ៌សថ្លា សង្ស័យជា គ្រឿងញៀន ចំនួន ១៣កញ្ចប់ថង់ ព្រមទាំងឧបករណ៍ ប្រើប្រាស់ គ្រឿងញៀនមួយ ចំនួនផងដែរ ។ បើតាមលោក អ៊ីវ ភារិទ្ធ នៅពេលនេះ ជនសង្ស័យ៖ ទាំង២១នាក់ ត្រូវបានសួរនាំ នៅការិយាល័យ ដើម្បីចាត់ការ តាមច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល