បណ្តាញសង្គម

ជលផលបង្ក្រាប បទល្មើសនេសាទ ២ករណី នៅស្រុកស្ទោង និងស្រុកបារាយណ៍

 កម្លាំងខណ្ឌ រដ្ឋបាលជលផល បានសហការ ជាមួយកងទ័ពជើងទឹក កម្លាំងនគរបាលស្រុក  កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចេញប្រតិបត្តិការ បង្រ្កាបបទល្មើសជលផល ២មុខព្រួញ នៅក្នុងស្រុកស្ទោង និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយបានរឹបអូស និងដុតបំផ្លាញ នូវឧបករណ៍ នេសាទមួយចំនួន ។

 ទីតាំងបង្ក្រាប ទី១. សង្កាត់ រដ្ឋបាលជលផល ពាមបាងបានបង្ក្រាប នៅចំណុចមុខបាឡត ឃុំពាមបាង ស្រុកស្ទោង និងទី២. សង្កាត់រដ្ឋបាលជលផល បារាយណ៍បង្ក្រាប នៅចំណុចតាម៉ូ ឃុំបារាយណ៍ ស្រុកបារាយណ៍ ។

ប្រតិបត្តិការ ទាំងពីរនេះ កម្លាំងជលផល និងនគរបាល បានបង្ក្រាសរុប លទ្ធផលរុះរើ និងបំផ្លាញ ចោលរួមមាន របាំងស្បៃមុង ប្រវែង១៥០ម៉ែត្រ, បង្គោលចំនួន៧០ដើម, លូចំនួន១០មាត់, ចាក់លែងត្រី ៥០គ.ក្រ, ឆ្នុកចំនួន២វង់, អាគុយ២គ្រឿង, អំពូលភ្លើង២, ដុំភ្លើង២គ្រឿង និងខ្សែភ្លើង៣០ម៉ែត្រ ៕

ដកស្រង់ពី៖ដើមអម្ពិល