បណ្តាញសង្គម

ជនសង្ស័យម្នាក់លួចរថយន្ត ដឹកមាន់ពីខេត្តកំពង់ចាម មកជាប់ខ្នោះសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ សមត្ថកិច្ច នគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបានលួច រថយន្តដឹកមាន់ ពីខេត្តកំពង់ចាម មកភ្នំពេញ។

 ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន នៅរសៀល ថ្ងៃទី៧ ខែវិច្ឆិកានេះ នៅចំណុចស្តុប ផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។សមត្ថបាន ឱ្យដឹងថា ជនសង្ស័យ ឈ្មោះ លុយ គឹមសាន អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិចំបក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំណែកជនរងគ្រោះ ជាម្ចាស់រថយន្ត ឈ្មោះ ធឿន មានទីលំនៅជាមួយគ្នា។ បច្ចុប្បន្នជន សង្ស័យ សមត្ថកិច្ចជំនាញ កំពុងសួរនាំតាមនិតិវិធីច្បាប់៕

ដកស្រង់ពី៖ khmerload