បណ្តាញសង្គម

មន្ដ្រីយោធានៅអង្គភាព K៨២ ​បាញ់សម្លាប់ខ្លួនឯង ក្រោយមានទំនាស់ជាមួយប្រពន្ធ

(កំពង់ស្ពឺ)៖ មន្ដ្រីយោធាម្នាក់ បម្រើការនៅអង្គភាព K៨២ បានបាញ់សម្លាប់ ខ្លួនឯងក្រោយ ពេលមានទំនាស់ ពាក្យសម្ដីជាមួយប្រពន្ធ ខណៈដែលកំពុង ដេកជាមួយគ្នា នៅលើគ្រែ ។

ហេតុការណ៍ បាញ់សម្លាប់ ខ្លួនឯងនេះ កើតឡើងនៅវេលា ម៉ោង ៣៖៣០នាទី ទាបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចរោងមាន់ ស្ថិតក្នុងភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ជាមន្ដ្រីយោធា ឈ្មោះ ម៉ាក់ គឹមហាក់ អាយុ៤៩ឆ្នាំ ឋានស័ក្ដិ អនុសេនីយ៍ឯក អាវុធដែលបាញ់ សម្លាប់ខ្លួន ចំក្រោយគុំ ត្រចៀកនោះ ម៉ាក K59 លេខ៥៥៥៥ មានលិខិត បញ្ជាបេសកកម្ម លេខ៨៥ ទ.ប.ទ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ និងមានប្រពន្ធឈ្មោះ ហេង គីមអេង អាយុ ៤២ឆ្នាំ ។

លោកឧត្តមសេនីយ៍ត្រី សំ សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាព Fresh News ដែរថា ក្រោយពីមាន ការសួរនាំពីមន្ដ្រីជំនាញ ម្ដាយក្មេក និងប្រពន្ធ របស់ជនរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុ  ជនរងគ្រោះ បានទៅខេត្តសៀមរាប ស្រាប់តែជួបករណី គ្រោះថ្នាក់ចរាចរណ៍ ដោយបានចំណាយ លុយច្រើន ហើយត្រឡប់ មកវិញក៏មានទំនាស់ ពាក្យសម្ដីគ្នាបន្ដិចបន្ដួច ជាមួយប្រពន្ធ នៅម៉ោង៧យប់ លុះដល់ម៉ោងកើតហេតុ ប្រពន្ធគ្រាន់ តែឭសំលេង អាមេកាំភ្លើងភ្លាម ក៏ផ្ទុះទើបភ្ញាក់ផ្អើល ដឹងថាប្ដីសម្លាប់ខ្លួន។

ក្រោយពេល កើតហេតុ មន្ដ្រីនគរ បាលជំនាញ បានចុះទៅដល់កន្លែងកើត ហេតុភា្លមៗ ដើម្បីស្រាវជ្រាវ បន្ថែម ៕

ដកស្រង់ពី៖ដើមអម្ពិល