បណ្តាញសង្គម

លោកយាយអាយុ៨៥ឆ្នាំ ដើរឆ្លងផ្លូវ ត្រូវម៉ូតូបុករងរបួសធ្ងន់ លើផ្លូវជាតិលេខ៣១

កំពត៖ លោកយាយ ម្នាក់អាយុ ៨៥ឆ្នាំ ត្រូវម៉ូតូបុក ខណៈគាត់ កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យរង របួសធ្ងន់ធ្ងរ គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០១៦ លើកំណាតើ ផ្លូវជាតិលេខ៣១ ស្ថិតក្នុង ភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ។

នគរបាលចរាចរណ៍ ស្រុកអង្គរជ័យ បានឲ្យដឹងថា លោកយាយរង គ្រោះឈ្មោះ ចាន់ អ៊ុច អាយុ៨៥ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ ។ នគរបាល ដដែលបន្តថា តាមសាក្សីដែល ដឹងហេតុការណ៍ បាននិយាយថា ម៉ូតូបង្កមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បុកជនរងគ្រោះ ចំពេញទំហឹង បណ្តាលឲ្យដួល បោកទៅនឹងថ្នល់ របួសត្រង់មុខ ដៃខាងស្តាំ ជើងខាងស្តាំ បាក់ត្រង់កជើង ខណៈជនរងគ្រោះ ដើរឆ្លងផ្លូវ ពីលិចទៅកើតនោះ ។

ក្រោយបុកភ្លាមម៉ូតូបង្ក ក៏បានបើកម៉ូតូ រត់គេចខ្លួនបាត់ ។ ដោយឡែក ជនរងគ្រោះត្រូវ បានក្រុមគ្រួសារ ដឹកនាំយក ទៅព្យាបាល នៅមន្ទីរពេទ្យ បង្អែកស្រុកអង្គរជ័យ ។ ចំពោះមុខសញ្ញាបង្ក គ្រោះថ្នាក់ ចរាចរណ៍នេះ កម្លាំងសមត្ថកិច្ចបាន និងកំពុងស្រាវជ្រាវរក ៕

ដកស្រងពី៖ដើមអម្ពិល