បណ្តាញសង្គម

ចោរប្លន់មួយក្រុម បាញ់គំរាមទារប្រាក់ពីជនរងគ្រោះ ២នាក់ យកអស់ជិត ១៣ម៉ឺនបាត នៅស្រុកថ្មគោល

ភ្នំពេញ៖ ចោរប្លន់មួយក្រុម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបាញ់ចំនួន ២គ្រាប់ គំរាមប្លន់ជនរង គ្រោះចំនួន ២នាក់ យកអស់ប្រាក់ ចំនួនជិត ១៣ម៉ឺនបាត ហេតុការណ៍នេះ បានកើតឡើងនៅ ចំណុចក្រុម១៩ ស្ថិតក្នុងភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

លោកវរសនីយ៍ត្រី ផង់ សុភាព អធិការនគរបាល ស្រុកថ្មគោល បានឲ្យដឹងថា ករណីប្លន់នេះ ក្រុមចោរមានគ្នាចំនួន ៣នាក់ ប្រដាប់ដោយអាវុធ AK ១ដើម បានធ្វើសកម្មភាពភ្ជង់ និងបាញ់ចំនួន ២គ្រាប់ គំរាមទារប្រាក់ ពីជនរងគ្រោះ តែមិនបណ្តាល ឲ្យគ្រោះថ្នាក់ ដល់មនុស្សនោះទេ ។

លោកអធិការ បានបន្តថា ជនរងគ្រោះ ទី១. ឈ្មោះ មួង ស៊ីណាត ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ជាអ្នកលក់ស្រូវ ត្រូវចោរប្លន់អស់ប្រាក់ចំនួន ៧0 000បាត (ប្រាំពីរម៉ឺនបាត ) ប្រាក់ខ្មែរ ៥00 000 រៀល (ហាសិបម៉ឺនរៀល) ទូរស័ព្ទដៃ ១គ្រឿង និងទី២. អ៊ុក អឿ ភេទស្រី អាយុ ៥១ឆ្នាំ នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ជាអ្នកទិញស្រូវ យកអស់ប្រាក់ចំនួន ៥0 000បាត (ប្រាំម៉ឺនបាត) ។

ករណីខាងលើនេះ កម្លាំងជំនាញ នគរបាលខេត្ត និងស្រុកកំពុងស្រាវជ្រាវ ស៊ើបអង្កេតបន្ត ដើម្បីកំណត់មុខ សញ្ញាជនល្មើស យកមកផ្ដន្ទាទោស តាមច្បាប់ ៕

ដកស្រងពី៖ដើមអម្ពិល