បណ្តាញសង្គម

គ្រឿងញៀនបំផ្លាញជីវិតអ្នក និងគ្រួសារ! បុរសម្នាក់បែកថ្នាំ ដុតផ្ទះខ្លួនឯងចោល នៅស្រុកសំរោងទង

(កំពង់ស្ពឺ)៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ ខ្លួនភ្លាមៗ ក្រោយពីបុរសបាន ប្រើហិង្សាយ៉ាងញឹកញាប់ ហើយចុងក្រោយនេះ បានដុតបំផ្លាញផ្ទះ ខ្លួនឯងដែល កំពុងរស់នៅ។ហេតុការណ៍នេះ កើតឡើង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិ ក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

 មន្ដ្រីនគរបាល បានឲ្យដឹងថា ជនបង្កបាន ប្រើប្រាស់សារធាតុ ញៀនហួសកំណត់ ហើយតែងតែប្រើ អំពើហិង្សាក្នុងគ្រួសារ លុះនៅថ្ងៃកើតហេតុ ស្រាប់តែដុតផ្ទះ ខ្លួនឯងចោលតែម្ដង។ នគរបាលថា ជនបង្កឈ្មោះ នៅ វណ្ណៈ អាយុ៣២ឆ្នាំ មុខរបរដើរក្រៀវជ្រូក។ ក្រោយពេលកើត ហេតុភ្លាមៗ ជនសង្ស័យត្រូវ បានសមត្ថកិច្ចឃាត់ ហើយបញ្ជូនទៅ អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្ដ៕

ដកស្រង់ពី៖khmerload