បណ្តាញសង្គម

ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

 សៀមរាប៖ កម្លាំងការិយាល័យ កណ្តាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ក្នុងភូមិសាស្ត្រស្មុគស្មាញ នៃសង្កាត់គោកចក ជាលទ្ធផល នៅថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ កម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ពន្ធ័ករណីចែកចាយ និងប្រើប្រាស់សារធាតុញៀន ដោយខុស នៅចំនុច ភូមិវាល និងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប យកមកធ្វើការសាសួរ ។

លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរង និងជាប្រធានការិយាល័យ កណ្តាលព្រហ្មទណ្ឌនៃ ស្នងការដ្ឋាននគបាលខេត្តសៀមរាប បានឲ្យដឹងថាជនសង្ស័យទាំង ៦នាក់ រួមមាន

ទី១-ឈ្មោះ ថឹក ស្រីណយ ភេទស្រី អាយុ១៥ឆ្នាំ ស្រុកកំណើតភូមិទឹកថ្លា ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ពាក់ពន្ធ័ករណី សម្រួលអោយប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន,

ទី២-ឈ្មោះ វុធ រ៉ូនី ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើត/បច្ចុប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពាក់ពន្ធ័ករណី ចាត់ចែងអោយប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន,

ទី៣-ឈ្មោះ វឹង វ៉ិត ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកំណើត ភូមិកន្សែងលើ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពាក់ពន្ធ័ករណី ចាត់ចែងអោយប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន,

ទី៤-ឈ្មោះ អួន សុវណ្ណរតនា ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើត ភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិខ្វៀន សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធករណី ចាត់ចែងអោយប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន,

ទី៥-ឈ្មោះ បូរ៉ា ផាន់បូលី ហៅលុច ភេទប្រុស អាយុ២៩ឆ្នាំ ស្រុកកំណើត ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន,

និងទី៦-ឈ្មោះ លី តា ភេទស្រី អាយុ២៥ឆ្នាំ ស្រុកកំណើត ភូមិ/ឃុំ ដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពុងធំ បច្ចុប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធករណី ចាត់ចែងអោយប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ។ លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត បានបន្តថា វត្ថុតាងដែលដកហូតបានរួមមាន ក្រាមពណ័ស ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) មួយកញ្ចប់តូច ទម្ងន់ ០.១ក្រាម, ឧបករណ៍ប្រើប្រាស់ សំភារៈវិចខ្ចប់មួយចំនួន, ទូរស័ព្ទដៃចំនួន ៤គ្រឿង ។

លោកវរសេនីយ៍ឯកបានបញ្ជាក់ថា យោងតាមលទ្ធផល តេស្តរកសារធាតុញៀន នឹងចម្លើយសារភាពរបស់ ជនសង្ស័យទាំង ៦នាក់ យើងបានសម្រេច បញ្ចូនទៅមណ្ឌលកែប្រែចំនួន ១ម្នាក់ និង ៥នាក់ទៀត រៀបចំកសាងសំនុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល