បណ្តាញសង្គម

ថ្ងៃទី៧វិច្ឆិកា បង្ក្រាបបទល្មើសគ្រឿងញៀន ៧ករណី ឃាត់ជនសង្ស័យ ១៣នាក់

 ភ្នំពេញ៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៧ករណី ឃាត់មនុស្ស ១៣នាក់ (ស្រី៤នាក់) ក្នុងនោះមុខសញ្ញាជួញដូរ ៨នាក់ (ស្រី៣) និងមុខសញ្ញាប្រើប្រាស់ ៥នាក់ (ស្រី១) រួមនឹងវត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន(ice) ៥,១៥ក្រាម និង១០កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ១គ្រាប់ ។

យោងតាមរបាយការណ៍ នគរបាលជាតិ បានឲ្យដឹងថា ទីតាំងបង្ក្រាប ទី១. មន្ទី បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ២,២១ក្រាម, ទី២. កណ្ដាល បង្រា្កប ១ករណីឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ២កញ្ចប់តូច, ទី៣. រតនគិរី បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ស្រី ១នាក់) មេតំហ្វេតាមីន (ice) ១,៣៣ក្រាម, ទី៤. កំពង់ឆ្នាំង បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ០,៣៩ក្រាម, ទី៥. សៀមរាប បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ស្រី ២នាក់) មេតំហ្វេតាមីន (ice) ០,៣ក្រាម, ទី៦. បាត់ដំបង បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ០,៩២ក្រាម និងទី៧. កំពង់ស្ពឺ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ស្រី) មេតំហ្វេតាមីន (ice) ៨កញ្ចប់តូច មេតំហ្វេតាមីន (wy) ១គ្រាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល