បណ្តាញសង្គម

ឃាត់ជនជាតិចិន២នាក់ ប្រើកាំបិតចាក់ប្លន់ ជនជាតិចិនដូចគ្នា នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឃាត់ខ្លួន ជនជាតិចិន ចំនួន២នាក់ ដែលបានប្រើ កាំបិតចុងស្រួច ចាក់ប្លន់លុយ ពី ជនជាតិចិនដូចគ្នា នៅត្រង់ចំណុច កាស៊ីណូលើភ្នំ ស្ថិតក្នុងក្រុមទី២៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

 យោងតាម សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ទី១. ឈ្មោះ ដឹង ហូសេង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបុគ្គលិក កាស៊ីណូលើភ្នំ កាន់លិខិត ឆ្លងដែនលេខ E84415478 និងទី២. ឈ្មោះ លាំង ម៉ូឆាង ភេទប្រុស អាយុ ២២ឆ្នាំ បុគ្គលិក កាស៊ីណូលើភ្នំ កាន់លិខិត ឆ្លងដែនលេខ E50008409 ។

ចំណែកជនរងគ្រោះ មានគ្នា២នាក់ដែរ ទី១. ឈ្មោះ អ៊ូ យ៉ាងកូចឹង ភេទប្រុស មុខរបរបុគ្គលិក កាស៊ីណូលើភ្នំ ត្រូវ ជនសង្ស័យចាក់ ១កាំបិទចុងស្រួច ត្រូវចំដើមដៃខាងស្តាំ រងរបួសស្រាល និងទី២.ឈ្មោះ លាវ សៀវលីវ ភេទប្រុស មុខរបរបុគ្គលិក កាស៊ីណូលើភ្នំ ត្រូវជនសង្ស័យ ចាក់១កាំបិត ចុងស្រួច ត្រូវចំកណ្តាលខ្នង រងរបួសស្រាល សម្ភារៈដែលបាត់បង់ ប្រាក់ចំនួន៣,០០០ដុល្លារ និងកុំព្យូទ័រឡែបថប ចំនួន១គ្រឿង បន្ទាប់ពីទទួលបាន ពាក្យបណ្តឹង របស់ជនរងគ្រោះ កម្លាំងជំនាញខេត្ត បានសហការណ៍ជាមួយ កម្លាំងមូលដ្ឋាន ចុះស្រាវជ្រាវ នឹងឈានដល់ការ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ។

សម្ភារៈដែលដកហូត បានរួមមាន លុយដុល្លារ ១,០៩៣ដុល្លា, លុយយ័ន ៤០០, លុយខ្មែរ ៤,៩០០រៀល, ឡែបថប១ ពណ៌ខ្មៅ, កាំបិតចុង ស្រួច១ដើមជាឧបករណ៍ ប្រព្រឹត្តបទល្មើស។ ជនសង្ស័យ នឹងវត្ថុតាង កម្លាំងជំនាញកំពុង កសាងសំណុំរឿងកំ ដើម្បីបញ្ជូនទៅតុលាការ ៕ 

ដកស្រង់ពី៖ដើមអម្ពិល