បណ្តាញសង្គម

លោក Sunak តែងតាំងអតីតនាយករដ្ឋមន្ត្រី លោក David Cameron ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស

 នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak កាលពីថ្ងៃអង្គារ បានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក David Cameron ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស អំឡុងការរុះរើគណៈរដ្ឋមន្ត្រីជាលើកដំបូងបំផុត ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែតុលា ឆ្នាំ២០២២មក។

អាន​បន្ត៖ លោក Sunak តែងតាំងអតីតនាយករដ្ឋមន្ត្រី លោក David Cameron...

ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៥,៥០០ នាក់ វិលត្រឡប់ពីប្រទេសប៉ាគីស្ថាន ទៅប្រទេសកំណើតវិញ

 សេចក្តីថ្លែងការណ៍របស់ក្រសួងជនភៀសខ្លួន និងកិច្ចការធ្វើមាតុភូមិនិវត្តន៍របស់ប្រទេសអាហ្វហ្គានីស្ថាន បានឱ្យដឹងកាលពីថ្ងៃអង្គារថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៥,៥០០ នាក់ បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

អាន​បន្ត៖ ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៥,៥០០ នាក់ វិលត្រឡប់ពីប្រទេសប៉ាគីស្ថាន...

ចលនាតស៊ូប្រដាប់អាវុធនៅមីយ៉ាន់ម៉ា បន្តបង្កើនការវាយលុកក្នុងរដ្ឋ Rakhine

 ក្រុមអ្នកប្រយុទ្ធនៃចលនាតស៊ូប្រដាប់អាវុធជនជាតិភាគតិចមួយ បានបន្តបង្កើនការវាយលុករបស់ពួកគេ លើកងកម្លាំងសន្តិសុខនៃរបបសឹកមីយ៉ាន់ម៉ា នៅរដ្ឋ Rakhine ភាគខាងលិចប្រទេស កាលពីថ្ងៃអង្គារ ពោលគឺ២ថ្ងៃជាប់គ្នា។

អាន​បន្ត៖ ចលនាតស៊ូប្រដាប់អាវុធនៅមីយ៉ាន់ម៉ា បន្តបង្កើនការវាយលុកក្នុងរដ្ឋ Rakhine

អូស្រា្តលីនឹងជំរុញការចែករំលែកបច្ចេកវិទ្យាការពារជាតិជាមួយដៃគូ AUKUS ប៉ុន្តែរឹតត្បិតជាមួយបរទេសដទៃទៀត

(ស៉ីដនី)៖ ច្បាប់ថ្មីរបស់អូស្ត្រាលីនឹងពង្រឹងការរឹតបន្តឹងលើរបៀបចែករំលែកបច្ចេកវិទ្យាក្នុងឧស្សហកម្ម និងសកលវិទ្យាល័យការពារជាតិ ជាមួយបរទេស ប៉ុន្តែទន្ទឹមគ្នានឹងលើកលែងចំពោះដៃគូរបស់ AUKUS ដូចជាចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

អាន​បន្ត៖ អូស្រា្តលីនឹងជំរុញការចែករំលែកបច្ចេកវិទ្យាការពារជាតិជាមួយដៃគូ AUKUS...

តុលាការកំពូលម៉ាឡេស៉ី បន្ធូរបន្ថយទោសប្រហារជីវិត សម្រាប់អ្នកទោស៧នាក់ដំបូង នៅក្រោមច្បាប់ថ្មី

  (គូឡាឡាំពួ)៖ នៅថ្ងៃអង្គារនេះ តុលាការជាន់ខ្ពស់បំផុតរបស់ម៉ាឡេស៉ី បានសម្រេចបន្ធូរបន្ថយទោសប្រហារជីវិត របស់អ្នកទោស៧នាក់ដំបូង មកនៅត្រឹមជា ទោសជាប់ពន្ធនាគារអស់មួយជីវិតវិញ បន្ទាប់ពី៤ខែមុន ប្រទេសអាស៊ានមួយនេះ បានលុបចោលជាផ្លូវការ នូវការផ្តន្ទាទោសប្រហារជីវិតជាកាតព្វកិច្ច។

អាន​បន្ត៖ តុលាការកំពូលម៉ាឡេស៉ី បន្ធូរបន្ថយទោសប្រហារជីវិត សម្រាប់អ្នកទោស៧នាក់ដំបូង...

សហរដ្ឋអាមេរិកថា នឹងធ្វើជាម្ចាស់ផ្ទះល្អ ចំពោះរុស្ស៉ី នៅឯកិច្ចប្រជុំកំពូល APEC

មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា សហរដ្ឋអាមេរិក នឹងចាត់ទុករុស្ស៉ីជាអ្នកចូលរួមពេញលេញ សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិក (APEC) នៅក្នុងសប្ដាហ៍នេះ ទោះបីជាកន្លងមកសហរដ្ឋអាមេរិក ប្រឹងប្រែង ធ្វើឲ្យរុស្ស៉ីឯកោ ដោយសារតែការឈ្លានពានលើអ៊ុយក្រែនក៏ដោយ។

អាន​បន្ត៖ សហរដ្ឋអាមេរិកថា នឹងធ្វើជាម្ចាស់ផ្ទះល្អ ចំពោះរុស្ស៉ី នៅឯកិច្ចប្រជុំកំពូល APEC

អាមេរិក កូរ៉េខាងត្បូង និងជប៉ុន នឹងចាប់ផ្ដើមចែករំលែកទិន្នន័យស្ដីពី ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង នៅខែធ្នូ

រដ្ឋមន្ត្រីការពារជាតិអាមេរិក កូរ៉េខាងត្បូង និងជប៉ុន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានឯកភាព គ្នាថា នឹងដំណើរការប្រតិបត្តិការចែករំលែកទិន្នន័យដែលប្រមូលបានភ្លាមៗ ពាក់ព័ន្ធនឹងការបាញ់តេស្ដ មីស៊ីលរបស់កូរ៉េខាងជើង នៅខែធ្នូខាងមុខ។

អាន​បន្ត៖ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន នឹងចាប់ផ្ដើមចែករំលែកទិន្នន័យស្ដីពី...

ទីក្រុង៣នៅប្រទេសឥណ្ឌា ស្ថិតក្នុងចំណោមទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់អាកាសខ្លាំងបំផុត លើពិភពលោក

 កាលពីថ្ងៃចន្ទ ទីក្រុងឥណ្ឌាពីរផ្សេងទៀត បានចូលរួមជាមួយរដ្ឋធានីញូវដែលី ក្នុងការជាប់ចំណាត់ថ្នាក់ នៅក្នុងចំណោមបណ្តាទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់អាកាសខ្លាំងជាងគេបង្អស់លើពិភពលោក។

អាន​បន្ត៖ ទីក្រុង៣នៅប្រទេសឥណ្ឌា ស្ថិតក្នុងចំណោមទីក្រុងទាំង១០...

លោក ចូ បៃដិន ចង់ជំរុញចិនឱ្យបន្តចំណងទាក់ទងយោធាឡើងវិញ ខណៈមេដឹកនាំមហាអំណាចទាំង២ នឹងជួបមុខគ្នាក្នុងសប្តាហ៍នេះ (Video inside)

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក Jake Sullivan បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានបំណងចង់បង្កើតឡើងវិញ នូវចំណងទាក់ទងរវាងយោធានិងយោធា ជាមួយប្រទេសចិន ស្របពេលដែលរូបលោក ហើយនិងប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងត្រូវជួបមុខគ្នា នៅប៉ុន្មានថ្ងៃខាងមុខនេះ។

អាន​បន្ត៖ លោក ចូ បៃដិន ចង់ជំរុញចិនឱ្យបន្តចំណងទាក់ទងយោធាឡើងវិញ ខណៈមេដឹកនាំមហាអំណាចទាំង២...

ជប៉ុនទទូចឱ្យចិនដោះលែងជនជាតិខ្លួន ដែលជាប់ឃុំក្នុងពន្ធនាគារពីបទចារកម្ម

 (តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងតូក្យូ នៅថ្ងៃចន្ទនេះ បាននិយាយថា ជប៉ុនបានទទូចឱ្យចិនធ្វើការដោះលែង ជនជាតិជប៉ុនម្នាក់ ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល១២ឆ្នាំ ក្រោមបទចោទប្រកាន់ធ្វើចារកម្ម។

អាន​បន្ត៖ ជប៉ុនទទូចឱ្យចិនដោះលែងជនជាតិខ្លួន ដែលជាប់ឃុំក្នុងពន្ធនាគារពីបទចារកម្ម

ប្រធានាធិបតីតួកគី អំពាវនាវឲ្យមានការដាក់សម្ពាធលើសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់សង្រ្គាមរបស់អ៉ីស្រាអែលនៅ Gaza

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានអំពាវនាវកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ឲ្យមានការដាក់សម្ពាធលើសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ Gaza ហើយថានឹងគ្មានកិច្ចព្រមព្រៀងណាមួយសម្រេចបានឡើយ ដរាបណាទីក្រុងវ៉ាស៉ីនតោនមិនទទួលស្គាល់ថា Gaza ជាទឹកដីសម្រាប់ប្រជាជនប៉ាឡេស្ទីន។

អាន​បន្ត៖ ប្រធានាធិបតីតួកគី អំពាវនាវឲ្យមានការដាក់សម្ពាធលើសហរដ្ឋអាមេរិក...

រុស្ស៊ីទំនងជាបិទសេវាកម្ម VPN សម្រាប់អ្នកប្រើប្រាស់នៅបរទេស ដើម្បីការពារសន្តិសុខជា

(បរទេស)៖ ថ្មីៗនេះទទួលដំណឹងមកថា ប្រទេសរុស្ស៊ីគ្រោងបិទបណ្តាញឯកជននិម្មិត (VPN) នៅក្នុងប្រទេសរបស់ខ្លួន ក្រោយរកឃើញថា សេវាកម្មនេះបានគំរាមកំហែងដល់សន្តិសុខអ៊ីនធឺណិត។

អាន​បន្ត៖ រុស្ស៊ីទំនងជាបិទសេវាកម្ម VPN សម្រាប់អ្នកប្រើប្រាស់នៅបរទេស ដើម្បីការពារសន្តិសុខជា

មេដឹកនាំអារ៉ាប់ និងមូស្លីម ជំរុញ ICC ស៊ើបអង្កេតពីឧក្រិដ្ឋកម្មសង្រ្គាម ក្នុងសង្គ្រាម អ៉ីស្រាអែល-ហាម៉ាស

 អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសមូស្លីម កាលពីថ្ងៃសៅរ៍ បានជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើកការស៊ើបអង្កេតពីឧក្រិដ្ឋកម្មសង្រ្គាម និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលពួកគេអះអាងថា កំពុង ប្រព្រឹត្តឡើងដោយអ៉ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន។

អាន​បន្ត៖ មេដឹកនាំអារ៉ាប់ និងមូស្លីម ជំរុញ ICC ស៊ើបអង្កេតពីឧក្រិដ្ឋកម្មសង្រ្គាម...

រុស្ស៉ី ចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ហ្គាហ្សា

 ក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា ដំណើរការជម្លៀសជនជាតិរុស្ស៊ីចេញពីតំបន់ហ្គាហ្សាស្ទ្រីប បានចាប់ផ្តើមហើយ ដោយមានអ្នកកាន់លិខិតឆ្លងដែនរុស្ស៊ីជាង ៦០នាក់ បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប។

អាន​បន្ត៖ រុស្ស៉ី ចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ហ្គាហ្សា

រុស្ស៉ីរិះគន់សម្តីរដ្ឋមន្រ្តីអ៉ីស្រាអែល ពាក់ព័ន្ធជម្រើសប្រើអាវុធនុយក្លេអ៊ែរ ក្នុងសង្រ្គាមនៅហ្កាហ្សា

 (មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៉ីបានចេញមុខថ្កោសទោស នូវអ្វីដែលខ្លួនចាត់ទុកជា ការអត្ថាធិប្បាយមិនអាចទទួលយកបានដាច់ខាត ដោយរដ្ឋមន្រ្តីបេតិកភណ្ឌ និងកិច្ចការទីក្រុងហ៊្សេរុយសាឡិមរបស់អ៉ីស្រាអែល គឺលោក Amichay Eliyahu ពាក់ព័ន្ធការប្រើប្រាស់អាវុធនុយក្លេអ៊ែរលើដែនដីប៉ាឡេស្ទីន ហ្កាហ្សា ស្រ្ទីប (Gaza Strip)។

អាន​បន្ត៖ រុស្ស៉ីរិះគន់សម្តីរដ្ឋមន្រ្តីអ៉ីស្រាអែល ពាក់ព័ន្ធជម្រើសប្រើអាវុធនុយក្លេអ៊ែរ...

ចំពោះមុខសម្ពាធពីចិន កោះតៃវ៉ាន់នឹងសង្កត់ធ្ងន់ពីសារសំខាន់នៃសន្តិភាព ក្នុងកិច្ចប្រជុំកំពូល APEC នៅសហរដ្ឋអាមេរិក

 (តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់នឹងសង្កត់ធ្ងន់ពីសារសំខាន់នៃសន្តិភាព ក្នុងតំបន់នៅឯកិច្ចប្រជុំកំពូល APEC នាសប្តាហ៍ក្រោយ។

អាន​បន្ត៖ ចំពោះមុខសម្ពាធពីចិន កោះតៃវ៉ាន់នឹងសង្កត់ធ្ងន់ពីសារសំខាន់នៃសន្តិភាព...

ការប្រយុទ្ធគ្នានៅភាគខាងជើងមីយ៉ាន់ម៉ា បង្ខំឱ្យមនុស្សសរុបជិត៥០,០០០នាក់ រត់ភៀសខ្លួនពីផ្ទះសម្បែង, នេះបើតាម UN

 (ញូវយ៉ក)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះបានឱ្យដឹងថា មនុស្សជិត៥០,០០០នាក់ហើយ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារការប្រយុទ្ធគ្នា នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច បានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំលើ កងកម្លាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពី២សប្តាហ៍មុន។

អាន​បន្ត៖ ការប្រយុទ្ធគ្នានៅភាគខាងជើងមីយ៉ាន់ម៉ា បង្ខំឱ្យមនុស្សសរុបជិត៥០,០០០នាក់...

លោក ពូទីន ជួបមន្រ្តីយោធាកំពូលៗរបស់រុស្ស៉ី ដើម្បីពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែន

 (មូស្គូ)៖ នៅថ្ងៃសុក្រនេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែនជាមួយមន្រ្តីយោធាកំពូលៗ ដែលរួមមានទាំងរដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu និងប្រធានអគ្គសេនានៃកងកម្លាំងប្រដាប់អាវុធ លោកឧត្តមសេនីយ៍ Valery Gerasimov។

អាន​បន្ត៖ លោក ពូទីន ជួបមន្រ្តីយោធាកំពូលៗរបស់រុស្ស៉ី ដើម្បីពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែន

រដ្ឋមន្រ្តីការបរទេសអាមេរិក បង្ហាញក្តីបារម្ភអំពីទំនាក់ទំនងយោធារុស្ស៉ី-កូរ៉េខាងជើង

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក បានចែករំលែកក្តីបារម្ភជាមួយសមភាគីកូរ៉េខាងត្បូង អំពីការកើនឡើងនូវទំនាក់ទំនងយោធារវាងរុស្ស៉ី និងកូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងលំហូរអាវុធ និងជំនួយបច្ចេកទេស។

អាន​បន្ត៖ រដ្ឋមន្រ្តីការបរទេសអាមេរិក...

ប្រទេសមីយ៉ាន់ម៉ា ប្រឈមនឹងការបែកខ្ញែកជាចំណែកៗ ដោយសារជម្លោះនៅតាមព្រំដែន

 ប្រធានាធិបតីក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃរបបសឹកមីយ៉ាន់ម៉ា លោក Myint Swe បានថ្លែងប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ កាលពីថ្ងៃពុធថា ប្រទេសរបស់លោក កំពុងប្រឈមមុខនឹងហានិភ័យ នៃការបែកខ្ញែកជាចំណែកៗ ដោយសារតែការគ្រប់គ្រងមិនមានប្រសិទ្ធភាពលើអំពើហិង្សា ដែលបានផ្ទុះឡើង ថ្មីៗនេះ នៅឯតំបន់ព្រំដែនជាប់ជាមួយចិន។

អាន​បន្ត៖ ប្រទេសមីយ៉ាន់ម៉ា ប្រឈមនឹងការបែកខ្ញែកជាចំណែកៗ ដោយសារជម្លោះនៅតាមព្រំដែន

ចិន ប្រាប់អង់គ្លេស ឲ្យឈប់ប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់

 រដ្ឋាភិបាលចិន បានប្រាប់ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ ឲ្យបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បី «ពង្រឹង» ទំនាក់ទំនងជាមួយតៃវ៉ាន់ បន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងឡុងដ៍ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងតៃវ៉ាន់ និងអង់គ្លេសនាពេលថ្មីៗនេះ។

អាន​បន្ត៖ ចិន ប្រាប់អង់គ្លេស ឲ្យឈប់ប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់