បណ្តាញសង្គម

សហរដ្ឋអាមេរិកគ្រោងកត់ឈ្មោះក្រុមហ៊ូទីយេម៉ែន ចូលក្នុងបញ្ជីក្រុមភេរវករសាជាថ្មី (Video inside)

(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក បានរាយការណ៍កាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកគ្រោងនឹងចាត់ទុក ក្រុមឧទ្ទាមហ៊ូទី (Houthi) នៃប្រទេសយេម៉ែន ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក ជាក្រុមភេរវករសាឡើងវិញ ក្រោយបានលុបឈ្មោះក្រុមនេះ ចេញពីបញ្ជីអង្គការភេរវកម្មរបស់ខ្លួន កាលពីឆ្នាំ២០២១។

អាន​បន្ត៖ សហរដ្ឋអាមេរិកគ្រោងកត់ឈ្មោះក្រុមហ៊ូទីយេម៉ែន ចូលក្នុងបញ្ជីក្រុមភេរវករសាជាថ្មី...

ចិនអះអាងថា គោលជំហរមិនបោះបង់ជម្រើសបង្រួបបង្រួមជាតិដោយប្រើកម្លាំងយោធា គឺមានគោលដៅលើការលូកលាន់ពីបរទេស និងក្រុមចង់បំបែករដ្ឋមួយចំនួនតូចប៉ុណ្ណោះ មិនមែនលើប្រជាជនតៃវ៉ាន់ទេ

 (ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះ បាននិយាយថា គោលជំហររបស់ចិនក្នុងការមិនបោះបង់ចោលនូវជម្រើស នៃការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ គឺមានគោលដៅទៅលើការលូកលាន់ជ្រៀតជ្រែកពីបរទេស និងក្រុមអ្នកមានគំនិតប៉ុនប៉ងចង់បំបែករដ្ឋមួយចំនួនតូច មិនមែនទៅលើប្រជាជនតៃវ៉ាន់ភាគច្រើនឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។

អាន​បន្ត៖ ចិនអះអាងថា គោលជំហរមិនបោះបង់ជម្រើសបង្រួបបង្រួមជាតិដោយប្រើកម្លាំងយោធា...

អារ៉ាប៊ីសាអូឌីតថាអាចរាប់រកអ៉ីសា្រអែលវិញ ប្រសិនបើបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយ

(ដាវ៉ូស, ស្វីស)៖ ព្រះអង្គម្ចាស់ Faisal bin Farhan ដែលជារដ្ឋមន្រ្តីការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា អារ៉ាប៊ីសាអូឌីតនឹងរាប់រកអ៉ីស្រាអែលវិញ ប្រសិនបើកិច្ចព្រមព្រៀងដ៏ធំមួយត្រូវសម្រេចបាន ដែលរួមបញ្ចូលនូវភាពជារដ្ឋសម្រាប់ប៉ាឡេស្ទីន និងការពិភាក្សាប្រកបដោយភាពជាក់លាក់ ខណៈបច្ចុប្បន្នសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសមិនមានសញ្ញាថមថយនៅឡើយ។

អាន​បន្ត៖ អារ៉ាប៊ីសាអូឌីតថាអាចរាប់រកអ៉ីសា្រអែលវិញ ប្រសិនបើបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយ

អាមេរិកមានផែនការបញ្ជូនប្រតិភូក្រៅផ្លូវការទៅកាន់តៃវ៉ាន់ ក្រោយការបោះឆ្នោតរើសមេដឹកនាំថ្មី

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួនមានផែនការបញ្ជូនគណៈប្រតិភូក្រៅផ្លូវការមួយទៅកាន់តៃវ៉ាន់ ក្រោយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅដែនកោះនេះ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែមករា។

អាន​បន្ត៖ អាមេរិកមានផែនការបញ្ជូនប្រតិភូក្រៅផ្លូវការទៅកាន់តៃវ៉ាន់...

កូរ៉េខាងត្បូងគ្រោងផ្តល់ជំនួយ៣លានដុល្លារដល់ជប៉ុន ដើម្បីជួយកិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ ក្រោយរងគ្រោះរញ្ជួយដី

(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា កូរ៉េខាងត្បូងនឹងផ្តល់ជំនួយមនុស្សធម៌ ស្មើនឹងទឹកប្រាក់៣លានដុល្លារ ទៅកាន់ប្រទេសជប៉ុន ដើម្បីគាំទ្រកិច្ចប្រឹងប្រែងជួយសង្រ្គោះ និងស្ថាបនាឡើងវិញនៅឧបទ្វីប Noto នៃខេត្ត Ishikawa ដែលបានទទួលរងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ។

អាន​បន្ត៖ កូរ៉េខាងត្បូងគ្រោងផ្តល់ជំនួយ៣លានដុល្លារដល់ជប៉ុន...

នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne លាលែងចេញពីតំណែង មុនការរុះរើគណៈរដ្ឋមន្ត្រី

 នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ ខណៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron ត្រូវបានគេរំពឹងថានឹងប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រី ក្នុងចេតនាផ្ដល់សន្ទុះថ្មីមួយសម្រាប់អាណត្តិជា ប្រធានាធិបតីរបស់លោក នៅមុនការបោះឆ្នោតសភាអឺរ៉ុប និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅឆ្នាំនេះដែលទីក្រុងប៉ារីសធ្វើជាម្ចាស់ផ្ទះ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne លាលែងចេញពីតំណែង...

គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ វាយប្រហារលើភាគខាងត្បូង ប្រទេសហ្វីលីពីន

 ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ ឆ្នេរភាគខាងត្បូង នៃប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាតនោះទេ។

អាន​បន្ត៖ គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ វាយប្រហារលើភាគខាងត្បូង ប្រទេសហ្វីលីពីន

ចិនបាញ់បង្ហោះផ្កាយរណប បង្កឱ្យមានការប្រកាសអាសន្នតាមទូរស័ព្ទដៃ នៅទូទាំងកោះតៃវ៉ាន់

 កាលពីថ្ងៃអង្គារ ការបាញ់បង្ហោះផ្កាយរណបមួយរបស់ចិន បានបណ្តាលឱ្យអាជ្ញាធរនៅតៃវ៉ាន់ បញ្ជូនសារ ប្រកាស អាសន្នទៅកាន់គ្រប់ទូរស័ព្ទដៃរបស់ប្រជាជននៅទូទាំងដែនកោះនេះ ខណៈវាកើតឡើងនៅតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះ មុនពេលតៃវ៉ាន់ ត្រូវរៀបចំការបោះឆ្នោតរើសមេដឹកនាំ និងសមាជិកសភាអាណត្តិថ្មី។

អាន​បន្ត៖ ចិនបាញ់បង្ហោះផ្កាយរណប បង្កឱ្យមានការប្រកាសអាសន្នតាមទូរស័ព្ទដៃ នៅទូទាំងកោះតៃវ៉ាន់

ឥណ្ឌូណេស៉ីថាត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការជាមួយប្រទេសអាស៊ានដទៃទៀត ក្នុងការសម្រេចឱ្យបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង

(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោកស្រី Retno Marsudi បាននិយាយថា នៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកស្រី ត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការជាមួយប្រទេសអាស៊ានដទៃទៀត ក្រោមគោលដៅសម្រេចឱ្យបាន នូវក្រមប្រតិបត្តិដែលត្រូវបានពន្យារពេលជាយូរមកហើយ សម្រាប់សមុទ្រចិនខាងត្បូង ដែលជាតំបន់សមុទ្រមានបញ្ហាវិវាទ។

អាន​បន្ត៖ ឥណ្ឌូណេស៉ីថាត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការជាមួយប្រទេសអាស៊ានដទៃទៀត...

តួលេខអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅជប៉ុន កើនលើស២០០នាក់ និងជាង១០០នាក់ទៀត នៅបន្តបាត់ខ្លួន

(តូក្យូ)៖ អាជ្ញាធរជប៉ុនបានឱ្យដឹងនៅថ្ងៃអង្គារនេះថា តួលេខអ្នកបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានវាយប្រហារលើភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករានេះ គឺបានបន្តកើនលើស២០០នាក់ហើយ និងជាង១០០នាក់ទៀត នៅបន្តបាត់ខ្លួន។

អាន​បន្ត៖ តួលេខអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅជប៉ុន កើនលើស២០០នាក់ និងជាង១០០នាក់ទៀត...

អាល្លឺម៉ង់ថា ត្រៀមខ្លួនជាស្រេច ដើម្បីលក់យន្តហោះចម្បាំង Eurofighters ឱ្យអារ៉ាប៊ីសាអូឌីត

 រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា អាល្លឺម៉ង់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់យន្តហោះចម្បាំង Eurofighters ឱ្យអារ៉ាប៊ីសាអូឌីត។

អាន​បន្ត៖ អាល្លឺម៉ង់ថា ត្រៀមខ្លួនជាស្រេច ដើម្បីលក់យន្តហោះចម្បាំង Eurofighters...

ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel ប្រកាសលាលែងចេញពីតំណែងមុនអាណត្តិ

 អ្នកនយោបាយសញ្ជាតិបែលហ្ស៉ិក លោក Charles Michel បានប្រកាសថា នឹងលាលែងចេញពីតំណែង ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប មុនពេលផុតអាណតិ្ត ដើម្បីអាចឈរឈ្មោះជាបេក្ខជនម្នាក់ នៅក្នុងការ បោះឆ្នោតរបស់សភាអឺរ៉ុប ដែលគ្រោងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៤។

អាន​បន្ត៖ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel...

កូរ៉េខាងត្បូង គ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា២គ្រឿងទៀត នៅក្នុងឆ្នាំនេះ

ទីភ្នាក់ងារទទួលបន្ទុកការទិញសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃចន្ទថា កូរ៉េខាងត្បូង គ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា ២គ្រឿងទៀតក្នុងឆ្នាំនេះ ដើម្បីបង្កើនសមត្ថភាពឃ្លាំមើល កូរ៉េខាងជើង។

អាន​បន្ត៖ កូរ៉េខាងត្បូង គ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា២គ្រឿងទៀត នៅក្នុងឆ្នាំនេះ

កូរ៉េខាងត្បូងគ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា២គ្រឿងទៀត នៅក្នុងឆ្នាំនេះ

(សេអ៊ូល)៖ ទីភ្នាក់ងារទទួលបន្ទុកការទិញសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃចន្ទនេះថា កូរ៉េខាងត្បូងគ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា ២គ្រឿងទៀតក្នុងឆ្នាំនេះ ដើម្បីបង្កើនសមត្ថភាពឃ្លាំមើលកូរ៉េខាងជើង។

អាន​បន្ត៖ កូរ៉េខាងត្បូងគ្រោងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធា២គ្រឿងទៀត នៅក្នុងឆ្នាំនេះ

រុស្ស៉ីជម្លៀសប្រជាជន៣០០នាក់ចេញពីទីក្រុង Belgorod ដោយសារការវាយប្រហាររបស់អ៊ុយក្រែន

(កៀវ)៖ អភិបាលតំបន់ Belgorod Oblast នៃប្រទេសរុស្ស៉ី បានអះអាងនៅថ្ងៃចន្ទនេះថា អាជ្ញាធរបានជម្លៀស មនុស្សប្រហែល៣០០នាក់ ដែលរស់នៅក្នុងទីក្រុង Belgorod ជាទីក្រុងមួយស្ថិតក្បែរព្រំប្រទល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

អាន​បន្ត៖ រុស្ស៉ីជម្លៀសប្រជាជន៣០០នាក់ចេញពីទីក្រុង Belgorod ដោយសារការវាយប្រហាររបស់អ៊ុយក្រែន

ការបោះឆ្នោតសកលនៅបង់ក្លាដែសចាប់ផ្តើម ដោយគ្មានវត្តមានគណបក្សប្រឆាំង

នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានហៅ គណបក្សប្រឆាំងធំជាងគេ ដែលធ្វើពហិការចំពោះការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ គឺជាអង្គការភេរវកម្ម ហើយបានអះអាងថា លោកស្រីកំពុងព្យាយាមធានាឱ្យប្រទេសបង់ក្លាដែស នៅតែបន្តជាប្រទេសប្រជាធិបតេយ្យ។

អាន​បន្ត៖ ការបោះឆ្នោតសកលនៅបង់ក្លាដែសចាប់ផ្តើម ដោយគ្មានវត្តមានគណបក្សប្រឆាំង

ចិនប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន៥ ជុំវិញការលក់សម្ភារការពារជាតិឱ្យតៃវ៉ាន់

កាលពីថ្ងៃអាទិត្យ ចិន បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង ក្រុមហ៊ុនការពារជាតិអាមេរិកសរុបចំនួន៥ ឆ្លើយតបការចូលរួមពាក់ព័ន្ធរបស់ពួកគេ ក្នុងការលក់សម្ភារការពារជាតិឱ្យកោះតៃវ៉ាន់ ដែលត្រូវប្រទេសចិន ចាត់ទុកជាផ្នែកនៃដែនដីរបស់ខ្លួន។

អាន​បន្ត៖ ចិនប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន៥...

លោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ ផ្លោងសម្ដីដៀមដាមដាក់គ្នា ក្នុងថ្ងៃខួបនៃការវាយប្រហារលើវិមាន Capitol

  ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចោទប្រកាន់លោក ដូណាល់ ត្រាំ ត្រង់ៗថាជាអ្នកញុះញង់ឱ្យ អ្នកគាំទ្ររបស់ខ្លួនវាយប្រហារអុឡុកចូលវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ហើយមានគម្រោងសងសឹកទៅនឹងអ្នកទាំងឡាយណាដែលលោកចាត់ទុកថាជា សត្រូវនយោបាយ។

អាន​បន្ត៖ លោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ ផ្លោងសម្ដីដៀមដាមដាក់គ្នា...

តុលាការកំពូលអាមេរិក នឹងសម្រេចថាតើលោក ត្រាំ អាចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី បាន ឬអត់?

 (វ៉ាស៊ីនតោន)៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី៥ ខែមករានេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានយល់ព្រមថានឹងបើកសវនាការ លើបណ្ដឹងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្ដឹងជំទាស់នឹងសាលក្រមសម្រេចរបស់តុលាការកំពូលប្រចាំរដ្ឋ Colorado ដែល ហាមមិនឱ្យរូបលោកឈរឈ្មោះនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅក្នុងឆ្នាំ២០២៤នេះ។

អាន​បន្ត៖ តុលាការកំពូលអាមេរិក នឹងសម្រេចថាតើលោក ត្រាំ...

អ៊ុយក្រែន អះអាងពីការវាយប្រហារចំគោលដៅយោធារុស្ស៉ី ២កន្លែងនៅតំបន់គ្រីមៀ

 (កៀវ)៖ អ៊ុយក្រែន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កងកម្លាំងទ័ពអាកាសបានវាយប្រហារត្រូវចំប៉ុស្តិ៍យោធារុស្ស៉ី ក្បែរទីក្រុង Sevastopol ដែលខ្លួនកំពុងកាន់កាប់លើទឹកដីអ៊ុយក្រែន នៅចម្ងាយជាង ២០០គីឡូម៉ែត្រពីទីក្រុងកៀវ និងការវាយប្រហារដាច់ដោយឡែកមួយទៀតលើអង្គភាពយោធារុស្ស៉ី នៅឯតំបន់គ្រីមៀ។

អាន​បន្ត៖ អ៊ុយក្រែន អះអាងពីការវាយប្រហារចំគោលដៅយោធារុស្ស៉ី ២កន្លែងនៅតំបន់គ្រីមៀ

របបសឹកមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោស ៩,៦៥២នាក់ ក្រោមហេតុផលមនុស្សធម៌

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលយោធា នឹងដោះលែងអ្នក ទោសចំនួន ៩,៦៥២នាក់ ដោយក្នុងនោះរួមមានជនបរទេសចំនួន ១១៤នាក់ ក្រោមការលើកលែងទោស ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។

អាន​បន្ត៖ របបសឹកមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោស ៩,៦៥២នាក់ ក្រោមហេតុផលមនុស្សធម៌