(បរទេស)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារថា ប្រទេសរបស់លោកនឹងវិនិយោគប្រមាណ ៩.៤ ពាន់ពាន់លានវ៉ុន (ប្រហែល ៦.៩៤ ពាន់លានដុល្លារ) លើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តនៅឆ្នាំ២០២៧ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាតំណែងឈានមុខគេលើពិភពលោកនៅក្នុងវិស័យផលិតបន្ទះឈីបពាក់កណ្តាលសម្រេច (semiconductor) ដ៏ទំនើប។
អានបន្ត៖ កូរ៉េខាងត្បូង គ្រោងវិនិយោគ ៧ពាន់លានដុល្លារនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត្ត AI...
(ប៉េកាំង)៖ ថ្លែងនៅទីក្រុងប៉េកាំងនាថ្ងៃអង្គារនេះ ក្រោយកិច្ចជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថា រុស្ស៉ីនឹងរួមគ្នាជាមួយចិនបន្តកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ខណៈវាគឺជាផ្នែកមួយនៃការបង្កើនទំនាក់ទំនង ឱ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។
អានបន្ត៖ លោក Lavrov ថា រុស្ស៉ី-ចិន នឹងបន្តសហការគ្នាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម...
(មូស្គូ)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៉ីបានរាយការណ៍ នៅថ្ងៃអង្គារនេះថា គ្រោះទឺកជំនន់កំពុងគំរាមកំំហែងតំបន់ Kurgan ភាគខាងត្បូងប្រទេសរុស្ស៉ី ដោយធ្វើឱ្យអាយុជីវិតមនុស្ស ជាង១៩,០០០នាក់នៅទីនោះ ស្ថិតក្រោមហានិភ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។
(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បាននិយាយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា អ៉ីស្រាអែលត្រៀមខ្លួនរួចរាល់ហើយ ដើម្បី ដោះស្រាយរាល់សេណារីយ៉ូទាំងអស់ ករណីមានហេតុការណ៍ណាមួយកើតឡើង បន្ទាប់ពីអ៉ីរ៉ង់គំរាមសងសឹកទៅនឹងការស្លាប់នៃក្រុមឧត្តមសេនីយ៍របស់ខ្លួន ក្នុងការវាយប្រហារ ថ្ងៃទី១ ខែមេសា។
អានបន្ត៖ អ៉ីស្រាអែល ត្រៀមខ្លួនដោះស្រាយជាមួយអ៉ីរ៉ង់ នៅគ្រប់សេណារីយ៉ូទាំងអស់ (Video inside)
(ហ៊្សេរុយសាឡិម)៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងហ៊្សេរុយសាឡិម នៃប្រទេសអ៉ីសា្រអែល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីទាមទារឱ្យមាន ការដោះលែងចំណាប់ខ្មាំងប្រហែល ១៣០នាក់ ដែលកំពុងជាប់ក្នុងតំបន់ហ្កាហ្សានៅឡើយ បន្ទាប់ពី៦ខែមកហើយនៃសង្គ្រាមអ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាស។
អានបន្ត៖ ប្រជាជនអ៉ីស្រាអែល រាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ាទាមទារឱ្យដោះលែងចំណាប់ខ្មាំង...
(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បាននិយាយថា ឥឡូវគឺជាពេលវេលាល្អមួយ ដើម្បីបើកកិច្ចពិភាក្សាជាមួយប្រទេសមីយ៉ាន់ម៉ា ខណៈរបបដឹកនាំយោធា ដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១ នាពេលនេះ កំពុងចុះទន់ខ្សោយ។
អានបន្ត៖ នាយករដ្ឋមន្រ្តីថៃ៖ ឥឡូវនេះរបបសឹកមីយ៉ាន់ម៉ាកំពុងចុះទន់ខ្សោយ...
(កៀវ)៖ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃចន្ទនេះថា រុស្ស៉ីបានធ្វើការវាយប្រហារដោយយន្តហោះដ្រូនច្រើនជាង ២០គ្រឿងមកលើអ៊ុយក្រែន បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ Zhytomyr នៅភាគកណ្តាល និងបំផ្លាញកន្លែងដឹកជញ្ជូននៅឯភាគខាងត្បូងប្រទេស។
អានបន្ត៖ អ៊ុយក្រែនថា រុស្ស៉ីបើកការវាយប្រហារដោយយន្តហោះដ្រូន ២៤គ្រឿង...
(ហ្សាការតា)៖ មន្ត្រីក្រសួងពាណិជ្ជកម្មជាន់ខ្ពស់មួយរូបបានឱ្យដឹងនៅថ្ងៃសុក្រថា ឥណ្ឌូណេស៊ីកំពុងវាយតម្លៃបទប្បញ្ញត្តិនានាដែលបង្កើតឡើងដើម្បីទប់ស្កាត់ការនាំចូលផលិតផលជាង ៣ ០០០មុខ បន្ទាប់ពីមានការព្រួយបារម្ភថា ច្បាប់ទាំងនេះអាចរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកនិងរំខានដល់ការនាំចេញ។
អានបន្ត៖ ឥណ្ឌូណេស៊ីពិនិត្យមើលច្បាប់នាំចូលឡើងវិញបន្ទាប់ពីមានការត្អូញត្អែរពីក្រុមហ៊ុនអាជីវក...
រដ្ឋមន្រ្តីការបរទេសស្រីលង្កា បាននិយាយថា ស្រីលង្កាមិនឃើញមានភាពចាំបាច់ដើម្បីបើកកិច្ចចរចា ជុំវិញ បញ្ហាដ៏ចម្រូងចម្រាសមួយលើកោះ ដែលឥណ្ឌាប្រគល់មកឱ្យខ្លួនកាលពី ៥០ឆ្នាំមុននោះទេ។
អានបន្ត៖ ស្រីលង្កាថា មិនឃើញមានភាពចាំបាច់ត្រូវពិភាក្សាជាមួយឥណ្ឌា...
(កៀវ)៖ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb កាលពីថ្ងៃពុធសប្តាហ៍នេះ បានចុះកិច្ចព្រមព្រៀងសន្តិសុខមានអាយុកាល ១០ឆ្នាំជាមួយ អ៊ុយក្រែន នៅក្នុងទីក្រុងកៀវ ជាទីដែលលោកប្រធានាធិបតី ហ្សេលេនស្គី លើកឡើងថា រុស្ស៉ីមានផែនការកែនទ័ពបន្ថែមចំនួន ៣០០,០០០នាក់ សម្រាប់ សង្រ្គាមរបស់ខ្លួននៅខែមិថុនាខាងមុខ។
អានបន្ត៖ ហ្វាំងឡង់-អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងសន្តិសុខ ខណៈលោក ហ្សេលេនស្គី...
(ឡុងដ៍)៖ លោកនាយករដ្ឋមន្រ្តីអង់គ្លេស Rishi Sunak កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង ជុំវិញការទាមទារឱ្យបញ្ឈប់ការលក់អាវុធឱ្យអ៉ីស្រាអែល បន្ទាប់ពីបុគ្គលិកផ្តល់ជំនួយ ៧នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ដោយក្នុងនោះមានជនជាតិអង់គ្លេស ៣នាក់។
អានបន្ត៖ អង់គ្លេស ប្រឈមមុខនឹងសម្ពាធទាមទារឱ្យបញ្ឈប់ការលក់អាវុធឱ្យអ៉ីស្រាអែល...
(ហ្សឺណែវ)៖ ប្រមុខនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ការបំផ្លិចបំផ្លាញមន្ទីរពេទ្យ Al Shifa ក្នុងតំបន់ Gaza អាចមានន័យថា ដំណើរការជម្លៀសផ្នែកវេជ្ជសាស្រ្តត្រូវធ្វើឡើងបន្ថែមទៀត។
អានបន្ត៖ ប្រមុខ WHO៖ អ្នកជំងឺជាច្រើនក្នុងមន្ទីរពេទ្យ Al Shifa នៅតំបន់ហ្គាហ្សា...
(មូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Alexander Grushko បាននិយាយក្នុងបទសម្ភាសមួយ ដែលចេញផ្សាយនាថ្ងៃព្រហស្បតិ៍នេះថា ទំនាក់ទំនងរុស្ស៉ី-ណាតូ (NATO) កំពុងបន្តធ្លាក់ដុនដាបខ្លាំង ប៉ុន្តែទីក្រុងមូស្គូមិនមានចេតនា ធ្វើសង្រ្គាមជាមួយសមាជិកណាមួយ នៃបក្សសម្ព័ន្ធយោធាលោកខាងលិចនេះឡើយ។
អានបន្ត៖ រុស្ស៉ីថាទំនាក់ទំនងជាមួយ NATO ធ្លាក់ដុនដាបដល់កម្រិតសូន្យ...
(ណៃពិដោ)៖ អង្គការ UNICEF របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ចំនួនជនស៉ីវិលរួមមានទាំងកុមារ ដែលបានបាត់បង់ជីវិតនិងរងរបួស ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងក្នុងអត្រាជិត៣ដង កាលពីឆ្នាំ២០២៣ គឺដល់ចំនួន១,០៥២នាក់ ស្របពេលដែលប្រទេសអាស៊ានមួយនេះ កំពុងហែកហួរដោយសារការប្រយុទ្ធគ្នារវាងរបបដឹកនាំយោធា ហើយនិងក្រុមចលនាតស៊ូ។
អានបន្ត៖ របាយការណ៍ UN៖ ចំនួនមនុស្សស្លាប់និងរបួស ដោយសារគ្រាប់មីននៅមីយ៉ាន់ម៉ា...
(តូក្យូ)៖ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី លោក Prabowo Subianto នៅថ្ងៃពុធ ទី៣ ខែមេសានេះបានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថា លោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅជាមួយជប៉ុន តែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាលោកចង់បានទំនាក់ទំនងជិតស្និទ្ធជាមួយចិន។
អានបន្ត៖ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី សន្យាពង្រឹងទំនាក់ទំនងជាមួយជប៉ុន...
(ម៉ានីល)៖ ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីហ្វីលីពីន បានលុបចោលការប្រកាសអាសន្នពីរលកស៊ូណាមិ នៅភាគខាងជើងនៃប្រទេសវិញហើយ បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិតធ្ងន់មួយវាយប្រហារកោះតៃវ៉ាន់ នៅព្រឹកថ្ងៃពុធ ទី៣ ខែមេសានេះ ខណៈជប៉ុនបានលុបចោលការណែនាំពាក់ព័ន្ធនឹងការប្រកាសអាសន្ននេះដែរ។
អានបន្ត៖ ហ្វីលីពីន និងជប៉ុន លុបចោលការប្រកាសអាសន្នពីរលកស៊ូណាមិ...
(តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយនាថ្ងៃពុធនេះ បានកើនដល់៧នាក់ ខណៈតួលេខអ្នកដែលរងរបួស ក៏បានកើនផងដែរ គឺដល់ចំនួន៧៣៦នាក់។
អានបន្ត៖ មនុស្សស្លាប់កើនដល់៧នាក់ និងរបួសជាង៧៣០នាក់ ក្នុងគ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់
(ប៉ារីស)៖ ក្រុមហ៊ុនផលិតនាវារបស់រដ្ឋាភិបាលបារាំង Naval Group បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនទើបតែបានចុះកិច្ចព្រមព្រៀងមួយ ជាមួយកងទ័ពជើងទឹកនៃប្រទេសឥណ្ឌូណេស៉ី ស្តីពីការទិញ-លក់នាវាមុជទឹក Scorpene ចំនួន២គ្រឿង ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់តម្លៃនៃកិច្ចព្រមព្រៀងនោះឡើយ។
អានបន្ត៖ ឥណ្ឌូណេស៉ី ចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹក២គ្រឿង ពីក្រុមហ៊ុនបារាំង
(ព្រុចសែល)៖ ក្រុមរដ្ឋមន្រ្តីការបរទេស NATO ត្រូវជួបគ្នានាថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីមធ្យោបាយស្វែងរកយន្តការរឹងមាំយូរអង្វែងមួយ សម្រាប់ការគាំទ្រផ្នែកយោធា ដល់អ៊ុយក្រែន ដោយក្នុងនោះរួមមានទាំងសំណើផ្តល់មូលធិនិសរុបចំនួន ១០០ពាន់លានអឺរ៉ូ ឬស្មើនឹង១០៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ ហើយនិងផែនការមួយ ដែលត្រូវបានមើលឃើញថា ជាវិធីដើម្បីការពារកុំឱ្យលោក ដូណាល់ ត្រាំ អាចកាត់បន្ថយការផ្តល់ជំនួយដល់អ៊ុយក្រែន ប្រសិនបើលោកត្រឡប់មកក្លាយជា ប្រធានាធិបតីអាមេរិក ម្តងទៀត។
អានបន្ត៖ ក្រុមរដ្ឋមន្រ្តីការបរទេស NATO នឹងពិចារណាលើផែនការផ្តល់ជំនួយយោធាសរុប...
(មូស្គូ)៖ រុស្ស៉ី បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថាមានរឿងសំខាន់មួយត្រូវពិភាក្សា ជាមួយមេដឹកនាំក្រុមតាលីបង់ ដែលកំពុងគ្រប់គ្រងអាហ្វហ្កានីស្ថាន ហើយ កំពុងធ្វើការដើម្បីដកឈ្មោះក្រុមនេះចេញពីបញ្ជីអង្គការភេរវកររបស់ខ្លួន។
អានបន្ត៖ រុស្ស៉ី ថាកំពុងធ្វើការដើម្បីដកឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ
(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រជាជនអ៊ុយក្រែន អាចចាប់ផ្តើមប្តឹងទាមទារសំណង ការខូចខាត ដែលពួកគេទទួលរងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី តាមកម្មវិធីបង្កើតថ្មីមួយ ដែលចុះនៅក្នុងទីក្រុងឡាអេ នៃប្រទេសហូឡង់។
អានបន្ត៖ អ៊ុយក្រែន ប្រាប់ពលរដ្ឋរងគ្រោះ អាចចុះឈ្មោះទាមទារសំណងការខូចខាតទ្រព្យសម្បត្តិ...