បណ្តាញសង្គម

ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៥,៥០០ នាក់ វិលត្រឡប់ពីប្រទេសប៉ាគីស្ថាន ទៅប្រទេសកំណើតវិញ

 សេចក្តីថ្លែងការណ៍របស់ក្រសួងជនភៀសខ្លួន និងកិច្ចការធ្វើមាតុភូមិនិវត្តន៍របស់ប្រទេសអាហ្វហ្គានីស្ថាន បានឱ្យដឹងកាលពីថ្ងៃអង្គារថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៥,៥០០ នាក់ បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

ជនភៀសខ្លួនសរុបចំនួន ៥,៦៤០ នាក់ បានវិលត្រឡប់ពីប្រទេសប៉ាគីស្ថានតាមច្រក Torkham និង Spin Boldak ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ហើយពួកគេ ទាំងនោះ បានទទួលជំនួយដែលចាំបាច់។ លើសពីនេះ ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៣,០០០ នាក់ ក៏បានវិលត្រឡប់ពីប្រទេសអ៊ីរ៉ង់ផងដែរ។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍ មានជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ២.៥ លាននាក់រស់នៅក្នុងប្រទេសប៉ាគីស្ថាន ហើយចំនួនប្រហាក់ប្រហែលគ្នានេះ ក៏មាននៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។

ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៤០០,០០០ នាក់ បានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ក្នុងរយៈពេល ២ ខែចុងក្រោយនេះ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ។