ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប និងនាយផ្នែក សង្កាត់រដ្ឋបាលជលផលចុងឃ្នៀស ចុះពិនិត្យ និងទស្សនាសមាគម សហគមន៍ធម្មជាតិពារាំង ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប។

អាន​បន្ត៖ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...

ចុះស្ទង់ទិន្នផល និងប្រមូលផលជាកស្តែងដំណាំពោតក្រហម

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ +លោក សេង សីសាក់ ប្រធានការិយាល័យផែនការ គណនេយ្យ +លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម +លោក ចិន ចន្ថា អនុប្រធានការិយាល័យផែនការគណនេយ្យ +កញ្ញា នី ស្រីលីស មន្ត្រីការិយាល័យផែនការ គណនេយ្យ +លោក រិទ្ធ រ៉ា មន្រ្តីការិយាល័យផែនការ គណនេយ្យ ចុះអង្កេតវាស់ស្ទង់ទិន្នផលដំណាំពោតក្រហមនមូលដ្ឋានឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ។

ដោយមានកសិករចូលរួមសហការចំនួន ៥រូប ដែលទទួលបានលទ្ធផលដូចខាងក្រោម៖ +ពូជពោតក្រហម ពូជ 935 -សំណាកទី១ ទំហំ ៥មx៥ម ទម្ងន់ពោតសើម ១២,៥០គ.ក្រ -សំណាកទី២ ទំហំ ៥មx៥ម ទម្ងន់ពោតសើម ១៤,៥០គ.ក្រ -សំណាកទី៣ ទំហំ ៥មx៥ម ទម្ងន់ពោតសើម២៦,៥០គ.ក្រ -ទិន្នផលមធ្យមពោតសើម (គ្រាប់) បាន ៧ ១២០គ.ក្រ/ហត ***ក្រោយកាត់ចេញកម្រិតស្ទង់ទិន្នផល និងប្រមូលផលជាកស្តែងលំអៀង ១៥% ពោតសើម (គ្រាប់)ទទួលបានទិន្នផល ៦ ៥២០គ.ក្រ/ហត។

ដកស្រង់ពី៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ

ការសិក្សាថ្លៃដើមផលិតកម្មដំណាំបន្លែ

នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារស្ថិតិ នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម បានធ្វើការចុះសិក្សាថ្លៃដើមផលិតកម្មដំណាំបន្លែនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្រុកថ្មគោល និងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

អាន​បន្ត៖ ការសិក្សាថ្លៃដើមផលិតកម្មដំណាំបន្លែ

ពិព័រណ៍កសិអេកូឡូស៊ី៖ ការរួមចំណែកមួយឆ្ពោះទៅកាន់ទស្សនវិស័យកសិកម្មសរីរាង្គខេត្តព្រះវិហារ

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (ASSET Project) បាននរៀបចំ “ពិព័រណ៍កសិអេកូឡូស៊ីខេត្តព្រះវិហារ” ក្រោមអធិបតីភាពឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមតំណាងនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ គម្រោង ASSET អង្គការ CIRAD សហភាពសហគមន៍កសិកម្ម អង្គការដៃគូពាក់ព័ន្ធ វិស័យឯកជន និងកសិករសរុបប្រមាណ២០០ នាក់ (ស្រ្តី ៩៨នាក់)។

អាន​បន្ត៖ ពិព័រណ៍កសិអេកូឡូស៊ី៖...

ពិនិត្យតាមដាន និងអង្កេតវាស់ស្ទង់ទិន្នផលលើចម្ការបង្ហាញផលិតកម្មពូជដំណាំដំឡូងមីពូជ ៨១

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ -លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាមន្ត្រីក្សេត្រសាស្ត្រ -លោក ហ៊ន់ រី អនុប្រធានការិយាល័យកសិឧស្សាហកម្ម និងជាមន្ត្រីកសិឧស្សាហកម្ម បានចុះពិនិត្យតាមដាន និងអង្កេតវាស់ស្ទង់ទិន្នផលលើចម្ការបង្ហាញផលិតកម្មពូជដំណាំដំឡូងមីពូជ ៨១ ១.កសិករ សេង ថុល នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អនុវត្តបង្ហាញលើផ្ទៃដី ១ហិកតា។

អាន​បន្ត៖ ពិនិត្យតាមដាន...