(កៀវ)៖ អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយថាកងកម្លាំងអ៊ុយក្រែនបានដកថយចេញពីភូមិចំនួន៣ ស្ថិតនៅក្នុងតំបន់ ភាគខាងកើតនៃប្រទេសជាទីដែលកងទ័ពរុស្ស៉ីកំពុងបង្កើនការវាយលុក។
អានបន្ត៖ កងទ័ពអ៊ុយក្រែន ដកថយចេញពីភូមិចំនួន៣ ក្នុងតំបន់ភាគខាងកើត ខណៈលោក ហ្សេលេនស្គី...
(បាងកក)៖ រដ្ឋាភិបាលថៃ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា បានប្រកាសថា រដ្ឋមន្ត្រីការបរទេស លោក Parnpree Bahiddha-Nukara បានលាលែងពីតំណែង បន្ទាប់ពីរបូតតំណែងឧបនាយករដ្ឋមន្ត្រីនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី ចំពេលដែលប្រទេសអាស៊ានមួយនេះព្យាយាមដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។
អានបន្ត៖ រដ្ឋមន្រ្តីការបរទេសថៃ លាលែងពីតំណែង ក្រោយការរុះរើគណៈរដ្ឋមន្រ្តី
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល និងហ្ស៊កដានី ក្នុងដំណើរទស្សនកិច្ចមួយនៅមជ្ឈិមបូព៌ា រហូតដល់ថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានាធិបតី ចូ បៃដិន និងនាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។
អានបន្ត៖ ប្រមុខការទូតអាមេរិក លោក Blinken នឹងធ្វើដំណើរទៅកាន់អ៉ីស្រាអែល និងហ្ស៊កដានី...
(ហ្គាហ្សា)៖ ក្រុមគ្រូពេទ្យក្នុងតំបន់ហ្កាហ្សា បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល ត្រូវចំផ្ទះ ៣ខ្នងនៅក្នុងទីក្រុង Rafah ភាគខាងត្បូង តំបន់ហ្កាហ្សា បានបណ្តាលឱ្យមនុស្ស ១៣នាក់ស្លាប់ និងរងរបួសជាច្រើននាក់។
អានបន្ត៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើទីក្រុង Rafah...
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអង្គារថា លោកបានស្នើសុំឱ្យធនាគារធំជាងគេទាំងបួន របស់ប្រទេសថៃ កាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងសេដ្ឋកិច្ច។
អានបន្ត៖ នាយករដ្ឋមន្ត្រីថៃស្នើឱ្យធនាគារធំៗ ទម្លាក់អត្រាការប្រាក់...
(គូឡាឡាំពួ)៖ អាជ្ញាធរនៅប្រទេសម៉ាឡេស៉ី បានឱ្យដឹងថា ក្នុងថ្ងៃអង្គារនេះ ឧទ្ធម្ភាគចក្រយោធា២គ្រឿង បានបុកគ្នាលើអាកាសហើយធ្លាក់ អំឡុងពេលធ្វើការហោះហើរហាត់សមមួយ ជាហេតុបណ្តាលឱ្យមនុស្សទាំង១០នាក់ ដែលជិះនៅលើនោះបាត់បង់ជីវិត។
អានបន្ត៖ ឧទ្ធម្ភាគចក្រយោធា២គ្រឿង ហោះប៉ះគ្នាលើអាកាសនៅប្រទេសម៉ាឡេស៉ី សម្លាប់មនុស្ស១០នាក់
(ហាណូយ)៖ លោក Tran Qui Thanh ប្រធានគណៈប្រឹក្សាភិបាល នៃក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំរបស់ប្រទេសវៀតណាម Tan Hiep Phat ហើយនិងកូនស្រី២នាក់ របស់លោក បានបង្ហាញខ្លួននៅសវនាការនាថ្ងៃអង្គារនេះ សម្រាប់ដំណើរការចាប់ផ្តើមជំនុំជម្រះក្តី ពាក់ព័ន្ធទៅនឹងរឿងឆបោកយកទ្រព្យសម្បត្តិអ្នកដទៃ តាមរយៈការរំលោភលើ សេចក្តីជឿទុកចិត្ត។
អានបន្ត៖ វៀតណាមបើកសវនាការរឿងក្តីសេដ្ឋីក្រុមហ៊ុនភេសជ្ជៈម្នាក់...
ការិយាល័យការបរទេស បានឱ្យដឹងថា ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានទៅដល់ទីក្រុង អ៉ីស្លាម៉ាបាដ កាលពីថ្ងៃចន្ទ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ចំពេលស្ថានការណ៍សន្តិសុខនៅរដ្ឋធានី របស់ប៉ាគីស្ថានមួយនេះ កាន់តែតឹងតែង។
អានបន្ត៖ ប្រធានាធិបតីអ៉ីរ៉ង់ ទៅដល់ប៉ាគីស្ថានសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ...
យោធាកូរ៉េខាងត្បូង និងក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា កាលពីថ្ងៃចន្ទ កូរ៉េខាងជើង បានបាញ់ មីស៉ីលមួយគ្រាប់ ឆ្ពោះទៅកាន់ផ្ទៃសមុទ្រនៅភាគខាងកើតឆ្នេររបស់ខ្លួន។
អានបន្ត៖ កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគ ចូលសមុទ្រនៅភាគខាងកើត
(Reuters)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើមន្ត្រីសន្តិសុខអ៉ីរ៉ាក់ ២នាក់ នៅថ្ងៃចន្ទ ទី២២ ខែមេសានេះបានរាយការណ៍ថាយ៉ាងហោចមាន រ៉ុក្កែត ៥គ្រាប់ត្រូវបានបាញ់ចេញពីទីក្រុង Zummar របស់ប្រទេសអ៉ីរ៉ាក់ សំដៅទៅរកមូលដ្ឋានយោធាអាមេរិកមួយស្ថិតនៅភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។
អានបន្ត៖ រ៉ុក្កែត ៥គ្រាប់ ត្រូវបានបាញ់ចេញពីអ៉ីរ៉ាក់ សំដៅទៅកាន់មូលដ្ឋានទ័ពអាមេរិក...
កាលពីថ្ងៃអាទិត្យ កងទ័ពជើងទឹកចិន បានចាប់ផ្តើមបើកសន្និសីទ ដែលប្រារព្ធឡើងជារៀងរាល់២ឆ្នាំម្តង ជាមួយក្រុមមន្រ្តីយោធាជើងទឹកមកពីបរទេស នៅឯទីក្រុងកំពង់ផែ Qingdao ចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង។
អានបន្ត៖ ចិនធ្វើជាម្ចាស់ផ្ទះសន្និសីទកងទ័ពជើងទឹកប៉ាស៉ីហ្វិកខាងលិច...
មន្រ្តីជប៉ុនបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ មនុស្សម្នាក់បានបាត់បង់ជីវិត និង៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធាជប៉ុន ចំនួន២គ្រឿង។
អានបន្ត៖ មនុស្សម្នាក់ស្លាប់ និង៧នាក់បាត់ខ្លួន ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា...
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ សភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកាជំនួយដ៏ធំ សម្បើមមួយ សម្រាប់អ៊ុយក្រែន អ៉ីស្រាអែល ព្រមទាំងតៃវ៉ាន់។
អានបន្ត៖ សភាតំណាងរាស្រ្តអាមេរិក អនុម័តកញ្ចប់ថវិកាជំនួយសរុបជិត១០០ពាន់លានដុល្លារ...
(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី២២ ខែមេសានេះបានរាយការណ៍ថាមនុស្ស១១នាក់បានបាត់ខ្លួន បន្ទាប់ពីព្យុះដ៏ខ្លាំងមួយបានវាយប្រហារលើភាគខាងត្បូង នៃប្រទេស ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
អានបន្ត៖ មនុស្ស ១១នាក់បាត់ខ្លួន រាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួន...
(បរទេស)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារថា ប្រទេសរបស់លោកនឹងវិនិយោគប្រមាណ ៩.៤ ពាន់ពាន់លានវ៉ុន (ប្រហែល ៦.៩៤ ពាន់លានដុល្លារ) លើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តនៅឆ្នាំ២០២៧ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាតំណែងឈានមុខគេលើពិភពលោកនៅក្នុងវិស័យផលិតបន្ទះឈីបពាក់កណ្តាលសម្រេច (semiconductor) ដ៏ទំនើប។
អានបន្ត៖ កូរ៉េខាងត្បូង គ្រោងវិនិយោគ ៧ពាន់លានដុល្លារនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត្ត AI...
(ប៉េកាំង)៖ ថ្លែងនៅទីក្រុងប៉េកាំងនាថ្ងៃអង្គារនេះ ក្រោយកិច្ចជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថា រុស្ស៉ីនឹងរួមគ្នាជាមួយចិនបន្តកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ខណៈវាគឺជាផ្នែកមួយនៃការបង្កើនទំនាក់ទំនង ឱ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។
អានបន្ត៖ លោក Lavrov ថា រុស្ស៉ី-ចិន នឹងបន្តសហការគ្នាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម...
(មូស្គូ)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៉ីបានរាយការណ៍ នៅថ្ងៃអង្គារនេះថា គ្រោះទឺកជំនន់កំពុងគំរាមកំំហែងតំបន់ Kurgan ភាគខាងត្បូងប្រទេសរុស្ស៉ី ដោយធ្វើឱ្យអាយុជីវិតមនុស្ស ជាង១៩,០០០នាក់នៅទីនោះ ស្ថិតក្រោមហានិភ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។
(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បាននិយាយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា អ៉ីស្រាអែលត្រៀមខ្លួនរួចរាល់ហើយ ដើម្បី ដោះស្រាយរាល់សេណារីយ៉ូទាំងអស់ ករណីមានហេតុការណ៍ណាមួយកើតឡើង បន្ទាប់ពីអ៉ីរ៉ង់គំរាមសងសឹកទៅនឹងការស្លាប់នៃក្រុមឧត្តមសេនីយ៍របស់ខ្លួន ក្នុងការវាយប្រហារ ថ្ងៃទី១ ខែមេសា។
អានបន្ត៖ អ៉ីស្រាអែល ត្រៀមខ្លួនដោះស្រាយជាមួយអ៉ីរ៉ង់ នៅគ្រប់សេណារីយ៉ូទាំងអស់ (Video inside)
(ហ៊្សេរុយសាឡិម)៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងហ៊្សេរុយសាឡិម នៃប្រទេសអ៉ីសា្រអែល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីទាមទារឱ្យមាន ការដោះលែងចំណាប់ខ្មាំងប្រហែល ១៣០នាក់ ដែលកំពុងជាប់ក្នុងតំបន់ហ្កាហ្សានៅឡើយ បន្ទាប់ពី៦ខែមកហើយនៃសង្គ្រាមអ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាស។
អានបន្ត៖ ប្រជាជនអ៉ីស្រាអែល រាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ាទាមទារឱ្យដោះលែងចំណាប់ខ្មាំង...
(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បាននិយាយថា ឥឡូវគឺជាពេលវេលាល្អមួយ ដើម្បីបើកកិច្ចពិភាក្សាជាមួយប្រទេសមីយ៉ាន់ម៉ា ខណៈរបបដឹកនាំយោធា ដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១ នាពេលនេះ កំពុងចុះទន់ខ្សោយ។
អានបន្ត៖ នាយករដ្ឋមន្រ្តីថៃ៖ ឥឡូវនេះរបបសឹកមីយ៉ាន់ម៉ាកំពុងចុះទន់ខ្សោយ...
(កៀវ)៖ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃចន្ទនេះថា រុស្ស៉ីបានធ្វើការវាយប្រហារដោយយន្តហោះដ្រូនច្រើនជាង ២០គ្រឿងមកលើអ៊ុយក្រែន បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ Zhytomyr នៅភាគកណ្តាល និងបំផ្លាញកន្លែងដឹកជញ្ជូននៅឯភាគខាងត្បូងប្រទេស។
អានបន្ត៖ អ៊ុយក្រែនថា រុស្ស៉ីបើកការវាយប្រហារដោយយន្តហោះដ្រូន ២៤គ្រឿង...