បណ្តាញសង្គម

គណៈប្រតិភូខេត្តតៃនិញ និងខេត្តប៊ិញភឿក ប្រទេសវៀតណាម អញ្ជើញចូលជូបសំដែងការគួរសូម ជាមួយថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងចូលរួមអបអរសាទ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំវក គ.ស ២០១៦ ។

គណៈប្រតិភូខេត្តតៃនិញ និងខេត្តប៊ិញភឿក ប្រទេសវៀតណាម អញ្ជើញចូលជូបសំដែងការគួរសូម ជាមួយថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងចូលរួមអបអរសាទ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំវក គ.ស ២០១៦ ។

អាន​បន្ត៖ គណៈប្រតិភូខេត្តតៃនិញ និងខេត្តប៊ិញភឿក ប្រទេសវៀតណាម អញ្ជើញចូលជូបសំដែងការគួរសូម...

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធនិងលោកជំទាវ អញ្ជើញចុះសំណោះសំណាលជាមួយកុមារពិការភ្នែក កុមារគថ្លង់ កុមារកំព្រា នៃអង្គការគ្រួសារថ្មី និងមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម

“ក្មួយៗដែល ជាកុមារ កំព្រាគថ្លង់ ទោះបីជា ក្មួយៗ ពិការរូបរាង កាយមែនពិត តែដួងចិត្ត ក្មួយៗមិន បានពិការទេ ក្មួយៗក្រលេក ទៅមើល ថ្នាក់ដឹកនាំ ក៍ដូចជា ឧកញ៉ា ឯកឧត្តម ជាច្រើន គឺសុទ្ធតែ ចេញពី កុមារកំព្រា ដូចនេះ ក្មួយៗត្រូវ ខិតខំប្រឹង ប្រែងរៀនសូត្រ ក្រេបយក ចំណេះវិជ្ជា ដើម្បីអនាគត របស់ខ្លួនផ្ទាល់ អោយសាកសម ជាទំពាំងស្នង ឬស្សី ជាសសរទ្រូង ប្រទេសជាតិ” នេះជាប្រសាសន៍ ដ៍មាន អត្ថន័យរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ក្នុងឳកាស ឯកឧត្តម និងលោកជំទាវ អញ្ជើញ ចុះសំណោះ សំណាលជាមួយ កុមារពិការ ភ្នែក កុមារគថ្លង់ កុមារកំព្រា លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃអង្គការ គ្រួសារថ្មី និងមណ្ឌល កុមារកំព្រា ខេត្តកំពង់ចាម នៅសាលា កុមារពិការ ភ្នែក ឬកុមារគ ថ្លង់កំពង់ចាម នៃអង្គការ គ្រួសារថ្មី នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ ។ ស្ថិតនៅក្នុង ឳកាសដ៍មាន អត្ថន័យនោះដែរ ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ លោក ស ស៊ីណា និងលោកស្រី ព្រមទាំង ប្រធានមន្ទីរ ព័ត៌មានខេត្ត កំពង់ចាម និងស្ទឹងត្រែង តំណាង មន្ត្រីក្រោម ឳវាទទាំងអស់  បានអញ្ជើញ ជូនពរឯកឧត្តម រដ្ឋមន្ត្រី និងលោកជំទាវ នាឳកាស ពិធីបុណ្យ ចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំវក ឆ្នាំ២០១៦នេះ ៕

មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦

ត្បូងឃ្មុំ ៖នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ មន្ទីរបរិស្ថាន ខេត្តត្បូងឃ្មុំ បានរៀបចំសន្និបាត បូកសរុប លទ្ធផល ការងារឆ្នាំ ២០១៥ និងលើកទិស ដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលរង នៃគណៈអភិបាល ខេត្តត្បូឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ៕

អាន​បន្ត៖ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥...

ឯកឧត្តម ជា សុផារ៉ា អញ្ជើញសម្ពោធកុដិថ្មី១ខ្នង នៅវត្តគូសាលា ហៅវត្តខ្នា ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

សម្ភោធសមិទ្ធិផលថ្មីក្នុងទឹដីឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្ថិតក្នុងបរិវេណវត្តគូសាលា (ខ្នារ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯឧ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រឹកថ្ងៃទី ២៨ មីនា ២០១៦ ៕

ខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងប្រកាសតែងតាំងសមាសភាព នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅសាលា ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ច ប្រជុំស្តីពីការពង្រឹង វិធានការប្រយុទ្ធប្រឆាំង គ្រឿងញៀន និងប្រកាសតែងតាំង សមាសភាព នៃគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន ខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ខេត្តត្បូងឃ្មុំ...

ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ប្រមាណជិត៥០នាក់ នាំគ្នាបរិច្ចាគឈាម ក្រោមប្រធានបទ «អ្នកផ្ដល់ឈាម គឺជាំអ្នកជួយសង្គ្រោះជីវិត»

ត្បូងឃ្មុំ ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នេះនៅសាលប្រជុំ មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ក្រុមសហភាព សហព័ន្ធយុវជន កម្ពុជា ខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក ម៉ៅ ឌុង ប្រធានសហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្តត្បូងឃ្មុំ ប្រមាណជិត ៥០នាក់ បាននាំគ្នា បរិច្ចាគឈាម ដោយស្មគ្រ័ចិត្ត ក្រោមប្រធានបទ « អ្នកផ្ដល់ឈាម គឺជាអ្នកជួយ សង្គ្រោះជីវិត »  ។

អាន​បន្ត៖ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ប្រមាណជិត៥០នាក់...

ចាប់កូនអាយុ ២ខែ បោកទៅលើដីស្លាប់ ដោយសារប្រចណ្ឌប្រពន្ធ ថាមានសាហាយ

ត្បូងឃ្មុំ៖ បុរសម្នាក់ បានលើក កូនប្រុសបង្កើត របស់ខ្លួនអាយុ ២ខែ ពីក្នុងអង្រឹង ហើយបោក ទៅលើដី បណ្តាលឲ្យ ស្លាប់យ៉ាង អាណោចអាធ័ម ដោយសារតែ ប្រចណ្ឌប្រពន្ធថា មានសាហាយ ។

អាន​បន្ត៖ ចាប់កូនអាយុ ២ខែ បោកទៅលើដីស្លាប់ ដោយសារប្រចណ្ឌប្រពន្ធ ថាមានសាហាយ

រថយន្តម៉ាកឌីណា បុករថយន្តម៉ាកនីសាន់៥ផ្លូវ ស្លាប់១នាក់ របួស២នាក់

 ត្បូងឃ្មុំ៖ គ្រោះថ្នាក់ ចរាចររវាង រថយន្ត ម៉ាកឌីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C.0330 បើកបរក្នុង ល្បឿនលឿន បានបើកវ៉ាជែង ក្នុងទិសដៅ ពីកើតទៅលិច ហើយបានទៅ បុករថយន្ត ម៉ាកនីសាន់ ៥ផ្លូវ

អាន​បន្ត៖ រថយន្តម៉ាកឌីណា បុករថយន្តម៉ាកនីសាន់៥ផ្លូវ ស្លាប់១នាក់ របួស២នាក់

មន្ទីរកិច្ចការនារី ខេត្តត្បូងឃ្មុំ បានធ្វើពិធីអបអរសាទរទិវា ៨មីនា ខួបលើកទី ១០៥ ក្រោមប្រធានបទ "វិនិយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឋន៏ប្រកបដោយចីរភាព"

ព្រឹកថ្ងៃទី ៧មីនា ២០១៦ មន្ទីរកិច្ចការនារី ខេត្តត្បូងឃ្មុំ បានធ្វើពិធី អបអរសាទរទិវា ៨មីនា ខួបលើកទី ១០៥ ក្រោមប្រធានបទ "វិនិយោគលើ សមភាពយេនឌ័រ ដើម្បីកិច្ច អភិវឌ្ឍន៏ ប្រកបដោយ ចីរភាព"

អាន​បន្ត៖ មន្ទីរកិច្ចការនារី ខេត្តត្បូងឃ្មុំ បានធ្វើពិធីអបអរសាទរទិវា ៨មីនា ខួបលើកទី ១០៥...

ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កិច្ចប្រជុំ នេះធ្វើឡើង នាព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៦ នៅសាលាខេត្ត ត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុម ប្រឹក្សាខេត្ត ត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួម ពី ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករង ទីចាត់ការទាំង៥ ប្រធាន អនុប្រធានមន្ទីរ ជំនាញជុំវិញ ខេត្ត និងមន្ត្រី ពាក់ព័ន្ធ ជាច្រើន រូបទៀត ។

អាន​បន្ត៖ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី២២...

ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងកាយរឹទ្ធិជាតិកម្ពុជា ខេត្តត្បូងឃ្

ឯកឧត្តមក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងកាយរឹទ្ធិជាតិកម្ពុជា ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ពញាក្រែក ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចចម្រុះ ចាប់បានឈើ ប្រណិត១រថយន្តកែឆ្នៃ បង្កប់ក្រោមអេតចាយ នៅច្រករបៀង ក្នុងស្រុកមេមត់

ត្បូងឃ្មុំ ៖កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ កាលពីព្រឹក ថ្ងៃទី២៥ ខែគុម្ភៈ ឆ្នាំ២០១៦ បានសហការ ជាមួយកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបាន ឈើប្រណិត ខុសច្បាប់ បង្កប់ក្រោ អេតចាយ មួយរថយន្ត កែឆ្នៃ បម្រុងដឹកចូល ប្រទេសវៀតណាម នៅចំណុច ច្រករបៀងដូង ក្នុងឃុំបេង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ សមត្ថកិច្ចចម្រុះ ចាប់បានឈើ ប្រណិត១រថយន្តកែឆ្នៃ បង្កប់ក្រោមអេតចាយ នៅច្រករបៀង...

លោក អឿន រិទ្ធ ចុះត្រួតពិនិត្យ ត្រៀមរៀបចំ ពិធីបុណ្យទន្លេ នៅរមណីយដ្ឋានហ្លួងព្រះស្ដេចកន ឆ្នាំ២០១៦ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក អឿន រិទ្ធ ប្រធានមន្ទីរ ទេសចរណ៍ និងជាសមាជិក អចិន្ត្រៃ របស់គណៈកម្មការ រៀបចំបុណ្យ ទន្លេលើកទី២ នៅរមណីយដ្ឋាន ហ្លួងព្រះស្ដេចកន

អាន​បន្ត៖ លោក អឿន រិទ្ធ ចុះត្រួតពិនិត្យ ត្រៀមរៀបចំ ពិធីបុណ្យទន្លេ...

ផ្កាចំប៉ីចុះថោក ជាងរាល់ឆ្នាំ កសិករខ្លះកាប់ដើមលក់ ហើយដាំដើមទាប និងម្រេចវិញ

ត្បូងឃ្មុំ៖ ប្រជាកសិករ ភូមិទួលទ្រាជើង ទួលទ្រាត្បូង ទួលសំបូរ និងភូមិអណ្តូងល្វេ ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ មានមុខរបរ ជាអ្នកធ្វើចំការ ដាំផ្កាចំប៉ី ។

អាន​បន្ត៖ ផ្កាចំប៉ីចុះថោក ជាងរាល់ឆ្នាំ កសិករខ្លះកាប់ដើមលក់ ហើយដាំដើមទាប និងម្រេចវិញ

កម្លាំងនគរបាល ស្រុកមេមត់ ចុះបង្ក្រាបមាន់ ជល់ផ្អើលពេញព្រៃកៅស៊ូ

ត្បូងឃ្មុំ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកមេមត់ នៅវេលាម៉ោង១២ថ្ងៃទី១៨ កុម្ភះឆ្នាំ២០១៦ បានសហការជាមួយកម្លាំងប៉ុស្តិ៍ ចុះបង្ក្រាបល្បែងប្រជល់មាន់ ចំណុចព្រៃកៅស៊ូខាងត្បូង ភូមិល្វាលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ កម្លាំងនគរបាល ស្រុកមេមត់ ចុះបង្ក្រាបមាន់ ជល់ផ្អើលពេញព្រៃកៅស៊ូ

នគរបាលស្រុកមេមត់ ចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

ខេត្តត្បូងឃ្មុំ: នៅវេលាម៉ោង៩និង២០នទី ថ្ងៃទី ១៧ ខែគុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កម្លាំងជំនាញ អធិការដ្ឋាន នគរបាលស្រុក ធ្វើការឃាត់ ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

អាន​បន្ត៖ នគរបាលស្រុកមេមត់ ចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

ឯកឧត្តម ប៉ែន កុសល បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះជួយសម្អាតបរិស្ថាននៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍សម្ដេច ហេង សំរិន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដើម្បីរួមចំណែក ក្នុងការថែរក្សា បរិស្ថាន និងសោភ័ណ្ឌភាព រមណីយដ្ឋាន អភិវឌ្ឍន៍ សម្ដេច ហេង សំរិន អន្លង់ជ្រៃ ជាពិសេស ពិធីបុណ្យឆ្លង និងសម្ពោធដាក់អោយ ប្រើប្រាស់នូវ សមិទ្ធិផលនានា នៅភូមិអភិវឌ្ឍន៍ សម្ដេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភានៃ ព្រះរាជាណាចក្រម្ពុជា ដែលប្រព្រឹត្តិ ទៅនៅថ្ងៃទី២១ និង២២ ខែកុម្ភៈ ឆ្នាំ ២០១៦ខាងមុខ នាពេលខាងមុខ

អាន​បន្ត៖ ឯកឧត្តម ប៉ែន កុសល បានដឹកនាំមន្ត្រីក្រោមឱវាទ...

ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ស្រុកក្រូចឆ្មារ បានចុះស្រាវជ្រាវ មុខសញ្ញាប្រើប្រាស់ ចែកចាយ រក្សាទុក គ្រឿងញៀន និងផ្តល់ទីតាំង លែងល្បែងស៊ី សងខុសច្បាប់ (ជល់មាន់) នៅថ្ងៃត្រង់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ចំណុចភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លទ្ធផលឃាត់ ខ្លួនជនសង្ស័យ បានចំនួន ៣ នាក់ និងរឹបអូសវត្ថុតាងថ្នាំញៀន បានចំនួនផងដែរ ។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់អោយដំណើរការជាផ្លូវការសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ

ត្បូងឃ្មុំ : នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ពិធីសម្ភោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងពិធីបញ្ចុះបឋម សិលាសាងសង់ អគារ អន្តេវាសិកដ្ឋាន អគារស្នាក់នៅ របស់សាស្ត្រាចារ្យ អគារសាល ពិសោធន៍ និងសាលប្រជុំ

អាន​បន្ត៖ សម្ដេចតេជោ ហ៊ុន សែន...

ក្រុមអាជីវកម្មដឹកដីលក់ យល់ព្រមតាមច្បាប់បង់សួយសាររបស់ក្រសួងរ៉ែ និងថាមពល

ត្បូងឃ្មុំ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចុះដោះស្រាយ បញ្ហាជាប់គាំង ក្នុងការបង់សួយសារ ជាមួយក្រុមម្ចាស់ អាជីវកម្ម ដឹកអាចម៍លក់ ទាំងអស់ ដែលមន្ទីររ៉ែ និងថាមពល ខេត្តត្បូងឃ្មុំ

អាន​បន្ត៖ ក្រុមអាជីវកម្មដឹកដីលក់ យល់ព្រមតាមច្បាប់បង់សួយសាររបស់ក្រសួងរ៉ែ និងថាមពល

ឯកឧត្តម លី ឡេង​ ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ជូនជនរងគ្រោះ ចំនួន២គ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះអស់

សាខាខេត្តត្បូងឃ្មុំ: នៅព្រឹកថ្ងៃទី ០៩ ខែកុម្ភ: ឆ្នាំ២០១៦ ឯកឧត្តម លី ឡេង ប្រធានគណ: កម្មាធិការ សាខាកាកបាទ ក្រហមខេត្តត្បូងឃ្មុំ ជាតាំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានកិត្តិយស សាខាកាកបាទ ក្រហមខេត្ត ព្រមទាំង សហការី

អាន​បន្ត៖ ឯកឧត្តម លី ឡេង​ ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ...

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕